• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាមស្នើឲ្យក្រសួងសុខាភិបាលដាក់ជូនគម្រោងច្បាប់ ចំនួនប្រជាជន


 អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu (VOV)
 

 អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានលើកច្បាស់ថា វៀតណាមបាន និង​កំពុង​អនុវត្តន៍​គោល​ដៅអ​ភិវឌ្ឍន៍ដោយចីរភាពទាំង ១៧ ចំណុច សំដៅផ្ដោតលើការ​បង្កើត​ជីវភាព​រស់​នៅដ៏​ល្អ​ប្រសើរ​ថែម​ទៀត​ជូន​ប្រជាជនគ្រប់រូប ហើយមិនបំភ្លេចនរណាម្នាក់ឡើយ។

នាព្រឹក​​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល​បាន​រួមស​ហការ​ជាមួយ​មូលនិធិចំ​នួន​​ប្រជាជន​នៃអង្គការសហប្រជាជាតិ រៀបចំពិធីមិ​ទ្ទិញរំលឹក​ខួបទិវាប្រជាជនពិភពលោក (ថ្ងៃទី ១១ ខែ​កក្កដា​)។
 
ទោះ​បីជាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក៏ដោយ ប៉ុន្តែការ​ងារ​ចំនួន​ប្រជា​ជន​នៅវៀត​ណាម​នៅតែ​មាន​ការសាកល្បងជាច្រើនដូចជា៖ អត្រាកា​រសម្រាលកូនមានកម្រិតខុសគ្នារ​វាងតំបន់នានា ហើយ​អត្រាភេទ​នៅ ពេ​លសម្រាលកូនបានកើនឡើង​យ៉ាងឆាប់រហ័ស។ វៀតណាមមិ​នទាន់​ទាញ​យក​ល្អនូវ​ឧត្តម​ភាព​នៃដំណាក់​កាលរ​ចនាសម្ព័ន្ធចំនួនប្រជាជនមា​ស ហើយមិន​ទាន់មាន​យុទ្ធសាស្ត្រ​បន្សាំនឹង​ស្ថាន​ភាព​ជរាភាព​ឡើយ​។
 
អញ្ជើញ​ថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានលើកច្បាស់ថា វៀតណាមបាន និង​កំពុងអនុវត្តន៍គោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង ១៧ ចំណុច សំដៅផ្ដោត​លើការ​បង្កើត​ជីវភាព​រស់នៅ​ដ៏ល្អ​ប្រសើរ​ថែមទៀតជូនប្រជាជនគ្រប់រូប ហើយមិនបំភ្លេចនរណាម្នាក់ឡើយ។ លោកបានថ្លែងថា៖
 
“ខ្ញុំស្នើឲ្យគ​ណកម្មធិការបក្ស និងរដ្ឋ​អំណាច​គ្រប់​ជាន់​ថ្នាក់ចាំ​បាច់​ត្រូវយក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ដល់ការ​ដឹក​នាំ ​វិនិយោគទុនសម្រាប់ការងារចំនួនប្រជាជន។ នាពេលខ្លីខា​ងមុខ យើងចាំបាច់ត្រូវកសាង ចេញផ្សា​យ ឬដាក់​ជូន​ស្ថានប័នមានសមត្ថកិច្ចដើម្បីចេញផ្សាយ នូវរាល់គម្រោង ដែលបានប្រគល់ជូន ក្នុងកម្មវិធី​ធ្វើ​សកម្ម​ភាព​របស់រដ្ឋាភិបាល​។ ខ្ញុំក៏ស្នើឲ្យក្រសួងសុខាភិបាលសិ​ក្សាស្រាវជ្រាវជាបន្ទាន់ ​ដើម្បីរដ្ឋាភិបាល​ដាក់ជូន​រដ្ឋ​សភាផ​ងដែ​រ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top