• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះជោគជ័យបង្កើតឡើងកិត្យានុភាពរបស់វៀតណាម

ក្នុងបរិបទដែលវៀតណាមប្រារព្ធមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម អ្នកជំនាញនិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមានការវាយតម្លៃជាច្រើនអំពីជោគជ័យដែលបង្កើតឡើងកិត្យានុភាពរបស់វៀតណាម។

ទិដ្ឋភាពនៃមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ TTXVN)


ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ លោក Sounthone Sayachak បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិរបស់ប្រជាជនវៀតណាម ក៏ដូចជាទំនាក់ទំនងពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវ-វៀតណាម។ អាចនិយាយបានថា រាល់សមិទ្ធិផលនិងការអភិវឌ្ឍទាំងអស់របស់ប្រជាជនវៀតណាមរបស់បដិវត្តវៀតណាមគឺអាស្រ័យលើការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងរយៈពេលខាងមុននេះ បក្សកុម្មុយនិស្តវៀតណាមបន្តដឹកនាំប្រជាជនទាំងមូល កសាងប្រទេសវៀត ណាមកាន់តែសម្បូររុងរឿងហើយថែមទាំងកាន់តែដើរតួនាទីយ៉ាងសំខាន់នៅលើវេទិកាតំបន់និងពិភពលោក។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយចិនជាច្រើនបានរាយការណ៍ព័ត៌មានជាបន្តបន្ទាប់អំពីមហា សន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមក វៀតណាមបានបង្កើតអព្ភូតហេតុថ្មីមួយនៅក្នុងទ្វីបអាស៊ី។
ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ចិន ដូចជា ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ប្រជាជនប្រចាំថ្ងៃ វិទ្យុនិងទូរទស្សន៍ជាតិចិន រួមទាំងបណ្តាញសង្គមជាច្រើន ដូចជា Sina និង QQ បានធ្វើបច្ចុប្បន្នភាពព័ត៌មាននិងរូបភាពជាបន្តបន្ទាប់នៃមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម។

តំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លោកស្រី Caitlin Wiesen បានចាត់ទុកថា ការងារត្រៀមឯកសារសម្រាប់មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសយុទ្ធសាស្ត្រនិងផែនការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទទួលបានការវាយតម្លៃខ្ពស់។ យ៉ាងណាមិញ UNDP បានសន្យា រួមជាមួយករដ្ឋាភិបាលវៀតណាម អនុវត្តយុទ្ធសាស្រ្តនិងផែនការដែលបានដាក់ចេញ ដើម្បីជួយ វៀតណាមបង្កើនកំណើនសេដ្ឋកិច្ច បរិយាប័នប្រកបដោយចីរភាព។

លោកសាស្រ្តាចារ្យ Thomas Engelbert នៃសាកលវិទ្យាល័យ Hamburg និងជំនាញការសេដ្ឋកិច្ច លោក Daniel Müller នៃសម្ព័ន្ធសមាគមធុរកិច្ចអាល្លឺម៉ង់ប្រចាំអាស៊ី - ប៉ាស៊ីហ្វិក (OAV) បានវាយតម្លៃថា កត្តាសំខាន់ៗក្នុងជោគជ័យរបស់បក្សកុម្មុយនិស្តវៀតណាមគឺសកម្មភាពរួមបញ្ចូលគ្នា រវាងសកម្មភាពឆ្ពោះទៅអនាគតនិងមានគោលដៅច្បាស់លាស់ ហើយជោគជ័យធំបំផុតគឺនៅក្នុងវិស័យសេដ្ឋកិច្ច។

លើគេហរទំព័ររបស់បក្សបង្រួបបង្រួមរុស្ស៊ី នៅថ្ងៃទី ២៥ ខែមករា បានបង្ហោះសារអបអរសាទររបស់ប្រធានបក្ស លោក Dmitry Medvedev ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។ នៅក្នុងសារអបអរសាទរនេះ លោក Dmitry Medvedev បានសង្កត់ធ្ងន់ថាៈ អស់រយៈពេលជាង ៩០ ឆ្នាំមកហើយ ដែលបក្សកុម្មុយនិស្តគឺជាកម្លាំងនយោបាយដឹកនាំប្រទេស។ ដោយមានគោលនយោបាយការបរទេសពហុភាគីនិងឯករាជ្យក្នុងការធ្វើសមាហរណកម្មអន្តរជាតិកិត្យានុភាពនិងឋានៈរបស់វៀតណាមកំពុងត្រូវបានពង្រឹងនៅក្នុងតំបន់និងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top