• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការហិរញ្ញវត្ថុអន្តរជាតិវាយតម្លៃពីសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចវៀតណាម

សកម្មភាពប្រើប្រាស់ក៏កើនឡើង ដោយសារកត្តាទីផ្សារត្រូវបានកែលម្អនិងមានការពន្លឿនផលិតកម្ម ហើយនឹងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់នៅត្រីមាសទី ៤ ឆ្នាំ ២០២០។

Standard Chartered ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៣% ក្នុងឆ្នាំ ២០២០ នេះ (រូបថត៖ VGP)


យោងតាមការព្យាករណ៍ របស់ធនា គារ Standard Chartered Bank ឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើន ៣% ក្នុងឆ្នាំ ២០២០ នេះហើយនឹងកើនរហូតដល់ ៧,៨% នៅឆ្នាំ ២០២១ ជាពុំខាន។ សកម្មភាពប្រើប្រាស់ ក៏កើនឡើង ដោយសារកត្តាទីផ្សារត្រូវបានកែលម្អ និងមានការពន្លឿន ផលិតកម្ម ហើយនឹងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់នៅត្រីមាសទី ៤ ឆ្នាំ ២០២០ ។

ការព្យាករណ៍របស់ធនាគារ Standard Chartered Bank ក៏ស្របគ្នានឹងការព្យាករណ៍ដែលអង្គការហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត បាននាំចេញមុននេះផងដែរ។ ពោលគឺ នាពេលថ្មីៗនេះធនាគារ United Overseas Bank (UOB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមពេញមួយឆ្នាំ ២០២០ ត្រឹមតែទទួលបាន ២,៨%  ប៉ុណ្ណោះ ប៉ុន្តែនឹងកើនឡើងយ៉ាងខ្លាំងដល់ ៧,១% នៅឆ្នាំ ២០២១។

មុននោះ ធនាគារ HSBC ក៏បានប្រកាសរបាយការណ៍មួយដែលមានឈ្មោះថា “Asia Economics: It’s about stamina” ក្នុងនោះ ក្រុមស្រាវជ្រាវសេដ្ឋកិច្ចរបស់ HSBC បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមនៅឆ្នាំនេះនឹងឈានដល់ ២,៦%។ នៅឆ្នាំ ២០២១ ធនាគារ HSBC ជឿជាក់ថា វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ពីការងើបឡើងវិញនៃបច្ចេកវិទ្យានិងលំហូរទុន FDI មានស្ថិរភាព។ ហេតុដូច្នេះ កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២១ ត្រូវបានរំពឹងទុកថា នឹងឈានដល់ ៨,១%។ សូមកត់សម្គាល់ថា ដោយសារស្នាដៃទទួលបានលើវិស័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ប្រភពធនធាន នាពេលថ្មីៗនេះ វៀតណាមបានស្ថិតក្នុងក្នុងចំណាត់ថ្នាក់លេខ ១២ នៃសន្ទស្សន៍ថាមពលអាស៊ី ២០២០ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top