• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

សេដ្ឋកិច្ចវៀតណាមរឹងមាំចំពោះបញ្ហាប្រឈមនឹងជំងឺរាតត្បាតកូវិដ - ១៩

ចាប់ពីដើមឆ្នាំ២០២០ មកដល់សព្វថ្ងៃ ស្ថានភាពសេដ្ឋកិច្ចពិភពលោក ជួបប្រទះបញ្ហាវិបត្តិ ដែលមិនធ្លាប់មាននៅច្រើនទស្សវត្សរ៍កន្លង ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវិដ - ១៩។ វៀតណាមជាខឿនសេដ្ឋកិច្ចសមាហរណកម្មស៊ីជម្រៅ និងមានកម្រិតបើកទូលាយ ច្រើនផ្នែក ច្រើនវិស័យនៃខឿនសេដ្ឋកិច្ចជាតិ ត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ដោយជំងឺរាតត្បាត។ ចំពោះស្ថានភាពនោះ បក្ស រដ្ឋ និងរដ្ឋាភិបាល បានចង្អុលការណែនាំគ្រប់ជាន់ថ្នាក់ គ្រប់វិស័យ ពង្រាយតំណាលគ្នា ប្តេជ្ញាបំពេញភារកិច្ច ដោះស្រាយដើម្បីអនុវត្ត “គោលដៅភ្លោះ” បង្ការប្រឆាំងជំងឺរាតត្បាតផង ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមផង។

ថ្មីៗនេះ ដើម្បីតស៊ូអនុវត្តសម្រេចបានកម្រិតខ្ពស់បំផុតនូវគោលដៅ កំហិត ភារកិច្ចនាឆ្នាំ២០២០ បង្កើតឫស្សគល់មានលក្ខណៈងាយស្រួលសម្រាប់ឆ្នាំ២០២១ និងនៅពេលខាងមុខ នាយករដ្ឋមន្រ្តីសំណូមពរស្ថាប័នមានសមត្ថកិច្ចប្រមូលផ្តុំជំរុញខ្លាំង នូវផលិតកម្ម អាជីវកម្ម ប្រើប្រាស់ក្នុងស្រុក នាំចេញ និងជំរុញទូទាត់ដើមទុនវិនិយោគ ដើម្បីរួមចំណែកឆាប់រហ័សស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច មានស្ថានភាពប្រក្រតីថ្មីឡើងវិញ ។

សំឡឹកមើលខឿនសេដ្ឋកិច្ចក្នុងស្រុក រដ្ឋមន្រ្តីក្រសួងឧស្សាហ - ពាណិជ្ជកម្ម ត្រឹន ត្វឹនអាញ់ (Tran Tuan Anh) ឱ្យដឹងថា វៀតណាមនាបច្ចុប្បន្ននេះ មូលដ្ឋានបានឆ្លងកាត់ជំងឺរាតត្បាត។ សហគ្រាសក្នុងស្រុក ដៃគូ និងវិនិយោគិនបរទេសមានទំនុកចិត្ត ចំពោះវៀតណាមដែលកំពុងបានពង្រឹងនិងពង្រីកយ៉ាងមាំ។ ចំណុចគួរកត់សម្គាល់ គឺតម្លៃនាំចេញនៃប្លុកសហគ្រាសក្នុងស្រុក នៅតែរក្សាបានល្បឿនកំណើនលេខពីរខ្ទង់ កើន ១០,៤% បើប្រៀបនឹងតំណាលឆ្នាំ២០១៩។ ពិសេសតាមអគ្គនាយកដ្ឋានគយ បន្ទាប់ពី៥ខែកន្លង ដងជញ្ជីងពាណិជ្ជកម្ម បន្តរក្សាតម្លៃកំណើនលើស នៅកម្រិត៣,៥៤ពាន់លានដូល្លាអាមេរិក រួមចំណែកចូលការលំនឹងឫស្សគល់ម៉ាក្រូនៃខឿនសេដ្ឋកិច្ច។



ស្ពានមាសនៅមណ្ឌលទេសចរណ៍ Ba Na Hills  (ក្រុងដាណាំង) បានដោតទង់ជាតិទទួលភ្ញៀវទេសចរវិលមកទស្សនា ក្រោយពេលសម្រាកដោយសារជំងឺរាតត្បាត។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានចុះផ្សាយ

