• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

អត្ថន័យបង្កប់លើស្បៃអាវផាយវៀតណាម

ជាមួយនឹងគោលបំណងលើកស្ទួយតម្លៃអាវផាយវៀតណាម ដែលបានរួមដំណើរជាមួយនឹងនារី​វៀត​ណាម ឆ្លងកាត់ជាច្រើនសតវត្សរ៍ ព្រមទាំងនាំយករូបភាពអាវផាយ ជូនទៅដល់មិត្តភក្តិអន្តរជាតិ អ្នករចនាម៉ូដក្នុងស្រុកចំនួន១៥នាក់ បានឧទ្ទេសនាមកម្រងឈុតសម្លៀកបំពាក់អាវផាយចំនួន១៥ ដោយមានផ្តើមគំនិតចេញពីវប្បធម៌ប្រទេសចំនួន១៥ នៅលើពិភពលោក បានសម្តែងនាបរិយាកាស វ៉ាន់មីវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) ហាណូយ។

អ្នករចនាម៉ូដ មិញហាញ (Minh Hanh) អគ្គនាយកដឹកនាំកម្មវិធី​សម្តែងបង្ហាញឱ្យ​ដឹងថា​ កម្មវិធី “អត្ថន័យបង្កប់លើស្បៃអាវផាយវៀតណាម” ជាស្លាកស្នាមសំខាន់មួយ ក្នុងដំណើរនៃកេរដំណែលជាតិវៀតណាម ពីព្រោះវាមិនត្រឹមតែមានលក្ខណៈជាតិខាងរូបភាព នៅទាំងជាវត្ថុធាតុពិសេស ជិតស្និទ្ធចេញពីសំពត់សូត្រ អំបោះ និងសំពត់សម្បកឈើ AP (ជាវត្ថុធាតុប្រពៃណីមួយ ធ្លាប់ត្រូវសាបរលាបទៅជាច្រើនឆ្នាំ ទើបតែបានរស់ឡើងវិញ)។

នៅលើឆាកសម្តែងពិសេស ដែលបានរចនាដោយផើងផ្កា ផើងដើមឈើលម្អ និងពងដង្កូវនាងសស្គុះ បញ្ចេញរស្មីផ្លេកៗ ចែងចាំងដោយពន្លឺភ្លើងតុបតែង អ្នកបង្ហាញម៉ូដជំនាញនិងមិនជំនាញ រួមគ្នាសម្តែងកម្រងឈុតអាវផាយដ៏ស្រទន់។ ទិដ្ឋភាពលើឆាកពោរពេញទៅដោយដំណកទឹកភ្លៀងនិទាឃរដូវ រួមនឹងអំពូលភ្លើង ទៀន សំពត់ និងផ្សែង នាំមកជូនអ្នកទស្សនានូវអារម្មណ៍រំភើបញាប់ញ័រ។

បើកកម្មវិធីរចនាម៉ូដ គឺកម្រងសម្លៀកបំពាក់ពេញដោយលក្ខណៈជាតិវៀតណាម របស់អ្នករចនាម៉ូដ ហ្វេធី (Hue Thi)។ ជាមួយនឹងវត្ថុធាតុចម្បង គឺអំបោះ អ្នករចនាម៉ូដ ហ្វេធី (Hue Thi) បាននាំយករូបភាពដូចជា ផែនទីអក្សរ S ប្រវត្តិដ៏ត្រចះត្រចង់នៃជនជាតិវៀតណាម ជាមួយនឹងចំណុចចំណាប់អារម្មណ៍លើឆាកសម្តែង នៃអ្នកបង្ហាញម៉ូដ ភ្ចាប់តាមមានកួរស្រូវ និងផ្កាឈូក តំណាងជាតិរបស់វៀតណាម។



កម្មវិធី “អត្ថន័យបង្កប់លើស្បៃអាវផាយវៀតណាម” ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងឆ្នាំ ស្ថិតនៅ​ក្នុងក្របខណ្ឌ “អាវផាយវៀតណាមរបស់ពួកយើង” បានប្រព្រឹត្តទៅនៅកេរដំណែល វ៉ាន់មី - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) ហាណូយ។

 

អ្នកបង្ហាញម៉ូដអាវផាយជាង៦០០នាក់ របស់អ្នករចនាម៉ូដ១៥នាក់ នាំមកជូនអ្នកទស្សនានូវ​អារម្មណ៍រំភើប។

 

កម្មវិធីមិនត្រឹមតែមានការចូលរួមសម្តែង នៃអ្នកបង្ហាញម៉ូដនិងសិល្បករវៀតណាម នៅទាំងមានវត្តមាននៃបណ្តាឯកអគ្គរដ្ឋទូត លោកជំទាវ។


