នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ការិយាល័យនយោបាយបាន ជួបធ្វើការជាមួយអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សទីក្រុងហាណូយ អំពីការបូកសរុប ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់ការិយាល័យនយោបាយ ស្តីអំពីទិសដៅភារកិច្ច អភិវឌ្ឍន៍រដ្ឋធានីហាណូយដំណាក់កាល ២០១១ - ២០២០។ អគ្គលេខាបក្ស លោក Nguyen Phu Trong ធ្វើអធិបតីភាពជំនួបធ្វើការ។ ថ្លែងមតិសន្និដ្ឋានជំនួបធ្វើការនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានរំលឹកឡើងវិញថា៖ ថ្នាក់ដឹកនាំទីក្រុង ហាណូយគប្បីយកចិត្តទុកដាក់ជាពិសេសទៅលើការក្សាសណ្តាប់ធ្នាប់សង្គម ការគ្រប់ គ្រងកសាងនិងផែនការ។ ក្នុងទំនាក់ទំនងកិច្ចការបរទេស ហាណូយមានស្ថាប័ន តំណាងការទូតរបស់ប្រទេសនានានិងអង្គការអន្តរជាតិ ដោយហេតុនេះ គប្បីធ្វើល្អថែម ទៀតការងារកិច្ចការបរទេសមិនត្រឹមតែសំរាប់រដ្ឋធានីប៉ុណ្ណោះទេថែមទាំងសំរាប់ ប្រទេសទាំងមូលទៀតផង។ ទីក្រុងហាណូយគប្បីម្ចាស់ការថែមទៀតឆ្លៀតយក ឱលាសដើម្បីអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម