• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជូនពរ បងប្អូនជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

អនុប្រធានប្រចាំការរបស់រដ្ឋសភានិងជាប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ប្រគល់អំណោយជូនបណ្ដាព្រះសង្ឃនៃសមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang។ (រូបថត៖ TTXVN)
 

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ អនុប្រធានប្រចាំការរបស់រដ្ឋសភា និងជាប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានចុះសាកសួរសុខ ទុក្ខនិងជូនពរព្រះសង្ឃនិងបងប្អូនពុទ្ធបរិស័ទខ្មែរក្នុងសមាគមន៍ ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។

ថ្លែងនៅទីនេះ លោក Tran Thanh Man បានសម្ដែងគោលបំណងថា នាពេល ខាងមុខ សមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang និងបងប្អូនជនរួម ជាតិខ្មែរ បន្តសាមគ្គីគ្នា ជំនះពុះពារ លើគ្រប់ការលំបាក រៀបចំសកម្មភាព ពិធីបុណ្យ វប្បធម៌ប្រពៃណីអំណរសារទរបុណ្យចូលឆ្នាំថ្មីឲ្យបានរីករាយបំផុតនិងមានសុវត្ថិភាពបំផុត ព្រមទាំងបន្តអនុវត្តន៍គោលដៅដើរទន្ទឹមគ្នាទាំងពីរ គឺ “អភិវឌ្ឍសេដ្ឋកិច្ចផង ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង”។ លោក Tran Thanh Man បាន មានប្រសាសន៍ថា៖ “ខ្ញុំបានដឹងថា សមាគមន៍បានអំពាវនាវឲ្យបងប្អូនពុទ្ធបរិស័ទចូលរួមយ៉ាងសកម្ម ក្នុងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី នគរអារិយ្យធម៌ កាត់បន្ថយភាព ក្រីក្រប្រកបដោយចីរភាព ជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម ឬក៏ ចលនាលើកទឹកចិត្តការសិក្សារៀនសូត្រ កសាងសង្គមសិក្សារៀនសូត្រ ផងដែរ។ ខ្ញុំ សូមកត់សម្គាល់និងកោតសរសើរចំពោះស្នាដៃនិងការរួមវិភាគទានដ៏ជាក់ស្ដែងទាំង អស់របស់សមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang ក៏ដូចជាប្រជាជនជា ជនជាតិខ្មែរទាំងមូលក្នុងខេត្ត”។

ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានប្រគល់អំណោយចំនួន២៤កញ្ចប់ ដោយមានតម្លៃ៥លានដុង ក្នុងមួយកញ្ចប់ជូនចំពោះបណ្ដាព្រះសង្ឃ និងអំណោយ ១ កញ្ចប់ទៀត ដោយមានតម្លៃ ១០ លានដុងជូនចំពោះ សមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top