• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem)៖ វេជ្ជបណ្ឌិត​ជាមួយនឹង “ដៃមាស” ក្នុង​ការវះកាត់ផ្នែកពេទ្យកុមារ

ភាព​ជោគ​ជ័យ​នៃ​ករណី​វះកាត់​ដ៏​ស្មុគ​ស្មាញយ៉ាង​ច្រើន​​ បាន​កំណត់ត្រា​​ចូលជា​​ប្រវត្តិ​វេជ្ជសាស្រ្ត​វៀត​ណាម​ សាស្រ្តា​ចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម (Nguyen Thanh Liem)​ ជា​នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​កោសិកា​​ដើម និង​បច្ចេកវិទ្យា​ហ្គែន​ Vinmec វិទ្យាសាស្រ្តវិទូ​​​ក្នុងចំណោម​វិទ្យាសាស្រ្តវិទូ​ទាំង​ពីរនាក់ ​របស់​​វៀតណាម​ មាន​វត្តមាន​នៅ​បញ្ជី​វិទ្យាសាស្រ្ត​វិទូ​គំរូ​​អាស៊ី​​ទាំង​១០០នាក់ នា​ឆ្នាំ​២០១៩ ជម្រើសដោយ​ទស្សនាវដ្តី​ Asian Scientist (Singapore)។

៤០​ឆ្នាំជាមួយ​បុព្វហេតុ​វេជ្ជសាស្រ្ត​ និង​ការវះកាត់​ពិបាកជឿ​

សាស្រ្តា​ចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម (Nguyen Thanh Liem)​ បាន​ទស្សនាវដ្តី Asian Scientist ​រាប់​​បញ្ចូល​ទៅ​ផ្នែក​ “វិទ្យាសាស្រ្តវិទូ​ខាង​វិស័យ​វិទ្យាសាស្រ្ត​ជីវភាព​ប្រចាំថ្ងៃ​” រួមនឹង​វិទ្យាសាស្រ្តវិទូ​មួយ​ចំនួន​​ទៀត​របស់​វៀត​ណាម​​ មាន​កិត្តិនាម​​គឺ ​បណ្ឌិត​ ​ង្វៀន ធី​ហេប​ (Nguyen Thi Hiep) សកល​វិទ្យាល័យ​​អន្តរជាតិ ​(សកលវិទ្យាល័យ​ជាតិ​ហូជីមិញ)។ ក្នុង​​ចំណែក​សរុប​លទ្ធផល​​សង្ខេប​ ទស្សនាវដ្តី​  Asian Scientist បាន​បរិយាយ​លំដាប់​លំដោយ​នូវ​សមិទ្ធផល​ដែល​សាស្រ្តា​ចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម (Nguyen Thanh Liem)​ បាន​អនុវត្ត​ក្នុង​​អំឡុង​ពេលលះបង់​​ដើម្បី​ខឿន​វេជ្ជសាស្រ្ត​​ជាតិ​។​

៤០​ឆ្នាំផ្សារភ្ជាប់នឹង​មន្ទីរ​ពេទ្យ​កុមារ​មជ្ឈិម​ សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម​ (Nguyen Thanh Liem)​ ជា​អ្នក​ដំបូង​បង្អស់​ទទួលជោគជ័យ​ខាង​វិស័យ​វះចោះ​​​ផ្នែក​ពេទ្យកុមារ​ ដូចជា៖ ​បន្សាំតម្រង​នោម​ បន្សាំ​ថ្លើម​ វះកាត់​បំបែក​កូន​ភ្លោះជាប់​គ្នា​។ ពិសេស​ ករណី​វះកាត់​ស្មុគស្មាញ​បំផុត​ ដែល​សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម​ (Nguyen Thanh Liem)​ បាន​ឆ្លងកាត់​ គឺ​ករណី​វះកាត់​បំបែក​កូន​ភ្លោះ​ជាប់​គ្នា ​​ឈ្មោះ​កុក​ ​-​ អាន (Cuc - An) ជាប់ពី​ឆ្អឹង​ទ្រូង​រហូតដល់ពោះ​ កាលពី​១៧​ឆ្នាំ​​មុន។ ករណី​វះកាត់​បំបែក​កុក - អាន (Cuc - An) ​ចេញពីគ្នា​ អូសបន្លាយពេល​វេលា​​​ជិត​១០ម៉ោង​ និង​ផ្នែក​ដទៃដែលត្រូវ​ជាប់​គ្នា​ដូចជា៖ ​ឆ្អឹង​ទ្រូង​ ក្រហូង​បេះដូង​ ថ្លើម​ ដើម​ពោះវៀន​តូច​ និង​ពោះវៀន​តូច​ សុទ្ធតែ​បាន​ញែក​ចេញ​ប្រកបដោយ​ជោគជ័យ​។ កាលនោះ​ (ឆ្នាំ​២០០៣) សារ​ព័ត៌មាន​ក្នុងនោះមាន​កាសែតរូបភាព​វៀតណាម​ ក៏​បាន​នាំយក​ព័ត៌មាន ​អំពីការវះកាត់​ពិសេសនេះ មាន​កម្រិត​​ញឹក​ញាប់​។ មកដល់​សព្វថ្ងៃ​ កុមារីទាំងពីរ ​កុនិង​អាន​ (Cuc - An) មានអាយុ​១៨​ឆ្នាំ​ តែង​ចាត់ទុក​ សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម​ (Nguyen Thanh Liem)​ និង​វេជ្ជបណ្ឌិត​ថែទាំ​ខ្លួន​ឆ្នាំនោះ ជា​អ្នកមានគុណ​ ក្នុងនោះ​​សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម​ (Nguyen Thanh Liem)​ បាន​ចាត់ទុក​ជា “ឪពុក​​​ទី​ពីរ”។​