កម្រងនៃអ្នករចនាម៉ូដ ទ្រីញ ប៊ចធ្វី (Trinh Bich Thuy) បានផ្តើមគំនិតមកពីប្រទេសក្រិច។

 

សិល្បការិនី ឡានហឿង (Lan Huong) ក្នុងសម្លៀកបំពាក់អាវផាយ ផ្តើមគំនិតចេញពីប្រទេសថៃ របស់អ្នករចនាម៉ូដ ត្រឹន ថាញម៉ឹន (Tran Thanh Man)។

 

សិល្បការិនី មីញហ្វ័រ (Minh Hoa) ក្នុងសម្លៀកបំពាក់អាវផាយ របស់អ្នករចនាម៉ូដហាហ្វី (Ha Duy)។

 

អ្នករចនាម៉ូដបានទាញយកស្នាមរចនា តាមរយៈវប្បធម៌ វិចិត្រសិល្បៈជាតិ ដើម្បីនាំបញ្ចូលជាក្បាច់រចនា លើសម្លៀកបំពាក់អាវផាយវៀតណាម។

 

រាត្រីសម្តែងមិនត្រឹមតែគាប់ចិត្តអ្នកទស្សនានិងមិត្តភក្តិអន្តរជាតិ ដែលអញ្ជើញចូលរួម នៅទាំងជាស្លាកស្នាមនៃម៉ូដសម្លៀកបំពាក់វៀតណាម លើដំណើរអះអាងដោយខ្លួនឯង ជាមួយនឹងតួនាទីជាកេរដំណែលវប្បធម៌។

 

បរិយាកាសសម្តែងមានភាពរស់រវើកជាង ជាមួយនឹងឈុតសម្តែងរបាំ មកពីប្រទេសថៃ ក្នុងកម្រងសម្លៀកបំពាក់នៃអ្នករចនាម៉ូដ ត្រឹន ថាញម៉ឹន (Tran Thanh Man) ប្រើប្រាស់សំពត់ប្រពៃណី ត្បាញដោយដៃ ធ្វើជាវត្ថុធាតុស្នូល ជាមួយនឹងបច្ចេកទេសបំបាត់ស្នាមកាត់បង្កើតជារូបរាងទំនើប ព្រមទាំងមានដាំគ្រាប់អង្កាំធ្វើជាក្បាច់រចនាត្រីសូល៍ វត្ត សត្វទេព ជាលក្ខណៈពិសេសនៃទឹកដីប្រទេសថៃ។

នាំមកជូនអ្នកទស្សនាអំពីរូបភាពទឹកដីប្រទេសហូឡង់ អ្នករចនាម៉ូដ ផឿងថាញ  (Phuong Thanh) បាននាំយករូបភាពផ្កា tulip ជាលក្ខណៈអត្តសញ្ញាណជាតិនៃប្រទេសនេះ មកប្រតិដ្ឋលើកម្រងសម្លៀកបំពាក់អាវផាយចំនួន១៥ឈុត របស់ខ្លួន។ ផឿងថាញ (Phuong Thanh) នាំយកពណ៌សម្បុរ លក្ខណៈទាំងអស់ នៃផ្កាtulip មកប្រតិដ្ឋលើស្បៃអាវផាយ ដោយបានប្រើប្រាស់សំពត់ organza។ ដោយការរចនាក្បាច់ 3D ស្រទាប់ផ្កា tulip លេចអណ្តែតឃើញច្បាប់ទាំងត្របកផ្កា។ ចំណែកដៃមានរាងទូលាយ ផ្សារភ្ជាប់នឹងស្បៃសំពត់ organza កម្រងសម្លៀកបំពាក់ទាក់ទាញ អ្នកទស្សនាអមដោយស្នូរទះដៃអបអរ ពេលអ្នកបង្ហាញម៉ូដបោះជំហានលើឆាកសម្តែង។

រំលឹកដល់អាវផាយ យើងរាល់គ្នាតែងនឹកគិតដល់ការរចនាបែបស្រទន់ សុភាព អ្នករចនាម៉ូដ កុងហ្វឹន (Cong Huan) នឹងនាំជូនអ្នកទស្សនា នូវរូបភាពផ្សេងៗ នៃសម្លៀកបំពាក់អាវផាយវៀតណាម តាមរយៈកម្រងស្តីពីសុបិនប្រទេសអាមេរិក។ នៅតែបង្ហាញបានលក្ខណៈឯកក្តភាពរចនាបថរៀងខ្លួន អ្នករចនាម៉ូដ កុងហ្វឹន (Cong Huan)  នាំយកកម្រងសម្លៀកបំពាក់អាវផាយ ដោយប្រើប្រាស់សំពត់ jean និងការដេរប៉ាក់ក្បាច់រចនាលើស្បៃអាវផាយ ជាមួយនឹងមួកចំពុះសត្វ។

