• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu អញ្ជើញចូលរួមកម្មវិធី “បុណ្យតេតជួបជុំគ្នា” នៅខេត្ត Thanh Hoa

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅក្រុមហ៊ុនស្បែកជើង Rollsport ២ វៀតណាម នៅតំបន់ឧស្សាហកម្ម Hoang Long ទីក្រុង Thanh Hoa នោះ សហព័ន្ធ ពលកម្មខេត្ត Thanh Hoa បានរៀបចំកម្មវិធី “បុណ្យ តេតជួបជុំគ្នា” ឆ្នាំ២០១៩ សម្រាប់កម្មករនិងពលករ។

អនុប្រធានរដ្ឋសភាលោក Uong Chu Luu ជូនអំណោយបុណ្យតេតឆ្នាំ២០១៩
សម្រាប់ប្រជាជននៅខេត្ត Thanh Hoa (រូបថត៖ TTXVN)


នៅកម្មវិធីនេះ សហព័ន្ធពលកម្មខេត្ត Thanh Hoa បានប្រគល់អំណោយ បុណ្យតេតចំនួន ៤០០ ចំណែកជូនពលករដែលមានស្ថានភាពរស់នៅលំបាក ហើយផ្ដល់ទឹកប្រាក់ចំនួន១ពាន់៥រយលានដុងដើម្បជួយឧបត្ថម្ភដល់សមាជិក សហជីពចំនួន៤២នាក់កសាងនិងជួសជុលផ្ទះសម្បែងផងដែរ។

អញ្ជើញថ្លែងនៅពិធីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មករ ពលករ សហគ្រាស និងស្ថាប័នសមត្ថកិច្ចនានានៅខេត្ត Thanh Hoa។ លោកបានស្នើថា ដោយពង្រីកនូវស្មារតីនោះ កម្មករ ពលករ សហគ្រាសនិងស្ថាប័នសមត្ថកិច្ចទាំងអស់ក្នុងខេត្តចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងឆ្នាំ២០១៩ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កម្មករ ព្រមទាំងបង្កើតការងារធ្វើបន្ថែមទៀតសម្រាប់ពលករនៅក្នុងខេត្ត ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top