បំពេញការងារជាង៣០ឆ្នាំ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) (អតីតប្រធានផ្នែកវះកាត់ផ្លូវរំលាយអាហារ ប្រធានមុខវិញ្ញាសារខាងវះកាត់ផ្លូវរំលាយអាហារ វិទ្យាស្ថានសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តឱសថគ្លិនិចលេខ១០៨ មន្ទីរពេទ្យមជ្ឈិមយោធាលេខ១០៨ ជាអ្នករួមចំណែកនាំផ្នែក B3 (ផ្នែកវះកាត់ផ្លូវរំលាយអាហារ) ក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលវះកាត់ផ្លូវរំលាយអាហារជួរមុខនៅវៀតណាម អនុវត្តបច្ចេកទេសជឿនលឿន ស្មើនឹងមន្ទីរពេទ្យធំក្នុងតំបន់និងអន្តរជាតិ។
ក្នុងដំណើរព្យាបាលជំងឺសង្រ្គោះមនុស្សនៃវេជ្ជបណ្ឌិត ពួកគាត់ត្រូវប្រឈមមុខនឹងករណីមិនអាចណាភ្លេចបាន ដោយសារមនោសញ្ចេតនាទឹកចិត្តនៃមនុស្សគ្រប់គ្នានៅជុំវិញ។ ករណីជំងឺដែលសាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ចែករំលែកជាមួយនឹងយើងខ្ញុំ ក៏មានបែបដូច្នេះ។
នៅគឺអ្នកជំងឺនៅខេត្តហាយឿង (Hai Duong) ជាមួយនឹងដុំសាច់ធំនៅក្នុងពោះមានអាការៈដូចជាអ្នកមានផ្ទៃពោះច្រើនខែ។ អ្នកជំងឺនេះ បានទៅកាន់មន្ទីរពេទ្យមជ្ឈិមនិងមន្ទីរពេទ្យបង្អែកជាច្រើន ប៉ុន្តែគ្មានមន្ទីរពេទ្យណាអាចវះកាត់បាន ពីព្រោះដុំសាច់ធំពេក។ “ពេលអ្នកជំងឺស្វែងរកដល់រូបខ្ញុំ ពួកគាត់អស់សង្ឃឹមនិងឈឺចាប់យ៉ាងខ្លាំង។ ក្រោយពេលស្រាវជ្រាវមួយរយៈ ខ្ញុំបានសម្រេចចិត្តវះកាត់យកដុំសាច់ ដែលមានទម្ងន់ចំនួន២៥គីឡូក្រាម” សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) រលឹកឃើញនូវករណីជំងឺយ៉ាងច្រើន ដែលជាអនុស្សាវរីយ៍ចំពោះលោក។ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) តែងចែករំលែកចំណេះវិជ្ជាពេទ្យល្អៗនៅនឹងកន្លែង ពេលសង្រ្គោះបានអ្នកជំងឺម្នាក់ៗ ភាពសុភមង្គលដោយបានមានជីវិតឡើងវិញនិងសេចក្តីដឹងគុណនៃអ្នកជំងឺ រួមទាំងអ្នកផ្ទះរបស់ពួកគាត់ ធ្វើឱ្យវេជ្ជបណ្ឌិតឆ្លងកាត់បាននូវរាល់ឧបសគ្គ ទុក្ខលំបាក និងការសាកល្បងនៃមុខរបរ។
ការប្តេជ្ញាចិត្តជាមួយនឹងមុខរបររបស់សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ដូចជាបំពេញពាក្យពេចន៍បណ្តាំរបស់ដូនតាមុនពេលចែកឋានទៅ៖ “យ៉ាងណានៅចំណោមកូនៗទាំងអស់ ក៏មានកូនម្នាក់ខិតខំតាមមុខរបរពេទ្យ ជួនកាលអាចធ្វើជាគិលានុបដ្ឋានក៏បានដែរ ដើម្បីជួយដល់បងប្អូននៅជុំដុំ”។ នេះក៏ជាមូលហេតុ ក្រោយពេលសង្រ្គាម បានជ្រើសរើសបញ្ជូនទៅសិក្សាវប្បធម៌បម្រើយោធា ប៉ុន្តែសាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) លោកជ្រើសរើសដើរតាមវិស័យវេជ្ជសាស្រ្ត ធ្វើសម្រេចគោលបំណងមុនពេលដូនតាបាត់បង់ជីវិតទៅ។