 


 ក្មួយ​ទាំងពីរ ​ឡេ ធី​ធូ​កុក​ (Le Thi Thu Cuc) ឡេ ធី​ធ្វី​អាន​ (Le Thi Thuy An) ព្រម​នឹង​​​ម្តាយ​ នាថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០០៣ ២៤ម៉ោង​មុន​ពេល​វះកាត់​បំបែក​​ខ្លួន​ជាប់គ្នា​ ដ៏ពិបាក​បំផុត​​នៅប្រទេស​​វៀតណាម​ តាំងតែ​ពីមុនរហូតមកដល់​សព្វថ្ងៃនេះ គឺជាករណីដែលកម្របំផុតនៅលើ​សកលលោក​។ រូបថត៖ ឡេ អាញ​ត្វឹន​


 ការវះកាត់​ចាប់​ផ្តើម​ពេល​ម៉ោង​៦ ៣០នាទី នាថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០០៣ រូបថត៖ ឡេ ត្វឹន​អាញ​


សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម​ (Nguyen Thanh Liem)​ និង​ក្រុមពេទ្យ​វះកាត់​ ​ក្នុងករណី​​​វះកាត់​បំបែក​​កូន​ភ្លោះជាប់គ្នា​​ពីរ​នាក់ កុកនិង​អាន (Cuc - An) ។ ​រូបថត៖ឡេត្វឹន​អាញ


 ជិត​៣ឆ្នាំ​ បន្ទាប់ពី​វះកាត់​​ កុមារទាំងពីរ​នាក់​ កុក​និង​អាន​ (Cuc - An) មើល​រូប​ខ្លួន​នៅ​លើ​កាសែត​រូបភាព​វៀតណាម​ លេខ​៥៤១ ខែ​មករា ឆ្នាំ​២០០៤។ រូបថត៖ ទ្រុង​ចិញ​


 សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម​ (Nguyen Thanh Liem)​ ក្នុង​ដំណើរ​ចេញទៅកាន់​​ខេត្ត​ថាញហ្វ័រ​ (Thanh Hoa) ​សួរ​សុខទុក្ខ​អ្នក​ជំងឺ​ពិសេស​ពីរនាក់​ នា​ថ្ងៃទី​១៧ ខែ​កញ្ញា​ ឆ្នាំ២០០៦​។ លោក​និង​វេជ្ជបណ្ឌិតនៃ​ក្រុម​ពេទ្យ​វះកាត់​ឆ្នាំនោះ​នៃ​មន្ទីរពេទ្យ​កុមារមជ្ឈិម​ បាន​គ្រួសារ​ក្មេង​ទាំងពីរ​នាក់​ កុក​និងអាន​ (Cuc - An) មើលទុក​​ដូចជា​អ្នកមានគុណ​ ដោយ​ឡែកលោក​ដូចជា “ឪពុកទីពីរ​” របស់​ពួកគាត់​។ រូបថត៖ ត្រុង​ចិញ​