កម្រងអាវផាយជាង៦០០ឈុត បានឧទ្ទេសនាមនៅបរិយាកាស វ៉ាន់មីវ -ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) មានអ្នកបង្ហាញម៉ូដជាង៤០០នាក់ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ក្នុងនោះមានការចូលរួមរបស់​លោកជំទាវ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស អ៊ីតាលី ឥណ្ឌា ឡាវ។ល។ រួមនឹងសិល្បករដូចជា៖ សិល្បការិនីថាញទូ (Thanh Tu) សិល្បការិនី ធូហា (Thu Ha) សិល្បការិនី ឡានហឿង (Lan Huong) សិល្បការិនី ហ្វាងកុក (Hoang Cuc) សិល្បការិនី មិញហ្វ័រ (Minh Hoa) សិល្បការិនី ត្រាយ៉ាង (Tra Giang) - សិល្បការិនីទាំងនេះបានផ្សារភ្ជាប់នឹងរូបភាពអាវផាយពេលចូលរួមព្រឹត្តិការណ៍សិល្បៈ។

មួយក្នុងចំណោមអ្នកបង្ហាញម៉ូដ បានបញ្ចេញភាពពិសេសមួយសម្រាប់រាត្រីនេះ គឺអ្នកពិការសម្តែងកម្រងសម្លៀកបំពាក់ក្រោមប្រធានបទ ទឹកដីប្រទេសឥណ្ឌារបស់អ្នករចនាម៉ូដ ង៉ុកហឹន (Ngoc Han)។

ចែករំលែកអំពីការរួមវត្តមាននៃអ្នកបង្ហាញម៉ូដពិសេស ដែលចូលរួមសម្តែងក្នុងកម្រងសម្លៀកបំពាក់របស់ខ្លួន អ្នករចនាម៉ូដ ង៉ុកហឹនឱ្យដឹងថាអាវផាយជាសម្លៀកបំពាក់សម្រាប់មនុស្សគ្រប់គ្នា ខ្ញុំចង់ឱ្យអ្នកពិការបំបាត់គំនិតអៀនខ្មាសនិងជួយឱ្យសហគមន៍អ្នកពិការមានទំនុកចិត្តជាង សម្របខ្លួននឹងមនុស្សគ្រប់វ័យក្នុងជីវភាពរស់នៅ៕



សិល្បការិនី ត្រាយ៉ាង (Tra Giang) ចូលរួមសម្តែង។

បើកឆាកសម្តែងគឺរចនាម៉ូដមានលក្ខណៈអត្តសញ្ញាណជាតិវៀតណាម របស់អ្នករចនាម៉ូដ ហ្វេធី (Hue Thi)។


កម្រងសម្លៀកបំពាក់អាវផាយរបស់អ្នករចនាម៉ូដ ហ្វេធី (Hue Thi) មានលក្ខណៈវប្បធម៌វៀតណាម។


អ្នករចនាម៉ូដ ង៉ុកហឹន (Ngoc Han) ជាមួយនឹងកម្រងឈុតអាវផាយមានលក្ខណៈវប្បធម៌ទឹកដីឥណ្ឌា។


កម្រងនៃអ្នករចនាម៉ូដ ត្រឹន ធៀនខាញ (Tran Thien Khanh) មានរចនាបថកូរ៉េខាងត្បូងតាមរយៈសម្លៀកបំពាក់ប្រពៃណី Hanbok។


កម្រងនៃអ្នករចនាម៉ូដ កាវយី (Cao Duy) បានផ្តើមគំនិតចេញពីវត្ថុអច្ឆរិយនៃប្រទេសចិន។


លក្ខណៈស្រទន់លើស្បៃអាវផាយនៃអ្នករចនាម៉ូដ ហាយី (Ha Duy) តាមរយៈក្បាច់រចនារូបទឹកដី ជនជាតិជប៉ុន។

កម្រងនៃអ្នករចនម៉ូដ ហាយី (Ha Duy) បានផ្តើមគំនិតចេញពីសម្លៀកបំពាក់ប្រពៃណីជប៉ុន។

កម្រងនៃអ្នករចនាម៉ូដ កុងហ្វឹន (Cong Huan) ផ្តើមអារម្មណ៍ច្នៃចេញពីទឹកដីអាមេរិក។

កម្រងនៃអ្នករចនាម៉ូដ ផឿងថាញ (Phuong Thanh) បានផ្តើមគំនិតចេញពីទឹកដីប្រទេសហូឡង់។ 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង
ប្រែសម្រួល៖ រីកើង

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top