• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិងសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់


 (ប្រភព៖ Asean.usmission.gov)
 

RDCA នឹងចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាពរវាងអាស៊ាននិងសហរដ្ឋអាមេរិក ជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។
 
អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក  (USAID) ប្រចាំនៅអាស៊ានលោក  Ryan Washburn ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ (RDCA) ។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន។
 
RDCA នឹងចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាពរវាងអាស៊ាននិងសហរដ្ឋអាមេរិក ជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។ លើសពីនេះទៀតទៀត កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកដល់ការរក្សាអាស៊ានប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព ស្របតាមចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ផែនការសកម្មភាពអាស៊ាន - សហរដ្ឋអាមេរិក ២០២១  -២០២៥ និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន - សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងរវាង USAID និងអាស៊ាន ដែលមានសុពលភាពរយៈពេល ៥ ឆ្នាំ ហើយមានតម្លៃ ៥០ លានដុល្លារអាមេរិកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការអភិវឌ្ឍរបស់អាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top