• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកប្រឆាំងជំទាស់នឹងការធ្វើសមយុទ្ធរបស់ចិននៅសមុទ្រខាងកើត

​នាថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០២០ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​ប្រឆាំង​ជំទាស់​នឹង​ការ​ធ្វើសមយុទ្ធយោធារបស់ចិននៅសមុទ្រខាងកើត។ 

សេចក្តីប្រកាសនេះបានបញ្ជាក់ថា សហរដ្ឋ​អាមេរិក​មានការ​ព្រួយបារម្ភ​ចំពោះ​ការដែល​ចិន ធ្វើសម​យុទ្ធ​យោធានៅ​ជុំវិញកោះ Hoang Sa នៅសមុទ្រខាងកើត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែកក្កដា។ សេចក្តីប្រកាស​នេះបាន​សង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធយោធានៅសមុទ្រខាងកើត គឺមិនល្អសម្រាប់​រាល់​ការខិត​ខំប្រឹង​ប្រែង​ដើម្បី​បន្ធូរ​ភាព​តានតឹងនិងរក្សាស្ថេរភាពនោះឡើយ។ សកម្មភាពរបស់ចិន​នឹងធ្វើឱ្យស្ថាន​ការណ៍​នៅសមុទ្រ​ខាង​កើត​មាន​អស្ថិរភាព​ថែមទៀត។ សមយុទ្ធនេះ គឺជាសកម្មភាពថ្មីបំផុត នៅក្នុងសកម្មភាពជាបន្ត​បន្ទាប់របស់​ចិនដើម្បី​អះអាងការទាម​ទារតំបន់សមុទ្រ ដោយ​ខុសច្បាប់​របស់ខ្លួន និងប​ង្កអ​ន្តរាយ​ដល់​ប្រទេសជិ​តខា​ងអា​ស៊ីអាគ្នេយ៍​នៅសមុទ្រ​ខាងកើត៕

 

តាម VO​V5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top