ផ្តើមពីអ្នកវះកាត់ម្នាក់ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) បានក្លាយជាបុគ្គលិកស្នូល ស្នងបន្តប្រពៃណីនៃអ្នកដើរមុន កសាងផ្នែកវះកាត់ផ្លូវរំលាយអាហារ មន្ទីរពេទ្យមជ្ឈិមយោធាលេខ១០៨ ក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈិមណ្ឌលជួរមុខ ខាងវះកាត់ផ្លូវរំលាយអាហារនៅវៀតណាម។
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) (ឈរទីពីរខាងស្តាំ) ថតរូបរួមនឹងសាស្រ្តាចារ្យបារាំង ពេលកំពុងចុះកម្មសិក្សា នៅមន្ទីរពេទ្យ Desgenettles (បារាំង) ឆ្នាំ១៩៩៩។ រូបថត៖ ឯកសារ
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) (ឈរទីពីរខាងឆ្វេង) ចូលរួមក្រុមប្រឹក្សាវាយតម្លៃនិក្ខេបបទបណ្ឌិតវេជ្ជសាស្រ្ត និក្ខេបបទអនុបណ្ឌិត នៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តវេជ្ជសាស្រ្តឱសថ ទីក្រុងហូជីមិញ...។
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ថតរូបនឹងសិក្ខាកាមស្រាវជ្រាវការពារជោគជ័យនិក្ខេបបទបណ្ឌិត។ |
រយៈពេលផ្សារភ្ជាប់នឹងវេជ្ជសាស្រ្ត មុខរបរព្យាបាលជំងឺសង្រ្គោះមនុស្ស អ្នកជំងឺយ៉ាងច្រើន បានធ្វើឱ្យលោកសញ្ជប់សញ្ជឹង ត្រូវសម្រេចចិត្តដែលពាក់ព័ន្ធដល់អាយុជីវិតមនុស្ស ក្នុងពេលយ៉ាងខ្លី។ "សម្ពាធធ្ងន់ តែលើសពីនោះគឺក្តីចំណូលចិត្ត ព្រមទាំងក្តីស្រឡាញ់ចំពោះអ្នកជំងឺ” សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ចែករំលែក។
ក៏តាមសាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) បញ្ហាប្រឈមធំបំផុតចំពោះលោក គឺជំងឺពិបាក។ ករណីជំងឺព្យាបាលបាននិងករណីជំងឺព្យាបាលមិនបាន។ មានករណីរករោគសញ្ញាមិនឃើញ តែមានករណីរកឃើញរោគសញ្ញា តែមិនអាចព្យាបាលបាន។ ហេតុនេះហើយ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) ឱ្យដឹងថា ជាមួយនឹងស្ថានភាពប្រព្រឹត្តិទៅដោយស្មុគស្មាញនៃជំងឺ ដូចសព្វថ្ងៃ វេជ្ជបណ្ឌិតក្រៅពីការងារ ត្រូវការមានភាពចំណូលចិត្តលង់នឹងមុខរបរ ត្រូវរៀនសូត្រជាប្រចាំ លើកកម្ពស់សមត្ថភាពភាសា ដើម្បីអាចធ្វើបច្ចុប្បន្នភាពចំណេះវិជ្ជាថ្មី។ នោះជាមាគ៌ាត្រង់បំផុត ដើម្បីឈានទៅរកជ័យជំនះ និងធានាសមត្ថភាពកម្រិតចំណេះវិជ្ជា ដើម្បីបុព្វហេតុវិទ្យាសាស្រ្ត ក៏ដូចជាថែទាំសុខភាពប្រជាជន៕
អត្ថបទ៖ ថាវី រូបថត៖ កុងដាត