• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គភាពអាជីវកម្មជាង ៣០០ បានចូលរួមក្នុងពិព័រណ៌អន្តរជាតិ Vietbuild Da Nang


  អនុរដ្ឋមន្ត្រីក្រសួងសំណង់ថ្លែងមតិក្នុងពិធី
 

 នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៩ នៅមជ្ឈ មណ្ឌលតាំងពិព័រណ៍ Da Nang ក្រសួងសំណង់វៀតណាម បានរួម​សហការ​ ជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ដើម្បីបើកពិព័រណ៌អន្តរជាតិ Vietbuild Da Nang។ ការតាំង​ពិព័រណ៍​នេះ បានទាក់ទាញស្តង់ទំនិញជាង ១.០០០ ស្តង់ មកពីអង្គភាពជាង ៣០០ ទាំងក្នុងស្រុកនិង​បរទេសចូល​រួម​ផង​ដែរ។

ពិព័រណ៌​អន្តរជាតិ Vietbuild Da Nang នៅឆ្នាំនេះ មានផលិតផលដ៏សម្បូរបែបជាច្រើនក្នុងវិស័យសំណង់ - សម្ភារ​សំ​ណង់ បច្ចេកវិទ្យា Smarthome - ឧបករណ៍អគ្គិសនី; ការតុបតែងគ្រឿងសង្ហារឹមជាដើម។ លោក Nguyen Dinh Hung ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនរៀបចំពិព័រណ៌អន្តរជាតិ Vietbuild បានឲ្យដឹងថា៖ “លក្ខណៈ​ពិសេស​ជាង​​បណ្តាឆ្នាំ នោះគឺជាការបោះជំហានដ៏សំខាន់អំពីទ្រង់ទ្រាយ។ ពោល គឺ ក្នុងប៉ុន្មានឆ្នាំមុ​ន​មាន​ស្តង់​ប្រមាណ​ពី ​៧០០ ទៅដល់ ៨០០ ស្តង់ តែប៉ុណ្ណោះ បន្តែ ក្នុងឆ្នាំនេះ មានជាង ១.០០០ ស្តង់ដែលសម្បូរបែបលើ​គ្រប់​វិស័យ​។  ការ​តាំងពិព័រណ៍ឆ្នាំនេះ យើងខ្ញុំបាននាំមកនូវសម្ភារៈដែលស្និទ្ធស្នាលជាមួយបរិស្ថាន វត្ថុធាតុដើម​សន្សំ​សំចៃ​ និង​ជិតស្និទ្ធជាមួយបរិស្ថាន។ មានវិនិយោគិនជាច្រើន តាមរយៈពិព័រណ៍ Vietbuild បានរក​ឃើញ​ទីផ្សា​រនៅ​វៀត​ណាម ដើម្បីបើករោងចក្រ ជំរុ​ញការពន្លឿន​ពាណិជ្ជកម្ម​និង​សកម្មភាព​អាជីវកម្ម​រប​ស់​ខ្លួន​ផង​ដែរ​”។​

ពិព័រណ៌​អន្តរជាតិ Vietbuild Da Nang បានអូសបន្លាយរហូត​ដល់ថ្ងៃទី​​១៩ ខែឧសភា ឆ្នាំ​​២០១៩៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top