• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) អ្នកឯកទេសជួរមុខស្តីពីការវះកាត់ផ្លូវរំលាយអាហារនៅវៀតណាម

បំពេញការងារជាង៣០ឆ្នាំ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) (អតីតប្រធានផ្នែកវះកាត់ផ្លូវរំលាយអាហារ ប្រធានមុខវិញ្ញាសារខាងវះកាត់ផ្លូវរំលាយអាហារ វិទ្យាស្ថានសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តឱសថគ្លិនិចលេខ១០៨ មន្ទីរពេទ្យមជ្ឈិមយោធាលេខ១០៨ ជាអ្នករួមចំណែកនាំផ្នែក B3 (ផ្នែកវះកាត់ផ្លូវរំលាយអាហារ) ក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលវះកាត់ផ្លូវរំលាយអាហារជួរមុខនៅវៀតណាម អនុវត្តបច្ចេកទេសជឿនលឿន ស្មើនឹងមន្ទីរពេទ្យធំក្នុងតំបន់និងអន្តរជាតិ។

ក្នុងដំណើរព្យាបាលជំងឺសង្រ្គោះមនុស្សនៃវេជ្ជបណ្ឌិត ពួកគាត់ត្រូវប្រឈមមុខនឹងករណីមិនអាចណាភ្លេចបាន ដោយសារមនោសញ្ចេតនាទឹកចិត្តនៃមនុស្សគ្រប់គ្នានៅជុំវិញ។ ករណីជំងឺដែលសាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ចែករំលែកជាមួយនឹងយើងខ្ញុំ ក៏មានបែបដូច្នេះ។

នៅគឺអ្នកជំងឺនៅខេត្តហាយឿង (Hai Duong) ជាមួយនឹងដុំសាច់ធំនៅក្នុងពោះមានអាការៈដូចជាអ្នកមានផ្ទៃពោះច្រើនខែ។ អ្នកជំងឺនេះ បានទៅកាន់មន្ទីរពេទ្យមជ្ឈិមនិងមន្ទីរពេទ្យបង្អែកជាច្រើន ប៉ុន្តែគ្មានមន្ទីរពេទ្យណាអាចវះកាត់បាន ពីព្រោះដុំសាច់ធំពេក។ “ពេលអ្នកជំងឺស្វែងរកដល់រូបខ្ញុំ ពួកគាត់អស់សង្ឃឹមនិងឈឺចាប់យ៉ាងខ្លាំង។ ក្រោយពេលស្រាវជ្រាវមួយរយៈ ខ្ញុំបានសម្រេចចិត្តវះកាត់យកដុំសាច់ ដែលមានទម្ងន់ចំនួន២៥គីឡូក្រាម” សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) រលឹកឃើញនូវករណីជំងឺយ៉ាងច្រើន ដែលជាអនុស្សាវរីយ៍ចំពោះលោក។ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) តែងចែករំលែកចំណេះវិជ្ជាពេទ្យល្អៗនៅនឹងកន្លែង ពេលសង្រ្គោះបានអ្នកជំងឺម្នាក់ៗ ភាពសុភមង្គលដោយបានមានជីវិតឡើងវិញនិងសេចក្តីដឹងគុណនៃអ្នកជំងឺ រួមទាំងអ្នកផ្ទះរបស់ពួកគាត់ ធ្វើឱ្យវេជ្ជបណ្ឌិតឆ្លងកាត់បាននូវរាល់ឧបសគ្គ ទុក្ខលំបាក និងការសាកល្បងនៃមុខរបរ។

ការប្តេជ្ញាចិត្តជាមួយនឹងមុខរបររបស់សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ដូចជាបំពេញពាក្យពេចន៍បណ្តាំរបស់ដូនតាមុនពេលចែកឋានទៅ៖ “យ៉ាងណានៅចំណោមកូនៗទាំងអស់ ក៏មានកូនម្នាក់ខិតខំតាមមុខរបរពេទ្យ ជួនកាលអាចធ្វើជាគិលានុបដ្ឋានក៏បានដែរ ដើម្បីជួយដល់បងប្អូននៅជុំដុំ”។ នេះក៏ជាមូលហេតុ ក្រោយពេលសង្រ្គាម បានជ្រើសរើសបញ្ជូនទៅសិក្សាវប្បធម៌បម្រើយោធា ប៉ុន្តែសាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) លោកជ្រើសរើសដើរតាមវិស័យវេជ្ជសាស្រ្ត ធ្វើសម្រេចគោលបំណងមុនពេលដូនតាបាត់បង់ជីវិតទៅ។

