• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានឆ្នាំ ២០២០៖ វៀតណាមប្រែក្លាយវិបត្តិឲ្យក្លាយទៅជាឱកាសជោគជ័យ

ឯកសារជាង ៨០ ត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (ដែលបានប្រព្រឹត្តិទៅនានាថ្ងៃទី ១២-១៥ វិច្ឆិកា) គឺជាសាក្ខីភាពដែលសរឲ្យឃើញថា វៀតណាមបាន ប្រែក្លាយវិបត្តិឲ្យក្លាយទៅជាឱកាសជោគជ័យ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអាស៊ាន លោក  Lim Sungnam (រូបថត៖ TTXVN)


វៀតណាមបានបំពេញការងារល្អ។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអាស៊ាន លោក Lim Sungnam ក្នុងបទសម្ភាសន៍ សារព័ត៌មាន នៅទីក្រុងហ្សាការតាកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។ លោកឯកអគ្គរដ្ឋទូត Lim Sungnam បានសង្កត់ធ្ងន់ថា វៀតណាមបានបំពេញការងាររបស់ខ្លួនយ៉ាងល្អប្រសើរ ហើយកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុនបានប្រព្រឹត្តិទៅប្រកបដោយជោគ ជ័យលើវិស័យទាំង ៣។ ទីមួយ អាស៊ានបានរួមជាមួយបណ្តាប្រទេសសន្ទនានិងសហគមន៍ក្នុងតំបន់អាចបញ្ជាក់ពីការប្តេជ្ញាចិត្តសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ ទីពីរ អាស៊ានបានដាក់ចេញផែនការលម្អិតសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយពីជំងឺកូវីដ ១៩ ដែលមានឈ្មោះថាក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន  (ACRF) ហើយមានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍ក្នុងតំបន់។ ចុងក្រោយ គឺការចុះហត្ថលេខាលើក RCEP ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ RCEP នឹងក្លាយជាក្របខ័ណ្ឌសំខាន់មួយសម្រាប់ការពង្រីកពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀតនៅក្នុងតំបន់និងទូទាំងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top