• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកលុបចោលការសន្យាជួយឧបត្ថម្ភទឹកប្រាក់ចំនួន 200 លានដុល្លារអាមេរិកសម្រាប់គម្រោងការណ៍ស្ថិរភាពស៊ីរី


 កុមារស៊ីរីលេងនៅក្បែរផ្ទះទ្រុឌទ្រោមនៅជាយក្រុង Al-Nashabiyah ។ (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 បរិមាណ​ទឹកប្រាក់ពោលខាងលើ នឹងត្រូវបានជំនួសដោយបរិមាណទឹកប្រាក់ 300 លានដុល្លារអាមេរិក ដោយ​ប្រទេស​ដៃ​គូជាសមាជិកសម្ព័ន្ធភាពប្រយុទ្ធប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS ជួយឧបត្ថម្ភ។

នា​ថ្ងៃទី១៧​ ខែសីហា ឆ្នាំ​២០១៨ រដ្ឋអំណាច ប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យដឹងថា លោកបាន​ជូន​ដំណឹង​ដល់រដ្ឋសភា​អំពីការលុបចោលគម្រោងការណ៍ដែលមានតម្លៃ 200 លានដុល្លារអាមេរិក សម្រាប់​ក​ម្ម​វិធី​ជួយ​ស្ដារឡើងវិញស្ថិរភាពនៅស៊ីរី។ នេះគឺជាជំហានមួយរបស់រដ្ឋាភិបាលអាមេរិក ដើម្បី​ដក​ការ​ជ្រៀត​ជ្រែក​របស់​ខ្លួន​ចេញពីជម្លោះនានា​។  បរិមាណទឹកប្រាក់ពោលខាងលើ​ នឹងត្រូវបានជំនួសដោយបរិ​មាណទឹក​ប្រាក់ 300​ លានដុល្លារអាមេរិក ដោយ​ប្រទេស​ដៃគូ​ជា​សមាជិក​សម្ព័ន្ធ​ភាព​ប្រយុទ្ធ​ប្រឆាំង​អង្គការ​រដ្ឋ​ឥស្លា​មស្វ័យ​ប្រកាស​ IS ជួយឧបត្ថម្ភ។ រាល់ការ​ជួយឧបត្ថម្ភ​របស់​ប្រទេស​ដៃគូនានា​ត្រូវ​បាន​អនុវត្តន៍​តាម​សំណើរ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដើម្បីចែករំលែកអំរែកក្នុងកា​រស្ដារឡើងវិញស្លិរភា​ពនៅ​ស៊ីរី ហើយ​ការពារ​រាល់សមិទ្ធិផល​ ដែលទទួលបាននៅក្នុងការប្រយុទ្ធប្រ​ឆាំងនឹង IS​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top