ផ្តើមពីអ្នកវះកាត់ម្នាក់ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) បានក្លាយជាបុគ្គលិកស្នូល ស្នងបន្តប្រពៃណីនៃអ្នកដើរមុន កសាងផ្នែកវះកាត់ផ្លូវរំលាយអាហារ មន្ទីរពេទ្យមជ្ឈិមយោធាលេខ១០៨ ក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈិមណ្ឌលជួរមុខ ខាងវះកាត់ផ្លូវរំលាយអាហារនៅវៀតណាម។

 


សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) (អតីតប្រធានផ្នែកវះកាត់ផ្លូវរំលាយអាហារ ប្រធានមុខវិញ្ញាសារខាងវះកាត់ផ្លូវរំលាយអាហារ វិទ្យាស្ថានវិទ្យាសាស្រ្តវេជ្ជសាស្រ្តឱសថគ្លីនិចលេខ១០៨) អ្នកមានប្រសិទ្ធនាមជាបាតដៃមាស នៃមន្ទីរពេទ្យមជ្ឈិមយោធាលេខ១០៨។


មិនត្រឹមមានស្នាដៃក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) នៅទាំងក្លាយជាលោកគ្រូ ដែលមានភាពផ្លាស់ប្តូរថ្មីជានិច្ចក្នុងវិធីបង្ហាត់បង្រៀន កែសម្រួលគុណភាពបណ្តុះបណ្តាលសកលវិទ្យាល័យនិងបរិញ្ញាបត្រជាន់ខ្ពស់ដោយមិនឈបឈរ។


... កាលនៅសកលវិទ្យាល័យលោកនៅជាគ្រូបង្រៀន ប្រចាំនៅវិទ្យាស្ថានវេជ្ជសាស្រ្តយោធា និងសកលវិទ្យាល័យវេជ្ជសាស្រ្តឱសថថៃប៊ិញ (Thai Binh)។


សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ណែនាំនិស្សិតវិទ្យាស្ថានវេជ្ជសាស្រ្តយោធាក្នុងម៉ោងអនុវត្ត នៅមន្ទីរពេទ្យមជ្ឈិមយោធាលេខ១០៨។


សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) (ឈរទីពីរខាងស្តាំ) អនុវត្តវះកាត់ឆ្លុះសម្រាប់អ្នកជំងឺ។ រូបថត៖ ឯកសារ


សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) បាននាយកដ្ឋានកម្មសិទ្ធិបញ្ញាវៀតណាម ផ្តល់ជូនអាជ្ញាបណ្ណផ្តាច់មុខអំពីដំណោះស្រាយមានប្រយោជន៍។
 

រៀងរាល់ឆ្នាំ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) វះកាត់ផ្ទាល់ជូនអ្នកជំងឺរាប់ពាន់នាក់ ក្នុងនោះមានករណីអ្នកជំងឺមានជំងឺកាច់សាហាវ ស្មុគស្មាញ បានសង្រ្គោះឱ្យមានជីវិតរស់ឡើងវិញ។ សាស្រ្តាចារ្យ វ៉ាន់ តឹន (Van Tan) ជាវេជ្ជបណ្ឌិតវះកាត់ល្បីឈ្មោះម្នាក់នៅទីក្រុងហូជីមិញ បានវាយតម្លៃលើបទបង្ហាញវះកាត់ថ្លើមរបស់សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh)៖ “ទោះបីយើងខ្ញុំវះកាត់ថ្លើមច្រើនជាងបងៗ ប៉ុន្តែវះកាត់របស់បងៗអស្ចារ្យជាង”។ នោះគឺជាមូលហេតុ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) នៅបានប្រៀបជាអ្នកមាន “បាតដៃមាស” នៅមន្ទីរពេទ្យមជ្ឈិមយោធាលេខ១០៨។

