• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីឥណ្ឌា

តាម​ការអញ្ជើញ​របស់អនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅឥណ្ឌាចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣កុម្ភៈ។ ក្នុងជំនួប ពិភាក្សា​ការងារ​កាលពីថ្ងៃទី១២កុម្ភៈ លោកអនុប្រធានាធិបតី Venkaiah Naidu និងលោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានពិភាក្សាអំពី វិធានការនានាសំដៅជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយឲ្យ​កាន់តែ​រីកចម្រើនថែមទៀត ជាពិសេសគឺលើវិស័យសំខាន់ៗដូច ជាការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ​វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ ភាគីទាំងពីរក៏ បានឯកភាព​បង្កើនកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតថែមទៀតនៅវេទិកាតំបន់និងអន្តរជាតិនានា ចែករំលែក​ទស្សនៈហើយសហការគ្នាជំរុញសន្តិ ភាព ស្ថិរភាពនៅសមុទ្រខាងកើត​ដោយ​ឈរលើ​មូលដ្ឋាន​នៃការ​គោរ​ព​ច្បាប់ អន្តរជាតិផង​ដែរ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top