• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីមន្ទីរពេទ្យយោធាមជ្ឈឹម ១០៨

នាព្រឹកថ្ងៃទី ១៩ ខែមេសា នៅទីក្រុងហាណូយ មន្ទីរពេទ្យយោធាមជ្ឈឹម ១០៨ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាប្រពៃណីនិងទទួលបានកិត្តិនាមវីរៈពលកម្ម។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញប្រគល់កិត្តយសជាវីរៈពលកម្ម ដល់មន្ទីរពេទ្យយោធាមជ្ឈឹម ១០៨


អញ្ជើញចូលរួមមាន អគ្គលេខាបក្ស លោក Nguyen Phu Trong រួមជាមួយតំណាងក្រសួង ស្ថាប័ន មជ្ឈឹមជាច្រើនរូបទៀត។ អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងពិធី ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam មានបំណង ចង់អោយមន្ទីរពេទ្យយោធាមជ្ឈឹម ក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេរបស់ប្រទេសជាតិនិងកងទ័ព ដោយឆ្ពោះទៅផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយគុណភាពដែលមិនចាញ់ប្រទេសអភិវឌ្ឍន៍ណា មួយឡើយ។
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញប្រគល់កិត្តិនាមជាវីរៈពលកម្ម ដល់មន្ទីរពេទ្យយោធាមជ្ឈឹម ១០៨, ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam មានគោលបំណងចង់ឲ្យនាពេលខាងមុខ មន្ទីរពេទ្យនឹងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយកន្លែងព្យាបាលស្រាវជ្រាវនិងបណ្តុះបណ្តាល ដែលមានកិត្យានុភាពទាំងក្នុងនិងក្រៅប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top