• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ.ស.ប អំពាវនាវអោយថ្នាក់ដឹកនាំនៃបណ្តាប្រទេស "ជួយសង្គ្រោះផែនដី " ចំពោះបំរែបំរួលអាកាសធាតុ


 អ.សប អំពាវនាវអោយថ្នាក់ដឹកនាំនៃបណ្តាប្រទេស "ជួយសង្គ្រោះផែនដី " ចំពោះបំរែបំរួលអាកាសធាតុ
 

នាថ្ងៃទី១៨ ​ខែឧសភា ឆ្នាំ​២០១៩ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវ​នាវ​ឱ្យថ្នា​ក់​ដឹកនាំបណ្តាប្រទេសនៅលើពិភពលោក មានសកម្មភាពដ៏ត្រឹមត្រូវ សំដៅជួយ«សង្គ្រោះផែនដី» ចំពោះបញ្ហា​បម្រែបម្រួលអាកាសធាតុ។
 
លោក Antonio Guterres បានលើកឡើងការអំពាវនាវដូចពោលខាងលើនេះ បន្ទាប់ពីបញ្ចប់​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​កោះនានានៅប៉ាស៊ីហ្វិកខាង   ត្បូង។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Guterres បានមើល​ដោយ​​ផ្ទាល់​​ភ្នែកពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនៅប្រទេសកោះទាំងនេះ។ លោក Guterres បានសង្កត់ធ្ងន់​ថា "ប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងទាំងនេះ បានរួមចំណែកតិច​ណាស់​ក្នុង​ស្ថាន​ភាព​អាសន្ន​នៃអាកាសធាតុសកលលោក ខណៈដែល ពួកគេជាប្រទេសដែល​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​បំផុ​ត​នៃការប្រែប្រួលអាកាសធាតុវិញ"។
 
គួរបញ្ជាក់ថា​ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងនៅពេលដែលភូមិនានាត្រូវបង្ខំឱ្យផ្លាស់ប្តូរទីលំនៅ ប្រភព​ធនធានធម្មជាតិត្រូវបានបំផ្លិតបំផ្លាញ ហើយប្រជាជនមា​​ន​ជំងឺ​ទាក់​ទង​នឹង​ការប្រែ​ប្រួល​អាកាស​ធាតុ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top