• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចកំពុងស្ដារឡើងវិញគឺជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកំណើនក្នុងឆ្នាំ២០២១


លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាល វៀតណាម។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ ថ្លែងនៅសន្និសីទសារព័ត៌ មានជាប្រចាំរបស់រដ្ឋាភិបាល លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទ កាល័យរដ្ឋាភិបាល វៀតណាម បានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមកំពុងស្ដារ ឡើងវិញនាពេលកន្លងមក ហើយនោះនឹងជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ ជំរុញកំណើនក្នុងឆ្នាំ២០២១។

លោករដ្ឋមន្រ្តី Mai Tien Dung បានបន្ថែមទៀតថា ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែវិច្ឆិកាឆ្នាំ២០២០ បន្តប្រសើរឡើងបើប្រៀបធៀបនឹងខែមុនៗ។ ផលិតកម្មឧស្សាហកម្មបន្តមានសញ្ញាវិជ្ជមាន ដែលក្នុងនោះវិស័យកែច្នៃ ផលិតកម្ម ក្នុងខែវិច្ឆិកា កើន១១,៩% ហើយទំហំនៃការលក់រាយទំនិញនិងសេវា កម្មប្រើប្រាស់ក្នុងខែវិច្ឆិកា កើន៨,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំទៅមិញ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងនៅកម្រិតទាប។

នាពេលខាងមុខ គោលជំហរក្នុងការដឹកនាំរបស់រដ្ឋាភិបាលនោះគឺ ប្រកាន់ខ្ជាប់នូវភារកិច្ច ដំណោះស្រាយដែលបានដាក់ចេញ ប្ដេជ្ញាចិត្តមិន រាថយនៅចំពោះមុខជម្ងឺរាតត្បាត ការលំបាក បញ្ហាប្រឈម ហើយត្រូវ ប្រែក្លាយ “ហានិភ័យ” ទៅជា “ឱកាស”។ រដ្ឋាភិបាលបានស្នើឲ្យក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ កុំឲ្យធ្វេសប្រហែសក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ព្រមទាំងស្រាវជ្រាវ វិភាគយ៉ាងយកចិត្តទុកដាក់លើនិន្នាការ និងផលប៉ះពាល់ដើម្បីកសាងដំណោះស្រាយឆ្លើយតបឲ្យមានប្រសិទ្ធភាពទាំងក្នុងរយៈពេលខ្លីនិងមធ្យម សមស្របនឹងការវិវត្តន៍និងស្ថានភាពនៃជម្ងឺ រាតត្បាតនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top