 ក្មេង​ស្រី​ ឡេ ធី​ធូកុក (Le Thi Thu Cuc) និង​ឡេ ធី​ធ្វីអាន (Le Thi Thuy An) ​ក្នុងរង្វង់ដៃ​ម្តាយ​ ទ្រិញ ​ធី​ប៊ិញ (Trinh Thi Binh) ​នាថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០១៦ ៣ឆ្នាំបន្ទាប់ពី​វះកាត់​បំបែក​​​ប្រកបដោយ​ជោគជ័យ​។​ រូបថត៖ ត្រុង​ចិញ


ពេលវេលាកន្លង​ផុតទៅ​ ​ក្មេងទាំងពីរ​នាក់ កុកនិងអាន (Cuc - An) ​មាន​​​អាយុ​១៦​ឆ្នាំ បន្ទាប់ពី​ការវះកាត់​ដ៏​ស្មុគស្មាញនៃ​សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម​ (Nguyen Thanh Liem)​​ មានរូបរាង​​ពេញ​​ក្រមុំ​ កម្ពស់​១,៦៨ម៉ែត្រ​ (កុក) (Cuc) និង១,៦៥ម៉ែត្រ​ (អាន) (An) ។ រូបថត៖ កាសែត​តុយ​ត្រែ​ (កាសែត​យុវជន)។
 

ផ្តល់ពេលវេលា​មួយ​ជីវិត​ ព្យាបាល​ជំងឺ​ជូនប្រជាជន​ សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន ថាញ​ឡិម​ (Nguyen Thanh Liem)​ នៅ​ជា​អ្នកនិពន្ធ​កម្រងសំណង់​​បន្សាំ​សារីរាង្គ ទទួលបាន​រង្វាន់​ហូជីមិញ (ឆ្នាំ​២០០៥) និងកម្រងសំណង់​​ស្រាវជ្រាវ​វះចោះ​កុមារ ទទួលបានពាន​រង្វាន់​បញ្ញវន្ត​​វៀតណាម​ (ឆ្នាំ​២០១២)។ សំណង់​​វិទ្យាសាស្រ្ត​នេះបើកចេញ​ទិសដៅ​ថ្មី​ ក្នុងការវះកាត់​ផ្នែក​ខាងក្នុង​ នៃវេជ្ជសាស្រ្ត​វៀតណាម​ និងអះអាង​បញ្ជាក់​កេរ្តិ៍​ឈ្មោះ​វេជ្ជបណ្ឌិត​វៀតណាម​ ក្នុង​វិស័យ​ពេទ្យ​កុមារ​ពិភពលោក​​។​

នៅ​ទ្វីប​អាស៊ី​ សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ ជា​អ្នក​ក្នុង​ចំណោម​អ្នក​ពង្រាយការវះ​ចោះ​កុមារ​​មុន​គេបង្អស់ ជាមួយនឹង​បច្ចេកទេស​​​វះ​​ចោះ​ថ្មី​ចំនួន​៩ រួមចំណែក​ចូល​សមិទ្ធផល​នៃ​វេជ្ជសាស្រ្ត​អន្តរជាតិ​។ ពិសេស​ ក្នុង​វិស័យ​វះកាត់​សាច់ដុំ​បំពង់​ប្រមាត់​ លោក​មាន​សំណង់​ស្រាវជ្រាវ​ចំនួន​៦​ និង​វះកាត់​ជូន​អ្នក​ជំងឺ​ជាង​៥០០នាក់​ វះ​ចោះ​ព្យាបាល​ក្លន​លូន​ឧរុប្រាចីយ៍​ ជូន​អ្នក​ជំងឺ​៣០០នាក់​។ សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម​ ​ (Nguyen Thanh Liem)​ បាន​អញ្ជើញ​តែង​និពន្ធ​សៀវ​ភៅ​ផ្នែកពេទ្យ​​កុមារ អំពី​​សាច់ដុំ​បំពង់ប្រមាត់​​​​ សម្រាប់​​វេជ្ជបណ្ឌិត​របស់​អង់គ្លេស​ និងអាមេរិក​។​ លោក​នៅបាន​អញ្ជើញ​សម្តែង​ការ​វះកាត់​ផ្ទេរ​បច្ចេកទេស​នៅ​ប្រទេសជាច្រើន ដូចជា៖​ អ៊ី​តាលី ហូឡង់ ឥណ្ឌា និង​ហ្វីលីពីន។ ជាមួយនឹង​ករណី​​បន្សាំ​ខួរ​ឆ្អឹង​ កម្សោយ​​លំពែង​ និងឈាម​រលាយ ​ លោក​ក៏​ជា​វេជ្ជបណ្ឌិត​នាំមុខ​ អនុវត្ត​បន្សាំ​កោសិកា​ដើម​ ចូល​ស្រាវ​ជ្រាវ​នៅ​មន្ទីរ​ពេទ្យ​​កុមារ​មជ្ឈិម​។​

