• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមនៅប្រទេសជាច្រើនរ៉ៃអង្គាសប្រាក់ជួយគាំទ្រមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩

ប្រជាជនវៀតណាមយ៉ាងច្រើនកុះករនៅម៉ុសំប៊ិកចូលរួមជួយគាំទ្រមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩។ (រូបថត៖ VNA)
 

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួល បន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទសវៀតណាមបានរៀបចំពិធីទទួល ប្រាក់ឧបត្ថម្ភនិងសម្ភារៈ ដែលត្រូវបានមូលនិធិ Steve Bui & Friends (ដែលជាមូល និធិរបស់អាណិកជនវៀតណាមនៅជប៉ុន លោក Steve Bui) ក្រុមហ៊ុន Phuong Long Nhien ខេត្ត Vung Tau និងក្រុមហ៊ុន Cosmos Japan Creation JSC ប្រគល់ជូន ដើម្បីជួយគាំទ្រដល់ការងារបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ ក្នុងប្រទេស។

មុននោះនាថ្ងៃទី៩ ខែមិថុនា នៅរដ្ឋធានី Maputo ស្ថានទូតវៀតណាមប្រចាំ ម៉ូសំប៊ិកបានរៀបចំពិធីបំផុសការរ៉ៃអង្គាសប្រាក់ជួយគាំទ្រមូលនិធិបង្ការប្រឆាំងកូវីដ ១៩។ ថ្លែងនៅពិធីនេះ លោកឯកអគ្គរដ្ឋទូត Le Huy Hoang បានអំពាវនាវឲ្យសហ គមន៍ជនវៀតណាមនៅម៉ូសំប៊ិកចូលរួមវិភាគទានយ៉ាងសកម្មសម្រាប់មូលនិធិ សំដៅ អនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនប្រជាជនវៀតណាមទាំងមូល។

នាយប់ថ្ងៃទី៩ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំកាណាដាបានរៀបចំកម្មវិធីរ៉ៃ អង្គាសប្រាក់គាំទ្រមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ របស់វៀតណាម។ ក្នុងថ្ងៃដំបូង ដែលត្រូវបានបំផុសឡើង កម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូតនិងស្ថាប័ន តំណាងវៀតណាមនៅប្រទេសសាមី បានរ៉ៃអង្គាសប្រាក់ខែមួយថ្ងៃ ដើម្បីរួមវិភាគទាន ចូលក្នុងមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top