• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិគាំទ្រគំនិតផ្តួចផ្តើមរបស់អាស៊ាននិងវៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត

បណ្តាប្រទេសអាស៊ាននិងអង្គការសហប្រជាជាតិបានវាយតម្លៃជាវិជ្ជមានចំពោះការអភិវឌ្ឍសំខាន់ៗនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងអង្គការសហប្រជាជាតិ។

កិច្ចប្រជុំបានធ្វើឡើងតាមប្រព័ន្ធវីដេអូ


នាថ្ងៃទី ១៥ ខែកញ្ញាបានប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងគណៈកម្មាធិការអចិន្ត្រៃយ៍តំណាងអាស៊ាន (CPR) និងអង្គការសហប្រជាជាតិ ក្រោមសហអធិបតីភាព លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានស្ថានអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន ជាមួយលោក Khaled Khiari ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកនយោបាយនិងប្រតិបត្តិការថែរក្សាសន្តិភាព។

នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសអាស៊ាននិងអង្គការសហប្រជាជាតិបានវាយតម្លៃជាវិជ្ជមានចំពោះការអភិវឌ្ឍសំខាន់ៗនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ក្នុងនោះមានការរក្សាជំនួបជាន់ខ្ពស់ នៅក្នុងបណ្តាកិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយដៃគូនិងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ជាពិសេស ភាគីទាំងពីរបានបញ្ចប់ខ្សែសកម្មភាពសហប្រតិបត្តិការ ៩៧/១០៣ នៃផែនការសកម្មភាពអាស៊ាន - អង្គការសហប្រជាជាតិ ដំណាក់កាល ២០១៦-២០២០ ដែលលាតសន្ធឹងលើសសរស្តម្ភទាំង ៣ គឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម ជាពិសេសចែករំលែកបទពិសោធន៍ដើម្បីជួយអាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងបង្រួញគម្លាតអភិវឌ្ឍន៍ បង្កើនការតភ្ជាប់និងលើកកម្ពស់សមត្ថភាពរបស់លេខាធិការដ្ឋានអាស៊ានផងដែរ។

ជាមួយគ្នានេះ កិច្ចប្រជុំបានចំណាយពេលច្រើនដើម្បីពិភាក្សាពីស្ថានភាពនៃការឆ្លើយតបជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងតំបន់និងទូទាំងពិភពលោក។ អង្គការសហប្រជាជាតិបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អាស៊ាននិយាយរួមនិងរបស់វៀតណាម - ប្រធានអាស៊ាន ២០២០ និយាយដោយឡែក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top