• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជា​អធិបតីនៃកិច្ចប្រជុំ​អនុគណៈកម្មការ​ទទួលបន្ទុក​បុគ្គលិក​នៃមហាសន្និបាត​លើកទី១៣របស់បក្ស​


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកបុគ្គលិកនៃមហាសន្និបាតលើកទី១៣របស់បក្ស (រូបថតៈ TTXVN)
 

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong​,  ប្រធានអនុគណៈកម្មការ បាន​អញ្ជើញ​ជាអធិបតី​នៃកិច្ច​ប្រជុំ​អនុគណៈ​កម្ម​ការ​ទទួល​បន្ទុក​បុគ្គលិក​នៃ​មហា​សន្និ​​បាតលើកទី ១៣ របស់បក្ស។ 

ចូល​រួម​ក្នុងកិច្ចប្រជុំនេះ មានសមាជិកនៃអនុគណៈកម្មការបុគ្គលិក រួមមាន សមា ជិក ការិយាល័យ​នយោបាយ​ និងសមាជិកលេខាធិការដ្ឋាន៖ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc, ,ប្រធានរដ្ឋ​សភា​លោក​ស្រី ​Nguyen Thi Kim Ngan, លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Quoc Vuong, ប្រធាន​គណៈ​កម្មាធិ​ការ​ចាត់​តាំងមជ្ឈឹម លោក Pham Minh Chinh និងប្រធានគណៈកម្មាធិការ​ត្រួតពិ​និមជ្ឈឹម លោក Tran Cam Tu ​ផងដែរ។
 
នៅក្នុង​កិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋនិងជាប្រធានអនុគណៈកម្មការបានសង្កត់ធ្ងន់ថា៖ ខ្លឹមសារ​សំខាន់​បំផុត​ចំនួន ២ នៃមហាសន្និបាតបក្សនីមួយៗ គឺការពិភាក្សា និងសេចក្តី​សម្រេច​លើ​ទិស​ដៅ​ការ​ងារ​និង​ភារ​កិច្ចនយោបាយរបស់បក្សហើយជ្រើសតាំង ស្ថាប័នដឹកនាំរបស់បក្ស។ ខ្លឹមសារទាំងពីរនេះ មានទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធនឹងគ្នា ហេតុដូច្នេះ ត្រូវរៀបចំខ្លឹម​សារទាំងពីរឱ្យបានល្អ ជាពិសេស ​ការរៀប​ចំ​បុគ្គលិក​នៃមហាសន្និបាត​ មានរ​អត្ថន័យសំខាន់បំផុត ជាក​ត្តាធានាភាព​ជោគជ័យ​របស់​មហាសន្និបាត​និង​ការអនុវត្ត​ដំណោះស្រាយ​របស់មហាសន្និបាត​តែម្តង ។
 
អគ្គលេខាបក្ស ប្រ​ធានរដ្ឋ លោក Nguyen Phu Trong បានស្នើដល់សមាជិកនៃអនុ គណៈកម្មការ ត្រូវ​ចំណាយ​ពេល​ជា​​ច្រើន រួមទាំងមានការខិតខំសម្រាប់ការងារនេះ។ ក្នុងដំណើរការអនុវត្តភារកិច្ច ត្រូវ​អនុវត្ត​ត្រឹម​ត្រូវ​រាល់​សេច​ក្តី​សម្រេចចិត្តនិងសេចក្តីណែនាំរ​បស់អនុគណៈកម្មការ ដោយភាពស្មោះ​ត្រង់ បរានុម័ត​និង​រក្សាភាព​សម្ងាត់​ជាដាច់​ខាត​៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top