នៅឆ្នាំ១៩៩៦ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ពេលនោះ ជាអ្នកជំនួយការវះកាត់ខ្នែងពោះវៀនដំបូងបង្អស់ នៅមន្ទីរពេទ្យមជ្ឈិមយោធាលេខ១០៨។ ប៉ុន្តែបន្ទាប់ការវះកាត់លើកនោះ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ក៏ទទួលការវះកាត់ឆ្លុះដោយផ្ទាល់។ ប៉ុន្មានឆ្នាំក្រោយមក ក្រោមការណែនាំរបស់លោក ផ្នែក B3 នៅអនុវត្តបានជោគជ័យ នូវបច្ចេកទេសពិបាកជាងដូចជា៖ វះកាត់ឆ្លុះ ចុងពោះវៀនធំ ដុំលំពែង វះកាត់បំពង់អាហារ ថ្លើមជាដើម ជួនកាលនៅទាំងបន្សាំថ្លើមទៀតផង។ សព្វថ្ងៃ មន្ទីរពេទ្យមជ្ឈិមយោធាលេខ១០៨ ជាអង្គភាពតែមួយគត់ នៅក្នុងប្រទេសបន្សាំថ្លើមពីអ្នករស់។

 

ជាមួយនឹងការរួមចំណែកព្យាបាលជំងឺ ស្រាវជ្រាវវិទ្យាសាស្រ្ត និងបណ្តុះបណ្តាល នូវស្រទាប់ថ្នាក់ដឹកនាំ ខាងវិស័យសុខាភិបាល សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ទទួលបានរង្វាន់ខ្ពង់ខ្ពស់ដូចជាឥស្សរិយយសយុទ្ធជ័យលេខមួយ (ឆ្នាំ២០០៤) ឥស្សរិយយសការពារមាតុភូមិលេខពីរ (ឆ្នាំ២០១៤) និងកិត្តិនាមគ្រូពេទ្យប្រជាជន (ឆ្នាំ២០១៧)។

ជាមួយនឹងចរិតសុភាព ចូលចិត្តរៀនសូត្រ និងតែងចាប់យកឱកាសថ្មី សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) មិនត្រឹមតែមានសមត្ថភាពឯករាជក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត នៅទាំងសម្រេចបានការស្រាវជ្រាវវិទ្យាសាស្រ្តដ៏កំពូល។ លោកបានចុះផ្សាយចំនួន១៣៩ អត្ថបទអំពីវិទ្យាសាស្រ្តក្នុងស្រុកនិងអន្តរជាតិ។ ក្រៅពីនោះ លោកនៅទទួលបានអាជ្ញាបណ្ណផ្តាច់មុខអំពីដំណោះស្រាយមានប្រយោជន៍ ពីនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យា ផ្តល់ជូននៅឆ្នាំ២០០៨។

ក្នុងការងារបណ្តុះបណ្តាល សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ជាគ្រូបង្ហាត់បង្រៀននិស្សិតច្រើនជំនាន់ ក្នុងចំណោមនិស្សិតទាំងនោះ សព្វថ្ងៃកំពុងជាបុគ្គលិកស្នូលនៃវេជ្ជសាស្រ្តយោធាវៀតណាមនិងឡាវ ក៏ដូចជានៅសាលា មន្ទីរពេទ្យក្នុងនិងក្រៅយោធា។

សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) នៅចូលរួមក្រុមប្រឹក្សាវាយតម្លៃនិក្ខេបបទបណ្ឌិតវេជ្ជសាស្រ្ត និក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្ត វេជ្ជសាស្រ្តឱសថគ្លីនិចលេខ១០៨ សកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ វិទ្យាស្ថានវេជ្ជសាស្រ្តយោធា សកលវិទ្យាល័យហ្វេ សកលវិទ្យាល័យវេជ្ជសាស្រ្តឱសថទីក្រុងហូជីមិញជាដើម រួមទាំងមានតួនាទីជាប្រធានក្រុមប្រឹក្សា សមាជិកវិវេចនា សមាជិកក្រុមប្រឹក្សាជាដើម។

