• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សំណង់និងដំណោះស្រាយសំខាន់ចំនួន ៧៤ ត្រូវបានរួមបញ្ចូលនៅក្នុងសៀវភៅមាសច្នៃប្រឌិតឆ្នាំ ២០១៩

 
 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ daidoanket.vn)
 

នាថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាជ្រើសរើសសៀវភៅមាសច្នៃប្រឌិតវៀតណាម បានបើក​សន្និសីទ​ជ្រើសរើស​សំណង់​និង​ដំណោះស្រាយ​វិទ្យាសាស្ត្រនិង​បច្ចេក​វិទ្យា​ដែល​បាន​ប្រកាស​នៅក្នុង​សៀវ​ភៅ​មាស​ច្នៃប្រឌិតវៀត​ណាមឆ្នាំ ​២០១៩ ។
 
សៀវភៅមា​សច្នៃប្រឌិតវៀតណាមឆ្នាំ២០១៩ គឺជាសំណង់និងដំណោះស្រាយនៃ​ការច្នៃ​ប្រឌិត​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា​ក្នុងវិស័យវិទ្យាសាស្រ្តធម្មជាតិ វិទ្យាសាស្ត្របច្ចេកវិទ្យា និងបច្ចេកទេសដែល​ត្រូវបាន​ទទួល​រង្វាន់​នៅក្នុង​ការ​ប្រកួតនានាដែលបានរៀបចំឡើង​ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៧ ដល់ថ្ងៃទី ៣០​ ខែមិថុនាឆ្នាំ ២០១៩​ ដោយក្រសួង ស្ថាប័ន អង្គការជាសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម និងបណ្តា​ខេត្ត​ក្រុង​ចំណុះ​មជ្ឈិម​។
 
គិត​រហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩ គណៈកម្ម​ការរៀប​ចំកម្ម​វិធីទទួល​បាន​សំណង​ច្នៃប្រ​ឌិត​វិទ្យាសា​ស្ត្រនិង​បច្ចេកវិទ្យាចំនួន ១៣៧ ដែលបានឧទ្ទេសនាមដោយក្រសួង ស្ថាប័ន ខេត្តក្រុង។ ពិធីប្រកាស "សៀវភៅមាស​ច្នៃប្រឌិតវៀត​ណាម" ឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៧ ខែសីហាឆ្នាំ ​២០១៩ខាងមុខ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top