• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទីក្រុងហូជីមិញអោយរីកចម្រើនឈានទៅមុខស្មើទៅនឹងទីក្រុងដទៃនៅទ្វីបអាស៊ី

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុបរយៈពេល ១ ឆ្នាំអនុវត្តសន្និដ្ឋានរបស់ការិយាល័យនយោបាយនិងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការអនុវត្តជាសាកពិសោធន៍នូវយន្តការ គោលនយោបាយពិសេស ដើម្បីអភិវឌ្ឍន៍ទីក្រុងហូជីមិញ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ "អភិវឌ្ឍន៍ទីក្រុងហូជីមិញ
អោយរីកចម្រើនឈានទៅមុខស្មើទៅនឹងទីក្រុងដទៃនៅទ្វីបអាស៊ី"

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សន្និសីទនេះគឺសំដៅពិភាក្សាអំពីដំណោះស្រាយនានា ដើម្បីអភិវឌ្ឍន៍ទីក្រុងហូជីមិញអោយកាន់តែខ្លាំងក្លាបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីក៏បានអោយដឹងថា ទោះបីជាទីក្រុងហូជីមិញស្រូបយកតែ ០,៦% នៃទំហំដែនដីទូទាំងប្រទេសប៉ុណ្ណោះ ប៉ុន្តែបានរួមវិភាគទានដល់ទៅ ១/៤ នៃថវិកាជាតិទាំងមូល។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវរួមដៃអភិវឌ្ឍន៍ទីក្រុងហូជីមិញអោយរីកចម្រើនឈានទៅមុខស្មើទៅនឹងទីក្រុងដទៃនៃទ្វីបអាស៊ី។ នាពេលខាងមុខ ទីក្រុងហូជីមិញត្រូវជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ព្រមទាំងខិតខំប្រឹងប្រែងសម្រេចបាននូវកំណើនពី៨,៣ទៅ ៨,៥% ក្នុងឆ្នាំ២០១៩។ ទន្ទឹមនឹងនោះ បន្តអនុវត្តន៍កម្មវិធីលោតផ្លោះទាំង៧របស់ទីក្រុងនិងគម្រោងកសាងទីក្រុងហូជីមិញអោយក្លាយទៅជាទីក្រុងឆ្លាតវៃផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top