ឆ្នាំ​២០១៨ លោក​ជា​វេជ្ជបណ្ឌិត​ដំបូង​បង្អស់​ និង​តែមួយ​គត់​ មកដល់​ពេល​នេះ​ នៃប្រទេស​វៀតណាម​ ទទួលបាន​ពានរង្វាន់​​កិត្តិយស​ Nikkei អាស៊ី​ អំពី​វិទ្យាសាស្រ្ត​ - បច្ចេកវិទ្យា​ នៃ​ភាព​​​លះបង់​ខាង​​​វិស័យ​​វះ​​ចោះ​ផ្នែក​ពេទ្យ​​កុមារ និង​បន្សាំ​កោសិករ​ដើម​។​

សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ មាន​សំណង់ស្រាវជ្រាវ​ខាង​វេជ្ជសាស្រ្តា​ចំនួន​២០០​ ៨៤​សំណង់​បាន​ចុះផ្សាយ​លើ​ទស្សនវដ្តី​វេជ្ជសាស្រ្ត​ ដែល​មាន​កិត្យានុភាពរបស់​អាមេរិក​ និងប្រទេសនានា​នៅ​ទ្វីប​អ៊ឺរ៉ុប​។ លោក​ក៏ជា​អ្នករួមនិពន្ធ​​សៀវ​ភៅ​ពុម្ព​ពីរក្បាល​ ស្តី​ពី​ការវះកាត់​កុមារ​ ដែលបាន​​បោះពុម្ព​ចុះផ្សាយ​នៅ​អាមេរិក​ អង់គ្លេយ​ និងសៀវភៅ​៤​ក្បាល​បោះពុម្ព​ចុះផ្សាយ​នៅ​វៀតណាម​។​​



សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ មាន​សំណង់ស្រាវជ្រាវ​ខាង​វេជ្ជសាស្រ្តា​ចំនួន​២០០​ ៨៤​សំណង់​បាន​ចុះផ្សាយ​លើ​ទស្សនវដ្តី​វេជ្ជសាស្រ្ត​ ដែល​មាន​កិត្យានុភាពរបស់​អាមេរិក​ និងប្រទេសនានា​នៅ​ទ្វីប​អ៊ឺរ៉ុប​។ លោក​ក៏ជា​អ្នករួមនិពន្ធ​​សៀវ​ភៅ​ពុម្ព​ពីរក្បាល​ ស្តី​ពី​ការវះកាត់​កុមារ​ ដែលបាន​​បោះពុម្ព​ចុះផ្សាយ​នៅ​អាមេរិក​ អង់គ្លេស​ និងសៀវភៅ​៤​ក្បាល​បោះពុម្ព​ចុះផ្សាយ​នៅ​វៀតណាម​។​


បន្សាំ​កោសិកា​ដើម​ ​ - សំណង់​ធំ​នៃ​វេជ្ជសាស្រ្ត​វៀតណាម​

បន្សាំ​កោសិកាដើម​ ​ជាសំណង់​វិទ្យាសាស្រ្ត​ដ៏ចំណាន​ ដែល​សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ តែង​ប្រាថ្នា​អនុវត្ត​តាំងពី​ច្រើនឆ្នាំមុន ពេល​លោកនៅ​​ជា​នាយក​មន្ទីរពេទ្យ​កុមារ​មជ្ឈិម​។ ពេលនោះ​លោក​ជា​វេជ្ជបណ្ឌិត​ដំបូង​របស់វៀតណាម​ អនុវត្ត​ជោគ​ជ័យនូវ​ការ​​បន្សាំ​កោសិកា​ដើម​ ព្យាបាល​ក្រិន​សួត​​លើ​ទារក​ និង​អាការៈ​ច្របូក​ច្របល់​បត់​ជើង​ធំ លើ​កុមារ​ត្រូវ​ក្លន​លូន​សោម​ខួរ​ក្បាល។ ក្រៅ​ពីនោះ​ លោក​និង​ក្រុម​ការងារ​ រួម​ដំណើរការ​​បន្សាំ​កោសិកា​ដើម​ ព្យាបាល​​​ជំងឺមួយ​ចំនួន​ដូចជា៖​​ ឈឺខួរ​ ងាប់​ខួរ​ដោយសារ​របួស​ឆ្អឹង​ខ្នង​ ស្វិត​បំពង់​ប្រមាត់​ពីកំណើត​ ក្លន​លូន​សន្លាក់​ក្បាល​ជង្គង់​ ក្រិន​ថ្លើម​លើកុមារ​ជាដើម​។ល។​

