• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អត្តសញ្ញាណវប្បធម៌នៃប្រទេសកម្ពុជានៅរដ្ឋធានីហាណូយ

បណ្ដាចំណុចពិសេសដោយ​ឡែកក្នុងឈុតសម្ដែង​នីមួយៗបាន​នាំទស្សនិក​ជនវៀត​ណាម កាន់​តែខិត​ជិត​ប្រទេស​អង្គ​ដ៏ស្អាត​អស្ចារ្យ ក៏ដូចជាយល់ដឹងបន្ថែ​មអំពីវប្បធម៌និ​ងមនុស្ស​កម្ពុជា​ទៀត​ផង។
 
ជាផ្នែកមួយ​ក្នុងក្របខ័ណ្ឌ៖” ​សប្ដាហ៍វប្បធម៌កម្ពុជានៅ​វៀតណាម” ឆ្នាំ​២០១៧ ក្រុម​សិល្បករ សិល្បការិ​នីនៃព្រះរាជា​ណាចក្រកម្ពុ​ជាបានមកសម្ដែង​នៅរដ្ឋធា​នី​ហាណូយ​ ក្នុងសប្ដាហ៍​កន្លង​ទៅ។ បណ្ដាចំណុច​ពិសេ
សដោយ​ឡែកក្នុងឈុតសម្ដែងនីមួយៗបាន​នាំទស្សនិកជន​វៀតណាម កាន់តែ​ខិតជិត​ប្រទេស​អង្គដ៏ស្អាត​អស្ចារ្យ ក៏ដូចជាយល់​ដឹងបន្ថែមអំពី​វប្បធម៌​និងមនុស្សក​ម្ពុជា​ទៀតផង។

 
 អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Vuong Duy Bien ជូនបាច់ផ្កាក្រុមសិល្បះកម្ពុជា

ចាប់ផ្តើមកម្មវិធីសម្ដែងមាន​ឈុតសម្ដែង៖របាំមួកស្លឹកត្នោត។​ ក្រោមពន្លឺនៃរោង​ល្ខោន​ធំ​ហាណូយ​ ដោយ​មាន​ទ​ស្សនិក​ជន​ជាង៥០​០នាក់ សិល្បករ​ សិ​ល្បការិនីស្លៀកស​ម្លៀកបំ​ពាក់ពណ៌បៃត​ង ចង​ក្រមា ដៃកាន់​មួក​ស្លឹក​ត្នោត​​ រាំតាមចង្វាក់ភ្លេង ​យ៉ាងសប្បាយរី​ករាយ។​ លោក​ សារ៉ាន ​ទីប្រឹក្សាក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បះ កម្ពុជា​​ជា​​អ្នក​និពន្ធរ​បាំ៖មួកស្លឹកត្នោត បាន​អោយដឹងថា៖

​“ ដើមត្នោន​គឺជាប្រភេទដើមឈើមួយដែលបា​នដាំដុះជា​ច្រើន​នៅប្រទេស​កម្ពុជា។ ​ដើមត្នោតនេះ ចាប់ពីឬស្ស ស្លឹក ​ផ្លែ និងទឹកត្នោត សុទ្ធតែនាំមកនូ​វអត្ថប្រយោជន៍​ចំពោះប្រជាជន​កម្ពុជា​ បាន​ជា​ផ្សាភ្ជាប់ជាមួយ​ជាមួយជីវភាពរស់នៅនិងវប្ប​ធម៌ កម្ពុជា។ ហើយមួកដែល​បានយើង​ខ្ញុំសម្ដែង​នេះក៏​បាន​ធ្វើពីស្លឹក​ត្នោតដែ​រ។” យកចិត្ត​ទុកដាក់តាមដានការសម្ដែងរបស់ក្រុ​មសិល្បករកម្ពុជា Viet Anh និស្សិតឆ្នាំទី២ វិ​ទ្យាស្ថាន​តូរ្យតន្ត្រី​វៀត​ណាម ​បានអោយដឹ​ងថា៖​

 របាំមួកស្លឹកត្នោត 

 “ ខ្ញុំចូលចិត្តរបាំស្លឹកត្នោតនេះ​ណាស់។ ពីដើមត្នោតដ៏សាមញ្ញ​ ជិតស្និទ្ធជា​មួយប្រជាជនកម្ពុជា​ បណ្ដា​សិល្បករ​ សិល្បការិនី​ ​បាននាំមកនូវរបាំស្អាតអស្ចារ្យ​ទាន់សម័យ។” ប្រសិន​បើរបាំស្លឹក​ត្នោតជា​ការឧទ្ទេសនាម​អំពី​ប្រទេស​កម្ពុជា​នោះ បទចម្រៀង៖Hel​lo Viet Nam ដែលបាន​កញ្ញា​ទៀ​ងមុំ​សិធាវីសម្ដែង​ជាភាសា​វៀត​ណាម​ផង​និង​អង់គ្លេស​ផង ជាជំរាបសួរចំពោះទស្សនិក​ជនវៀតណាម។ ​
 
