• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវឲ្យពិភពលោកសាមគ្គីគ្នា ដើម្បីឆ្លើយតបនឹងជំងឺកូវីដ ១៩

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ជំងឺកូវីដ ១៩ គឺជាបញ្ហាប្រឈមសកលដ៏ធំធេងចំពោះ សហគមន៍អន្តរជាតិ ចំពោះពហុភាគីនិយម និងសម្រាប់រូបលោកផ្ទាល់ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ Epthinktank)


អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ១៧ ខែតុលាបានចាត់ទុកថា ពិភពលោកដែលបែកបាក់គ្នាមិនអាចយកឈ្នះលើបញ្ហាប្រឈមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានឡើយ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការសម្របសម្រួលសកម្មភាពនានាដើម្បីជួយប្រជាជនរាប់លាននាក់កុំ ឲ្យ ធ្លាក់ក្នុងភាពក្រីក្រ។ យោងតាមលោក Guterres ថាជំងឺកូវីដ ១៩ គឺជាបញ្ហាប្រឈមសកលដ៏ធំធេង ចំពោះសហគមន៍អន្តរជាតិ ចំពោះពហុភាគីនិយម និងសម្រាប់រូបលោកផ្ទាល់ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top