• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានប្រកាសរបាយការណ៍របស់ខ្លួនស្តីពីផលិតភាពការងារក្នុងតំបន់

លោក Kung Phoak បានមានប្រសាសន៍ថានៅក្នុងបរិបទនៃពិភពការងារដែលកំពុងតែផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលសាកលភាវូបនីយកម្ម និងបញ្ហាប្រជាជនវ័យចំណាស់ អាស៊ានត្រូវការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ផលិតភាពការងារ។

រូបថតឧទាហរណ៍ (ប្រភព៖ VNA)


នាថ្ងៃទី ២៣ ខែកុម្ភៈនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌនេស៊ីលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រកាសរបាយការណ៍ស្រាវជ្រាវថ្នាក់តំបន់ស្តីពីផលិតភាពការងារដោយផ្តល់ការវិភាគអំពីស្ថានភាពនៃផលិតភាពការងារនាពេលបច្ចុប្បន្ននៅតាមបណ្តាប្រទេសជាសមាជិក និងពិចារណាពីលទ្ធភាពនៃការកសាងសន្ទស្សន៍ផលិតភាពការងារក្នុងអាស៊ានផងដែរ។
អញ្ជើញថ្លែងក្នុងពិធីនេះ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍វប្បធម៌ - សង្គម លោក Kung Phoak បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃផលិតភាពការងារក្នុងការធានាអភិវឌ្ឍ ន៍ សេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់។ លោក Kung Phoak បានមានប្រសាសន៍ថា នៅក្នុងបរិបទនៃពិភពការងារដែលកំពុងតែផ្លាស់ប្តូរ សេដ្ឋកិច្ចឌីជីថល សាកលភាវូបនីយកម្មនិងបញ្ហាប្រជាជនវ័យចំណាស់ អាស៊ានត្រូវការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ផលិតភាពការងារ។ របាយការណ៍ស្រាវជ្រាវនេះក៏បានផ្តល់នូវការវិភាគនិងអនុសាសន៍មានផលប្រយោជន៍លើបញ្ហានេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top