• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកនាំវៀតណាមចេញពីបញ្ជីឈ្មោះគោលដៅដែលមានលទ្ធភាពឆ្លង រាលដាលវីរុស SARS-CoV-2

នៅកិច្ចប្រជុំនេះ តំណាងខាងអាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលសម្រេចបាននូវលទ្ធផលជាវិជ្ជមានលើគ្រប់ វិស័យ។
 

បណ្ដាវេជ្ជបណ្ឌិតវៀតណាមធ្វើការនៅតំបន់ដាក់ដាច់ដោយឡែកអ្នកជំងឺ Covid-19 (រូបថត៖ TTXVN)


នាថ្ងៃទី២៧កុម្ភៈ ក្នុងក្របខ័ណ្ឌជំនួបប្រាស្រ័យជាប្រចាំជាមួយ ស្ថាប័នសុខាភិបាលរបស់អាមេរិក ស្ថានទូតវៀតណាមប្រចាំអាមេរិកបានរៀបចំកិច្ចប្រជុំអនឡាញ (teleconference) ជាមួយក្រសួងការបរទេស ក្រសួងសុខាភិបាលនិងសេវាកម្មមនុស្ស និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការ ទប់ស្កាត់ជំងឺឆ្លងរបស់អាមេរិក (CDC)។

នៅកិច្ចប្រជុំនេះ តំណាងខាងអាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលសម្រេចបាននូវលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យ។ អាស្រ័យទៅលើស្ថានភាពជាក់ស្ដែង CDC បានសម្រេចចិត្តនាំវៀត ណាមចេញពីបញ្ជីឈ្មោះគោលដៅដែលមានលទ្ធភាពឆ្លងរាលដាលវីរុស SARS-CoV-2 ទៅក្នុងសហ គមន៍។

តំណាង CDC បានឲ្យដឹងថែមទៀតថា ស្ថាប័ននេះកំពុងរៀបចំផែនការអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាចុងខែមីនាឆ្នាំ២០២០ សំដៅបង្កើនសកម្មភាពសហប្រតិបតិ្តការផ្នែកសុខាភិបាលរវាងប្រទេសទាំងពីរ ហើយជំរុញការបង្កើតការិយាល័យប្រចាំតំបន់របស់ CDC នៅវៀតណាមផង ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top