ជាមួយនឹងគោលបំណងលើកស្ទួយតម្លៃអាវផាយវៀតណាម ដែលបានរួមដំណើរជាមួយនឹងនារីវៀតណាម ឆ្លងកាត់ជាច្រើនសតវត្សរ៍ ព្រមទាំងនាំយករូបភាពអាវផាយ ជូនទៅដល់មិត្តភក្តិអន្តរជាតិ អ្នករចនាម៉ូដក្នុងស្រុកចំនួន១៥នាក់ បានឧទ្ទេសនាមកម្រងឈុតសម្លៀកបំពាក់អាវផាយចំនួន១៥ ដោយមានផ្តើមគំនិតចេញពីវប្បធម៌ប្រទេសចំនួន១៥ នៅលើពិភពលោក បានសម្តែងនាបរិយាកាស វ៉ាន់មីវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) ហាណូយ។
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង
ប្រែសម្រួល៖ រីកើង