• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកនេសាទខេត្ត Khanh Hoa ចេញទៅប្រជុំកោះ Truong Sa ធ្វើការនេសាទក្នុង ឆ្នាំថ្មី​ប្រពៃណី​


 អ្នកនេសាទត្រៀមរៀបចំចេញទៅប្រជុំកោះ Truong Sa (រូបថត៖ VOV)

នាយប់ថ្ងៃទី២១ ខែកុម្ភៈ ​ឆ្នាំ​២០១៨ (ពោលគឺថ្ងៃទី៦ បុ​ណ្យ Tet ប្រពៃណី) តាមទ​ស្សន ទានរបស់​អ្នកនេសាទ​គឺថ្ងៃល្អ ​បានជានាវានេសាទជាច្រើននៅខេត្ត ​Khanh Hoa ភាគកណ្ដាលវៀ​តណាម បាន​ចេញទៅ​តំបន់​សមុទ្រ​ចំណុះ​ប្រជុំ​កោះ Truong Sa ដើម្បីចាប់ផ្ដើ​មឆ្នាំធ្វើ​ការ​ថ្មី។
 
តាំងពីព្រឹកព្រលឹម បរិយា​កាសនៅកំពង់ផែនេសាទនៅតាមឆ្នេរសមុ​ទ្រ ខេត្ត Khanh Hoa គឺសប្បាយអ៊ូអរ​ណាស់​។ ទំនិ​ញត្រូវបានជញ្ជូនឡើងនាវានេសាទ ដើម្បីត្រៀ​មរៀបចំសម្រាប់​ ដំណើរ​ចេញទៅសមុទ្រ​ជាលើក​ដំបូង​ឆ្នាំថ្មី​ប្រពៃណី។ នៅ​ កំពង់ផែនេសាទ Vinh​ Luong ទីក្រុង Nha Trang ជាកន្លែងដែលរង​ផលប៉ះពាល់​ដ៏ ធ្ងន់ធ្ងរ​ដោយ​ខ្យល់​ព្យុះ Damrey ​មុននេះ៣ខែ ក៏ប្រមូលផ្ដុំនាវាយ៉ាងច្រើនកុះករ ដែរ។ លោ​ក Nguyen Xuan Quang អ្នកនេសាទ​នៅភូមិ ​Luong Son ឃុំ Vinh Luong ឲ្យដឹងថា ខ្យ​ល់ព្យុះ Damrey បានបណ្ដាលឲ្យនាវា​២គ្រឿងរប​ស់គ្រួសារ ​លោកត្រូវលិចទឹកប៉ុន្តែលោកប្ដេ​ជ្ញាខ្ចីប្រាក់មកជួសជុល​នាវា ដើម្បីចេញទៅសមុទ្រនាដើមឆ្នាំថ្មី​នេះ។
 
“ការដែលនាវាត្រូវ​លិចទឹកធ្វើឲ្យគ្រួសារខ្ញុំព្រួយបា​រម្ភ​យ៉ាងខ្លាំង​ណាស់ ហើយ ត្រូវខ្ចីប្រាក់យក​ទៅជួសជុល​ឲ្យទាន់​ពេល​វេលា​។ ថ្ងៃនេះខ្ញុំចេញទៅសមុទ្រ ​ដោយគោលបំណងថា នឹងនេសាទ​បានត្រីជាច្រើនក្នុងឆ្នាំថ្មី។ ​ហើយខ្ញុំ​ក៏មាន​ បំណ​ងមួយទៀតថា រដ្ឋនឹងមាន​គោលនយោបាយជាច្រើន​ថែមទៀត​ដើម្បីបង្ក លក្ខណៈ​ងាយ​ស្រួលសំរាប់​អ្នកនេសាទ”​។
 
ក្នុងពេលនោះ នៅកំពង់ផែនេសាទ​ Hon Ro ទីក្រុង Nha Tr​ang នាវា នេសាទជាច្រើននៃបណ្ដា​ខេត្តក្រុង​នៅតំបន់​ប៉ែកខាង​ត្បូងភូមិ​ភាគកណ្ដាល​ ក៏ ចូល​ចតជាបន្តបន្ទាប់ដែរ។ ​លោក Nguyen Thanh Hai អ្នក​នេសាទ​មួយ​រូបនៅឃុំ Phuoc Dong ទីក្រុង Nha Trang​ ឲ្យដឹងថា ដំណើរនេសាទ​ចុងក្រោយនៃឆ្នាំ​មុន ទទួល​បាន​ជោគជ័យ​ បានជា​នាវារបស់លោកបានវិលត្រឡប់មកដីគោក​ សម្រាកក្នុងរយៈពេលប៉ុន្មានថ្ងៃ ​ហើយចេញ​ទៅសមុទ្រ​ឡើង​វិញ។ លោក Nguyen Thanh Hai បានសំណេះសំណា​លថា​៖
 
“យើងខ្ញុំបានវិលត្រឡ​ប់មកដីគោកវិញកាល​ពីថ្ងៃទី២៩ ខែបុស្ស តាមច័ន្ទគតិ ដោយទទួល​បានប្រាក់​ចំណេញចំនួន​២០០លាន​ដុង។ ខ្ញុំសប្បាយយ៉ាងក្រៃ លែ​ង។ នាវាខ្ញុំតែងតែចេញទៅសមុទ្រក្នុងរ​យៈពេល​២០ថ្ងៃ ហើយ​នេសាទ​ បានត្រីពី១៧ដល់១​៨តោន។ ថ្ងៃនេះចេញទៅសមុទ្រជាលើកដំបូងក្នុង​ឆ្នាំថ្មី ​ខ្ញុំសង្ឃឹមថា នឹងទទួល​បាន​ជោគជ័យជាច្រើនថែម​ទៀត”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top