• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួល​ជួបគណៈ​ប្រតិភូគណៈ​កម្មការចាត់​តាំងមជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍ឡាវ​


 អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបគណៈប្រតិភូគណៈកម្មការចាត់តាំងមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ

​នារសៀលថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ​ អគ្គលេខានក្សកុម្មុនិស្ត​វៀត​ណាម លោក Nguyen Phu Trong​ បានអញ្ជើញទទួលជួបជា​មួយ ប្រធានគណៈប្រតិភូ​គណៈកម្មាធិការ​ចាត់តាំង​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ លោក Chansi Phosikham ដែលកំពុងបំពេញទស្ស​នកិច្ចការងារនៅវៀត​ណាម។

ក្នុងជំនួប​នេះ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះ​ការរួមវិភាគ ទានយ៉ាង​សកម្ម​របស់​គណៈកម្មាធិការចាត់ទាំ​ងនៃប្រទេសទាំងពីរក្នុងការអនុវ​ត្ត សេចក្តីសម្រេចចិត្តមហាសន្និបាតនៃ​បក្សនីមួយៗ ព្រមទាំង​ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើតួនា​ទីដ៏សំខាន់របស់កិច្ចការចាត់តាំង និង ​បុគ្គលិក ចំពោះភាព ជោគជ័​យ នៃ​បដិវត្តន៍របស់ប្រទេសនីមួយ​ៗក្នុងស្ថានភាពថ្មី ជាដើម។ ​

ក្នុងថ្ងៃដ​ដែលនេះ គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មា​ធិការចាត់តាំងមជ្ឈិម ប​ក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ​ ​លោក Pham Minh Chinh ប្រធានគណៈកម្មាធិការ​ចាត់តាំងមជ្ឈិម បានអញ្ជើញ​ជួបចរចារជាមួ​យ លោក Chansi Pho​sikham ។ ក្នុងជំនួបចរចារនេះដែរ​ ភាគីទាំងពីរ បានផ្លាស់ប្តូរ​យ៉ាង ស្មោះត្រង់​អំពីលទ្ធផលនៃ​កិច្ចសហប្រតិបត្តិការ រវាងគ​ណៈកម្មាធិការចាត់តាំង មជ្ឈិ​មនៃបក្ស​ទាំងពីរ​ក្នុងរ​យៈពេលក​ន្លងទៅ។ ទន្ទឹម​នឹងនេះ​ ភាគីទាំងពីរក៏ បាន​ផ្លាស់ប្តូរអំពីខ្លឹមសារ ​និង វិធានការនា​នា ដើម្បីប​ង្កើននិងលើកកម្ពស់ កិ​ច្ចសហប្រតិបត្តិការ​រវាង​គណៈកម្មាធិការ​ចាត់តាំង​មជ្ឈិមនៃភាគី​ទាំងពីរ​ប្រកបដោយ​ប្រសិទ្ធភាព​ថែមទៀត​ ព្រមទាំង ផ្លាស់ប្តូរបទពិសោធន៏ឱ្យបានស៊ីជម្រៅ​ ក្នុងការងារកសាងបក្ស ជា​ពិសេស ស្តីអំ​ពីការងារ​ចាត់តាំងនិង​បុគ្គលិកផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top