ជានិច្ចផ្លាស់ប្តូរថ្មីនូវវិធីសាស្រ្តបង្រៀន កែសម្រូលគុណភាពបណ្តុះបណ្តាល សកលវិទ្យល័យនិងបរិញ្ញាបត្រជាន់ខ្ពស់ ដោយមិនឈប់ឈរ។ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ជាអគ្គនិពន្ធនិងនិពន្ធឯកសារ សៀវភៅបណ្តុះបណ្តាលសកលវិទ្យាល័យនិងបរិញ្ញាបត្រជាន់ខ្ពស់ជាច្រើនដោយខ្លួនឯង គំរូដូចជារលាកខ្នែងពោះវៀន សង្រ្គោះបន្ទាន់ផ្លូវរំលាយអាហារច្រើនដែលធ្លាប់ជួបប្រទះ វះកាត់ឆ្លុះផ្លូវរំលាយអាហារជាដើម។

ជាប្រធានមុខវិញ្ញាសារខាងវះកាត់ផ្លូវរំលាយអាហារ នៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តវេជ្ជសាស្រ្តឱសថគ្លីនិច លេខ ១០៨ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) នៅជាគ្រូបង្រៀនប្រចាំ នៅវិទ្យាស្ថានវេជ្ជសាស្រ្តយោធា និងសកលវិទ្យាល័យវេជ្ជសាស្រ្តឱសថថៃប៊ិញ (Thai Binh)។



សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) (ឈរទីពីរខាងស្តាំ) ថតរូបរួមនឹងសាស្រ្តាចារ្យបារាំង ពេលកំពុងចុះកម្មសិក្សា នៅមន្ទីរពេទ្យ Desgenettles (បារាំង) ឆ្នាំ១៩៩៩។ រូបថត៖ ឯកសារ


សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) (ឈរទីពីរខាងឆ្វេង) ចូលរួមក្រុមប្រឹក្សាវាយតម្លៃនិក្ខេបបទបណ្ឌិតវេជ្ជសាស្រ្ត និក្ខេបបទអនុបណ្ឌិត នៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តវេជ្ជសាស្រ្តឱសថ ទីក្រុងហូជីមិញ...។


សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ថតរូបនឹងសិក្ខាកាមស្រាវជ្រាវការពារជោគជ័យនិក្ខេបបទបណ្ឌិត។
 

រយៈពេលផ្សារភ្ជាប់នឹងវេជ្ជសាស្រ្ត មុខរបរព្យាបាលជំងឺសង្រ្គោះមនុស្ស អ្នកជំងឺយ៉ាងច្រើន បានធ្វើឱ្យលោកសញ្ជប់សញ្ជឹង ត្រូវសម្រេចចិត្តដែលពាក់ព័ន្ធដល់អាយុជីវិតមនុស្ស ក្នុងពេលយ៉ាងខ្លី។ "សម្ពាធធ្ងន់ តែលើសពីនោះគឺក្តីចំណូលចិត្ត ព្រមទាំងក្តីស្រឡាញ់ចំពោះអ្នកជំងឺ” សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ចែករំលែក។

ក៏តាមសាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) បញ្ហាប្រឈមធំបំផុតចំពោះលោក គឺជំងឺពិបាក។ ករណីជំងឺព្យាបាលបាននិងករណីជំងឺព្យាបាលមិនបាន។ មានករណីរករោគសញ្ញាមិនឃើញ តែមានករណីរកឃើញរោគសញ្ញា តែមិនអាចព្យាបាលបាន។ ហេតុនេះហើយ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ឱ្យដឹងថា ជាមួយនឹងស្ថានភាពប្រព្រឹត្តិទៅដោយស្មុគស្មាញនៃជំងឺ ដូចសព្វថ្ងៃ វេជ្ជបណ្ឌិតក្រៅពីការងារ ត្រូវការមានភាពចំណូលចិត្តលង់នឹងមុខរបរ ត្រូវរៀនសូត្រជាប្រចាំ លើកកម្ពស់សមត្ថភាពភាសា ដើម្បីអាចធ្វើបច្ចុប្បន្នភាពចំណេះវិជ្ជាថ្មី។ នោះជាមាគ៌ាត្រង់បំផុត ដើម្បីឈានទៅរកជ័យជំនះ និងធានាសមត្ថភាពកម្រិតចំណេះវិជ្ជា ដើម្បីបុព្វហេតុវិទ្យាសាស្រ្ត ក៏ដូចជាថែទាំសុខភាពប្រជាជន៕

អត្ថបទ៖ ថាវី រូបថត៖ កុងដាត

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top