ក្រូចផាសិននៅខេត្តយ៉ាឡាយ (Gia Lai) ចំនួន១០០តោន បាននាំចេញទៅកាន់ទីផ្សារអ៊ឺរុប បន្ទាប់ពីកិច្ចព្រមព្រៀង EVFTA មានអនុភាព នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ ក្នុងរូបថត៖ ប្រព័ន្ធសង្វាក់ផលិតក្រូចផាសិននៅក្រុមហ៊ុនភាគហ៊ុនស្បៀងអាហារនាំចេញដុងយ៉ាវ (Dong Giao) ។ រូបថត៖ ហុងដេប/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កសិករនៅឃុំចំណុះស្រុកហាយឡាំង (Hai Lang) (ខេត្តក្វាងទ្រី - Quang Tri) ប្រមូលផលស្រូវប្រាំង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
គិតមកដល់ខែសីហា ឆ្នាំ២០២០ តម្លៃនាំចេញនូវឈើរបស់ខេត្តប៊ិញយឿង (Binh Duong) សម្រេចបាន១,៧ពាន់លានដូល្លាអាមេរិក កំណើន០,៦%បើប្រៀងនឹងតំណាលឆ្នាំ២០១៩។ ក្នុងរូបថត៖ ខ្ចប់ផលិតផលឈើនាំចេញនៅក្រុមហ៊ុនច្នៃឈើទ្រេវភូឡុក (Trieu Phu Loc) (ឃុំអានឡឹប - An Lap ស្រុកបាក់តឹនអ្វៀន - Bac Tan Uyen ខេត្តប៊ីញយឿង - Binh Phuoc)។ រូបថត៖ យឿងជីតឿង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


VNPT Technology ជាអង្គភាពស្នូលនៃសម្ពន្ធក្រុមហ៊ុនប្រៃសណីយ៍ទូរគមនាគមន៍វៀតណាម (VNPT)  ក្នុងវិស័យផលិតទូរគមនាគមន៍បច្ចេកវិទ្យាព័ត៌មាន ឃោសនា និងឧស្សាហកម្មខ្លឹមសារអ៊ីនធើណែត។ VNPT Technology វិនិយោគប្រព័ន្ធសង្វាក់ផលិតឥឡិចត្រូនិកទំនើបចំនួន៥ ឆ្លើយតបតម្រូវការផលិតផលជាង១០លានគ្រឿងជារៀងរាល់ឆ្នាំ ស្រូបយកជាង៦០%ទីផ្សារក្រុងស្រុក។ រូបថត៖ មិញក្វៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សព្វថ្ងៃ នៅទីក្រុងដាណាំងមានសហគ្រាសប្រហែល៤៩០ ដែលកំពុងសកម្មភាពនៅតំបន់ឧស្សាហកម្ម តំបន់បច្ចេកវិទ្យាខ្ពស់ ជាមួយនឹងពលករជាង៧៧ពាន់នាក់។ សហគ្រាសទាំងអស់កំពុងខិតខំ ប្តេជ្ញាអនុវត្ត “ភារកិច្ចភ្លោះ” ធានាបង្ការប្រឆាំងជំងឺរាតត្បាតកូវិដ - ១៩ ជូនពលករផង រក្សាផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចផង។ រូបថត៖ ក្វឹកយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ចាប់ពីដើមឆ្នាំ២០២០ មកដល់សព្វថ្ងៃ ខេត្តហឹងអៀន (Hung Yen) ទាក់ទាញគម្រោងវិនិយោគបានចំនួន២៧ ក្នុងនោះ មានគម្រោងវិនិយោគក្នុងប្រទេសចំនួន១៣ គម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន១៤ សរុបដើមទុនដែលបានចុះបញ្ជីថ្មី កំណែសម្រួលកំណើនបន្ថែមប្រហែល២៥០លានដូល្លាអាមេរិក។ ក្នុងរូបថត៖ ផលិតកម្មនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវាយនភណ្ឌ Jasan វៀតណាម នៅតំបន់ឧស្សាហកម្មផោណោយ B (Pho Noi B) ស្រុកអៀនមី (Yen My) ខេត្តហឹងអៀន (Hung Yen)។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ចំណុចបង្អែកមួយផ្សេង សម្រាប់ស្តារផលិតកម្មនិងការនាំចេញ មកពីការងារនៃក្រសួងឧស្សាហ - ពាណិជ្ជកម្ម ពង្រាយផែនការសកម្មភាព ជាមួយនឹងបញ្ហាស្នូលចំនួន៣ ដោះស្រាយបញ្ហាលំបាកជាប់ជំពាក់ចំពោះមុខផង ជំរុញបទដ្ឋានរចនាសម្ពន្ធសាឡើងវិញផង និងបង្កើតពន្លឿនសម្រាប់កំណើនរឹងមាំនៅឆ្នាំខាងមុខផងដែរ។ ក្នុងនោះ វិស័យឧស្សាហ - ពាណិជ្ជកម្មបានប្រមូលផ្តុំពង្រឹងនិងពង្រីករៀបចំសាឡើងវិញ នូវប្រព័ន្ធផ្គត់ផ្គង់សម្រាប់ការផលិតឧស្សាហកម្ម បង្កើតភាពរឹងមាំតែរស់រវើកជាង ពិសេសគឺវិស័យឧស្សាហកម្មច្នៃធំៗមួយចំនួន របស់វៀតណាមដូចជា៖ វាយនភណ្ឌ ស្បែកជើង អេឡិចត្រូវនិក គ្រឿងឈើជាដើម តាមទិសដៅចីរភាពជាង ជាមួយនឹងដៃគូមួយចំនួនដូចជា៖ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌាជាដើម ជៀសវាងផ្អែកមាំទាំងស្រុងទៅលើមួយឬមួយចំនួនតិចដៃគូ ឬក៏ទីផ្សារ។