"​នាងខ្ញុំមិនចេះភាសាវៀតណាមទេ។ ខ្ញុំរៀនច្រៀង​បទចម្រៀងនេះតាម Youtobe។ ពិបាក​ណាស់។​ ទទួល​បាន​ការ​​គាំ​ទ្រពីទស្សនិក​ជនវៀតណាម នាងខ្ញុំសប្បា​យណាស់។” បាន​ប្រ​ព្រឹត្តទៅក្នុងរយៈពេលជាងមួ​យ​ម៉ោង បណ្ដាសិល្បករ សិល្ប​ការិ​នីបានឧទ្ទេសនាមចំពោះទស្សនិ​កជ​នវៀតណាមអំពីភាពស​ម្បូរនៃខឿ​នវប្បធម៌ខ្មែរ។ លោក P​ham Cong Hoan អ​តីតអ្នក​ជំនាញ​ការវៀត​ណាម នៅ​កម្ពុជា បានអោយដឹងថា៖​ “​កម្ម​វិធី​ថ្ងៃ​នេះ​បានជួយអោយយើងខ្ញុំនឹករលឹ​កអំពីប្រទេសកម្ពុជា ប​ណ្ដារបាំពោពេ​ញទៅដោយអត្តសញ្ញាណវប្បធម៌​ខ្មែរ។ ​វប្បធម៌វៀត​ណាមនិង​កម្ពុជាមាន​ចំណុចប្រហាក់​ប្រហែល​ជាច្រើន​ណាស់​។ ជនរួមជាតិខ្មែរណា​មបូ របស់​វៀត​ណាម​ ក៏តែងតែសម្ដែងរបាំនេះក្នុងពិធី​បុណ្យធំៗដែរ។”​​

 

 កញ្ញាទៀងមុំសិធាវី

ក្រុមសិល្បករកម្ពុជាមកសម្ដែង​នៅវៀតណាមលើកនេះ ជាផ្នែកមួយក្នុងផែនកា​រសហប្រតិបត្តិការវប្ប​ធម៌ វិចិត្រសិល្បះរ​វាងប្រទេសទាំងពីរ ដំណាក់កាល២០១២​-២០១៧ ក្នុង​ក្របខ័ណ្ឌ​សហប្រតិ​បត្តិការ​រវាង​ប្រទេសទាំង​ពីរ។​ លោក Hab Touch អគ្គនាយក អគ្គនាយក​ដ្ឋានបច្ចេកវិទ្យានិងវប្បធ​ម៌កម្ពុជា បានអោយដឹ​ងថា៖នាពេ​លថ្មីៗនេះ ​ប្រទេសទាំងពីរបានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងស​ហប្រតិបត្តិការវប្បធម៌ ដំណាក់កា​ល ២០១៨-២០២៣៖​
 
“ ការ​បង្កើនផ្លាស់ប្តូរវប្បធម៌នេះ នឹងរួមចំណែកជំរុញទំ​នាក់ទំនង សហប្រតិបត្តិការវៀតណាម-កម្ពុជា ​កាន់​តែ​អភិវឌ្ឍន៍​ បង្កើនការយល់ដឹងរវាងប្រជាជ​ននៃប្រទេសទាំងពីរ។” បន្ទាប់​ពីរាត្រី​សម្ដែង​នៅរដ្ឋ​ធានី​ហាណូយ​ ក្រុមសិល្បះនៃ​ព្រះរាជាណាច​ក្រកម្ពុ​ ជាបន្តទៅសម្ដែងនៅទីក្រុងហាឡុង ខេត្ត​ Quang Ninh។ នេះជាព្រឹត្តិការណ៍​វប្បធម៌​ពោពេញទៅ​ដោយអត្ថន័យ រួមចំណែកធ្វើ​អោយទំនាក់ទំនងវៀតណាម​-កម្ពុជា​កាន់​តែស៊ីជំរៅ​ ក្នុងឱកាស​ប្រទេសទាំង​ពីររំលឹកខួបអនុស្សាវរីយ៍លើក​ទី៥០ទិវាបង្កើតទំនាក់ទំនង​ការទូត​ និងឆ្នាំ​មិត្តភាព​វៀតណាម​-កម្ពុជា​​២០១៧ផងដែរ៕

 

តា​ម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top