បន្ទាប់ពី​សម្រាក​​អភិបាល​​នៃ​​មន្ទីរពេទ្យ​កុមារ​មជ្ឈិម​​ឆ្នាំ​២០១២ តាម​សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ នេះទើប​​ជា​ពេលវេលា​ “ទុំ​” សម្រាប់ការ​​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​។ លោក​ផ្តល់ទាំង​ទឹក​ចិត្ត​និង​ការ​​បទពិសោធន៍ ​ បន្ត​ជួយ​​​វេជ្ជសាស្រ្ត​វៀតណាម​ ពិសេស​គឺនាំ​យក​សំណង់​ “បន្សាំ​កោសិកាដើម ​” អនុវត្ត​ចូល​ការព្យាបាល​អ្នកជំងឺ​។ ទទួល​ពាក្យ ​ធ្វើ​ជា​នាយកនៃ​​មន្ទីរ​ពេទ្យ​ VINMEC លោក​បាន​អនុវត្តកម្ម ​​នូវ​សំណង់​វិទ្យាសាស្រ្ត​នេះ បើក​ចេញ​ទិសដៅ​ព្យាបាល​ល្អបំផុត​ សម្រាប់​កុមារ​បាក់ទឹក​ចិត្ត​ ​ខួរក្បាល​ខ្សោយ​​។ សព្វថ្ងៃ​ នៅកាន់​​តំណែងជា​​នាយកនៃ​​វិទ្យាស្ថាន​ស្រាវជ្រាវ​កោសិកា​ដើម​ និង​បច្ចេកវិទ្យា​ហ្គែន​ VINMEC លោក​មមាញឹក​រួម​នឹង​ក្រុមការងារ​ព្យាបាល​ជំងឺ​ និង​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​។



 សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ លោក​បាន​​​ផ្តល់​ជូន​វេជ្ជសាស្រ្ត​ជាតិ​ ខាងវិស័យ​ការវះកាត់​ផ្នែកពេទ្យ​​កុមារ​ ខែមករា ឆ្នាំ​២០២០។ រូបថត៖ វៀត​គឿង​


សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ របាយ​ការណ៍​សំណង់​វិទ្យាសាស្រ្ត ​អំពី​បន្សាំ​កោសិកា​ដើម ​ នៅ​សិក្ខាសាលា​អន្តរជាតិ​រៀប​ចំនៅ​វៀតណាម​។ រូបថត៖ ឯកសារ


 សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ ទទួល​រង្វាន់​ Nikkei នៃ​​​ភាព​លះបង់​​ខាង​វិស័យ​វះ​ចោះ​ផ្នែក​ពេទ្យ​​កុមារ​ និង​បន្សាំ​កោសិកា​ដើម រួម​ចំណែក​នាំមកនូវ​ភាពផ្លាស់​ប្តូរ​ សម្រាប់​ជីវភាព​រស់នៅនៃ​ប្រជាជន​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨។ រូបថត៖ ឯកសារ​


 នា​សិក្ខាសាលា​អន្តរជាតិ​ សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ ចែក​រំលែក​នឹង​ក្រុម​ការងារ​​ ជា​វេជ្ជបណ្ឌិត​ អ្នក​ឯកទេស​វេជ្ជសាស្រ្ត​ មនុស្សគ្រប់គ្នាតែង​យកចិត្តទុកដាក់​​សហការ​នឹង ​វេជ្ជសាស្រ្ត​​វៀតណាម​។ រូបថត៖ ឯកសារ


 សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ តាម​ដាន​សសៃឈាម​ ជូន​អ្នក​ជំងឺ​ម្នាក់ ​ទើប​តែ​បន្សាំ​កោសិកា​ដើម​ នៅ​មន្ទី​រពេទ្យ​ VINMEC។ រូបថត៖ វៀតគឿង​


សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ ក្នុង​ករណី​វះកាត់​ជូន​កុមារ​ក្លន​លូន​ផ្ចិត​ បន្ទាប់ពី​កើត​។ រូបថត៖ វៀតគឿង


