• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានីយ៍ផ្សាយសម្លេង FM កំពង់ស្ពឺរបស់កម្ពុជាត្រូវបានបើកសម្ពោធជាផ្លូវការ


 ស្ថានីយ៍ផ្សាយសម្លេង FM កំពង់ស្ពឺរបស់កម្ពុជាត្រូវបានបើកសម្ពោធជាផ្លូវការ

នាថ្ងៃទី២៥ ខែមេសា ​ឆ្នាំ២០១៨ នៅខេត្ត កំពង់​ស្ពឺនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រព្រឹត្តិ​ទៅពិធី​បើកសម្ពោធ​គម្រោង​សាង​សង់ ស្ថានីយ៍ផ្សាយស​ម្លេង​ FM​។
 
គម្រោង​សាងសង់នេះត្រូវបានវិទ្យុស​ម្លេងវៀតណាម​អនុវត្តន៍​ ដោយ​ប្រើប្រាស់​ប្រភពទុនជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ និងប្រជាជនវៀតណាម​លៃទុកសម្រាប់រដ្ឋាភិបា​លកម្ពុជា និងប្រ​ជាជន​កម្ពុជា។ គម្រោង​ការណ៍នេះ​ត្រូវបាន​អនុវត្តន៍​តាមក្របខ័ណ្ឌកិច្ចព្រមព្រៀ​ង ស្តីពីកិច្ចសហប្រតិបត្តិការបលើ​វិស័យសេដ្ឋកិច្ច វ​ប្បធម៌ ​អប់រំ វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យារវា​ងប្រទេសទាំងពីរ វៀតណាម​ និង​កម្ពុជា ដោយ​សមស្រប​នឹង​ផែនការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយសម្លេង​ និងទូរទស្សន៍ជាតិ​របស់កម្ពុជា។ អញ្ជើញថ្លែងម​តិនៅទី​នេះ នាយិការមន្ទីរ​ព័ត៌មាន​ខេត្តកំពង់​ស្ពឺ លោកស្រី ​ម៉ែនសំនួន បានសង្ក​ត់ធ្ងន់​ថា​៖

នាង​ខ្ញុំសង្កេតឃើញថា៖ ​ស្ថានីយ៍ផ្សាយសម្លេងនេះគឺមានគុណ​ភាពល្អណាស់​។ នាង​ខ្ញុំ និង​ប្រជាជ​ននៅទូទាំង​ខេត្តសប្បាយ​រីយរាយណាស់​ ខណៈពេលដែលមាន ស្ថានីយ៍ផ្សា​យសម្លេងនេះ។ ជារៀងរាល់ថ្ងៃ ​យើងខ្ញុំបាន​ផ្ដោតសំខាន់​ទៅលើការជូន​ដំណឹងអំពីសកម្មភាពរ​បស់រដ្ឋាភិបាល និងបណ្ដាប​ញ្ហាវប្បធម៌​ ព្រឹត្តិការណ៍​នានាផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top