• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាកាសយានដ្ឋានអន្តរជាតិ Da Nang ទទួលបានវិញ្ញាបនបត្រ​ស្តង់ដារ​សុខាភិបាល​អាកាសយានដ្ឋាន

អាកាសយានដ្ឋានអន្តរជាតិ Da Nang គឺជា អាកាសយានដ្ឋានមួយ ក្នុងចំណោម អាកាសយានដ្ឋានអន្តរជាតិសរុប ៧ របស់វៀតណាម ដែលបានចូលរួមលក្ខ័ន្តិកៈសុខាភិបាលអន្តរជាតិ ឆ្នាំ ២០០៥។

ប្រធានមន្ទីរសុខាភិបាលទីក្រុង Da Nang ប្រគល់វិញ្ញាបនបត្រ ACI ដល់តំណាងអាកាសយានដ្ឋានអន្តរជាតិ Da Nang  (រូបថត៖ nhandan.com.vn)


នាព្រឹកថ្ងៃទី ១៥ ធ្នូ អាកាសយានដ្ឋានអន្តរជាតិ Da Nang ត្រូវបានក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (AHA) ផ្ដល់វិញ្ញាបនប័ត្រស្តង់ដារសុខាភិបាលអាកាសយានដ្ឋាន (AHA)។ ដើម្បីទទួលបានវិញ្ញាបនប័ត្រនេះ អាកាសយានដ្ឋានអន្តរជាតិ Da Nang បានឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់តាមស្តង់ដារនិងអនុសាសន៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ។ អាកាសយានដ្ឋានអន្តរជាតិ Da Nang គឺជាអាកាសយានដ្ឋានមួយ ក្នុងចំណោម អាកាសយានដ្ឋានអន្តរជាតិសរុប ៧ របស់វៀតណាម ដែលបានចូលរួមលក្ខ័ន្តិកៈសុខាភិបាលអន្តរជាតិ ឆ្នាំ២០០៥។ វិញ្ញាបនបត្រស្តង់ដារសុខាភិបាលអាកាសយានដ្ឋាន (AHA) គឺជាការបណ្ជាក់របស់ អាកាសយានដ្ឋានអន្តរជាតិនេះក្នុងការឆ្លើយតបនឹងស្ដង់ដារអន្តរជាតិ ដោយផ្ដោតសំខាន់លើសុខភាព និងសុវត្ថិភាពរបស់អ្នកដំណើរ និងអ្នកបម្រើតាមយន្តហោះក្នុងបរិបទកើតមានជំងឺកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top