 ស្នាម​ញឹម​ស្លូត​បូត​ រាក​ទាក់នឹង​អ្នក​ជំងឺ នៃ​​សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ ពេល​សួរសុខទុក្ខ​សុខភាព​អ្នកជំងឺ​ ទើប​នឹង​ឆ្លង​ទ្រោម​ចៃ​ដន្យ​។ រូបថត៖ វៀតគឿង​​


 ជាមួយនឹង​ករណី​វះកាត់​ពិបាក​ សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ តែង​​បង្ក​សក្ខណៈ​​ដើម្បី​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់វ័យ​ក្មេង​​ បាន​ចូលរួម​ បាន​លោក​ណែនាំ​លើកកម្ពស់ថ្វី​ដៃ​ បណ្តុះបណ្តាល​​សិស្ស​​។ រូបថត៖ ឯកសារ​


 សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ ចែក​រំលែក​ក្តី​សប្បាយ​នឹង​ឪពុក ​ដែលមាន​កូន​បន្សាំ​កោសិកា​ដើម​ ព្យាបាល​ក្រិន​ស្វិត​ដំបូង​នៅវៀតណាម​។ រូបថត៖ ឯកសារ​
 

កុមារ​​ខួរក្បាលខ្សោយ​​ បាន​កែលម្អរ​មុខ​ងារ​ចលនា​និង​អភិវឌ្ឍន៍​បញ្ញា​ បន្ទាប់​ពី​ការ​ព្យាយាម​ បម្រែ​​ជីវភាព​រស់នៅ​នៃ​​កុមារ​មាន​ជំងឺ​។ បច្ចេកទេស​បន្សាំ​កោសិកា​ដើម បាន​សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ បើកទូលាយ​ទិស​ដៅ​ស្រាវជ្រាវ​ ទៅកាន់ការ​​​ព្យាបាល​​ជំងឺ​បាក់ទឹក​ចិត្ត​ ស្វិត​បំពង់​ប្រមាត់ពី​កំណើត​ ក្លនលូន​សោម​ខួរក្បាល​ ក្រិន​សួត​លើកុមារ​, ក្រិន​ថ្លើម ក្លនលូន​សន្លាក់​ឆ្អឹង​លើ​មនុស្ស​ចាស់​។​

ជាមួយនឹង​ជោគជ័យ​ជំហាន​ដំបូង​ ក្នុងការ​បន្សាំ​កោសិកា​ដើម​ ព្យាបាលខួរក្បាលខ្សោយ​​ សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ និង​ក្រុម​ការងារ​នៅ​មន្ទីរពេទ្យ​ VINMEC ចង់​ឆាប់​រហ័ស​ អាចបើក​ចេញ​ទិស​ដៅ​ព្យាបាល​អតិបរិមា​ជូន​ជំងឺ ដែល​​បង្កអត្រា​ពិការ​ខ្ពស់បំផុត​លើ​កុមា​រ​សព្វថ្ងៃ​ និង​នាំ​មន្ទីរពេទ្យ​ VINMEC ឆ្ពោះទៅ​ក្លាយ​ជា​មជ្ឈមណ្ឌល​អនុវត្ត​កោសិកា​ដើម​ទំនើប​បំផុត​អាស៊ី​អាគ្លេយ៍​៕​

 

សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀន​ ថាញ​ឡិម (Nguyen Thanh Liem)​ បាន​ប្រគល់​កិត្តិនាម​វិរ​បុរស​ពលកម្ម​ សម័យកាល​ផ្លាស់ប្តូរ​ថ្មី​។ លោក​ក៏​ធ្លាប់​ទទួល​បន្ទុក​តួនាទីជា​​ប្រធាន​សម្ពន្ធ​សមាគម​វះកាត់​​កុមារ​វៀតណាម​ (VAPS) អនុប្រធាន​ សម្ពន្ធសមាគម​​​វះកាត់​កុមារ​​ទ្វី​អាស៊ី​ (AAPS) សមាជិក សហប្រធាន​គណៈ​កម្មការ​ស្រាវជ្រាវ​សម្ពន្ធសមាគម​​វះ​​​ចោះ​ផ្នែកពេទ្យ​​កុមារ​អន្តរជាតិ​ (IPEG)។


អត្ថបទ​៖ ប៊ីច​វឹន រូបថត៖ វៀតគឿង និងឯកសារ​​កាសែតរូបភាព​វៀតណាម​


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top