• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅជូនពរឆ្នាំថ្នាក់ដឹកនាំអតីតថ្នាក់ ដឹកនាំ បក្ស រដ្ឋនិងជនរួមជាតិ

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញ​ជួប​សំណេះសំណាល ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំបក្ស  រដ្ឋ ជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងអាណិក​ជនវៀតណាមកំពុងរស់នៅបរទេស។ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីពិធីនេះ។

 អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅជូនពរឆ្នាំថ្នាក់ដឹកនាំអតីតថ្នាក់ ដឹកនាំ បក្ស រ
ដ្ឋនិងជនរួមជាតិ យុទ្ធជនទូទាំងប្រទេស

អញ្ជើញថ្លែងមតិជូនពរចូលឆ្នាំថ្មី លោក Nguyen Phu Trong បានលើកច្បាស់ថា ប្រទេសជាតិបច្ចុប្បន្នកំពុងនៅចំពោះមុខនឹងឱកាសផង និងភាពងាយស្រួលផង ដើម្បីការអភិវឌ្ឍនិរន្តរភាពនាពេលខាងមុខ ព្រមទាំងប្រឈមមុខនឹងការសាកល្បងថ្មីជាច្រើន៖

“នាពេលខាងមុខ ប្រទេសជាតិគប្បីប្រមូលផ្តុំ ផ្តល់អាទិភាពពង្រឹងយន្តការសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម បង្កើតការផ្លាស់ប្តូរច្បាស់ថែមទៀតក្នុងការរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ ចដោយតភ្ជាប់ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន លើកកំពស់ប្រសិទ្ធភាពការងារ ការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ជាពិសេស បំពេញល្អកិច្ចការកសាងបក្សនិងប្រព័ន្ធនយោបាយប្រកបដោយប្រសិទ្ធភាព។ ប្តេជ្ញាបង្កើតការស្រុះចិត្តគំនិតក្នុងការតស៊ូ បង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយនិងភាពអសកម្ម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top