នាយកធនាគារជាតិនៅប្រទេសវៀតណាម ADB  លោក Andrew Jeffries  មានសុទិដ្ឋនិយមនិងទំនុកចិត្តអះអាងថា៖ “ការប្រើប្រាស់ក្នុងស្រុកថយចុះ និងតម្រូវការលើសកលលោកក៏ថយចុះដែរ ដោយសារជំងឺរាតត្បាតកូវិដ - ១៩ បានជះឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចវៀតណាម ច្រើនជាងការស្មាន់ទុក។ ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅតែលំនឹងរឹងមាំនាឆ្នាំ២០២០ ភាគច្រើនដោយសារជ័យជំនះរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងឆ្លងជំងឺរាតត្បាតកូវិដ - ១៩។ កំណើនសេដ្ឋកិច្ចនឹងបានគាំទ្រឧបត្ថម្ភដោយការលំនឹងម៉ាក្រូសេដ្ឋកិច្ច របស់​វៀតណាម បង្កើនចំណាយថវិការដ្ឋ និងវិសោធនកម្មដែលកំពុងដំណើរការ ដើម្បីកែសម្រួលបរិស្ថានអាជីវកម្ម”។

តាមរបាយការណ៍បច្ចុប្បន្នភាពអភិវឌ្ឍន៍អនាគតអាស៊ី (ADO) ២០២០ បានចុះផ្សាយអត្ថបទសេដ្ឋកិច្ចលំដាប់ជាប្រចាំឆ្នាំ របស់ធនាគារ ADB ឱ្យដឹងថា អនាគតសេដ្ឋកិច្ចរបស់វៀតណាម រយៈពេលមធ្យមនិងរយៈពេលវែង នៅតែរក្សាបានភាពសកម្មដដែល។ ការដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងពហុភាគីធំៗមួយចំនួន នឹងជួយឱ្យខឿនសេដ្ឋកិច្ចប្រទេសជាតិសា្តរឡើងវិញ។ វៀតណាមក៏មានលទ្ធភាពអាចទទួលបានផលប្រយោជន៍ មកពីការចល័តនៃប្រព័ន្ធផ្គត់ផ្គង់ទៅកាន់ប្រទេសនានា ដូចសព្វថ្ងៃដែលមានថវិការចំណាយទាបជាង៕


ខឿនសេដ្ឋកិច្ចវៀតណាម បានរំពឹងទុកនឹងកំណើន១,៨%នាឆ្នាំ២០២០ នៅកណ្តាលបរិបទជំងឺរាតត្បាតកូវិដ - ១៩ និងកំណើននៅកម្រិត៦,៣%នាឆ្នាំ២០២១ តាមការបញ្ជាក់ក្នុងរបាយការណ៍បច្ចុប្បន្នភាពអភិវឌ្ឍន៍អនាគតអាស៊ី (ADO) ២០២០ បានចុះផ្សាយអត្ថបទសេដ្ឋកិច្ចលំដាប់ជាប្រចាំឆ្នាំ បានធនាគារអភិឌ្ឍន៍អាស៊ី (ADB)  ប្រកាសផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា។ 

 

អត្ថបទ៖ ផុងធូ   រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង​

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top