• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយក្នុងនិន្នាការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចដែលមិនប្រើប្រាស់សាច់ប្រាក់

 ព្រឹត្តិការណ៍ Banking Vietnam 2019 នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្រោម​ប្រធាន​បទ​ “ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយក្នុងនិន្នាការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចមិនប្រើប្រាស់សាច់ប្រាក់”។
 
Banking Vietnam 2019 គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាធនាគារ ដោយធនាគាររដ្ឋវៀត ណាម (NHNN) និងសម្ព័ន្ធ​ក្រុមហ៊ុន​ទិន្នន័យអន្ដរជាតិ (IDG) រួមសហការរៀបចំឡើង ដើម្បីបង្ហាញនូវសមិទ្ធិផលថ្មីៗ អំពីបច្ចេក​វិទ្យា​ទំនើប​និង​ការ​អនុវត្តន៍បច្ចេកវិទ្យាព័ត៌មានក្នុងការបង្កើតឡើងផលិតផលនិងសេវាកម្មធនាគារថ្មី។ បច្ចុប្បន្ននេះ វៀត ណាម​កំពុងខិតខំប្រឹងប្រែង កសាងនិងឆ្ពោះទៅការប្រតិបត្តិយុទ្ធសាស្ត្រជាតិ អំពីហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។  គម្រោង​អភិវឌ្ឍន៍ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់នៅវៀត ណាមដំណាក់កាល ២០១៦ - ២០២០ ដែល​កំពុង​ឈាន​ដល់​ឆ្នាំចុងក្រោយ ជាមួយគោល ដៅនៃការសម្រេចបាន​សមាមាត្រ​នៃ​សាច់​ប្រាក់​នៅ​លើមធ្យោបាយ​ទូទាត់​សរុប​នៅក​ម្រិតទាបជាង ១០%។  ហេតុដូច្នេះ  ធនាគារដ្ឋវៀតណាមបាន​សម្រេច​ចិត្ត​ជ្រើស​រើស​ប្រធាន​បទ​សម្រាប់​  Banking Vietnam 2019 គឺ “ហិរញ្ញវត្ថុ​គ្រប់​ជ្រុង​ជ្រោយ​ក្នុងនិន្នាការ​អភិវឌ្ឍន៍​នៃសេដ្ឋកិច្ច​មិន​ប្រើប្រា​ស់សា​ច់ប្រា​ក់​” ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ស្ថាប័នមានសមត្ថកិច្ច អង្គការក្នុងនិងក្រៅប្រទេស ធានា​នូវការអនុលោមតាមគោលការណ៍ណែនាំ និងគោលន​យោបាយ​សំខាន់ៗ​របស់ផ្នែក​ធនាគារ​ក្នុង​រយៈពេល​បច្ចុប្បន្ន​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top