• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌានិងអាស៊ានពន្លឿនកាលានុវត្តភាពសហប្រតិបតិ្តការវិនិយោគនិងពាណិជ្ជកម្ម


 ស្តង់ទំនិញរបស់វៀតណាមនៅពិព័រណ៍ (រូបថត៖ thoibaotaichinh.vn)
 

 នា​យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅពហុកីឡាដ្ឋាន Jawaharlal Nehru រដ្ឋធានី ញូវដេលី ប្រទេសឥណ្ឌា ក្រ​សួង​ឧស្សាហពាណិជ្ជកម្មឥណ្ដាសហការជាមួយ សហព័ន្ធសភាឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា (FICCI) និង​ក្រុម​ប្រឹក្សាអាជីវកម្ម អាស៊ាន-ឥណ្ឌា (AIBC) រៀបចំពិព័រណ៍និងកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន-ឥណ្ឌាលើក ទី៤។
ពិព័រណ៍​នេះមានការចូលរួមតាំងបង្ហាញនិងឧទ្ទេសនាមផលិតផលនិងសេវា កម្មរបស់សហគ្រាសចំនួន២០០អង្គភាព​មកពីឥណ្ឌានិងប្រទេសអាស៊ាននានា ដែលផ្ដោតលើវិស័យកសិកម្មនិងកែច្នៃកសិផល ឱសថ បច្ចេក​វិទ្យា​ព័ត៌មាន ប្រាជ្ញាសិប្បនិម្មិត រថយន្ត ហិរញ្ញវត្ថុធនាគារ គ្រឿងអលង្ការ សិប្បកម្មវិចិត្រ សិល្បៈ ឧបករណ៍​សុខាភិបាល ឧបករណ៍ប្រើប្រាស់និងគ្រឿងសង្ហារឹម ជាដើម។ វៀតណាមបានចូលរួមពិព័រណ៍អាស៊ាន-ឥណ្ឌា​ឆ្នាំនេះ​ ដោយស្តង់ទំនិញចំនួន៥ ដែលតាំងបង្ហាញផលិតផលសិប្បកម្មវិចិត្រសិល្បៈ កសិផល សេវាកម្ម ទេសចរណ៍​និង​ដឹកជញ្ជូន។

​ក្នុងក្របខ័ណ្ឌពិព័រណ៍លើកនេះ ក៏បានប្រព្រឹត្តទៅសិក្ខាសាលាស្ដីពី​កសិកម្ម ពាណិជ្ជកម្មនិង​វិនិយោគ ផ​ងដែរ​។ ថ្លែង​មតិ​នៅកិច្ចប្រជុំពេញអង្គរលើកទី១ ឯក អគ្គ​រដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក P​ham Sanh Chau បានវាយ​តម្លៃថា​ វេទិកានេះនិងព្រឹត្តិការណ៍ទាក់​ទិននានា គឺជាការបង្ហាញយ៉ាងច្បាស់លាស់អំពី ​គោលនយោបាយ​ “ធ្វើសកម្មភាពឆ្ពោះទៅទិ​សខាងកើត” របស់ឥណ្ឌា ដែលក្នុង នោះអាស៊ានដើរតួ​នាទីស្នូល។ តាម​ឯក​អគ្គរដ្ឋទូតចាត់ទុ​កថា ការធ្វើសមាហរណ កម្មគ្រប់ជ្រុង​ជ្រោយរវាងអាស៊ាននិងឥណ្ឌា​ មិនត្រឹម​តែបាន​ឆ្លុះបញ្ចាំង​តាមរយៈ ការបង្កើនការផ្លាស់ប្ដូរទំនិញ សេ​វាកម្មនិងទុនប៉ុណ្ណោះទេ ថែមទាំងក្នុងស​កម្មភាព​ ជួប​ប្រាស្រ័យ​រវាងប្រជាជននៃភាគីទាំងពីរ ការតភ្ជាប់ហេ​ដ្ឋារចនាសម្ព័ន្ធនិងការ ផ្លាស់ប្ដូរ​វប្បធម៌​អប់រំ ក៏ដូច​ជាតម្លៃ​ខាង​ស្មារតីផ្សេងៗទៀតផង។ លោ​កឯកអគ្គរដ្ឋ ទូតក៏បានស​ង្កត់ធ្ង​ន់​ថា កិច្ច​សហប្រតិ​បតិ្តកា​រ​រវាង​ភាគីទាំងពីរ​ ក៏ត្រូវបានបើក​ ទូលាយដល់​វិស័យសុវត្ថិភាព​នៅសមុទ្រ​ក៏ដូច​ជាសេរីភាព​នាវាចរណ៍​និង​អាកាស​ចរណ៍​ដែល​សមស្របនឹងច្បាប់អន្តរជាតិ​ផងដែ​រ៕​

 

តាម​VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top