វូ ថាញអាន (Vu Thanh An) - កីឡាករចាក់សាបលេខ១វៀតណាម

វូ ថាញអាន (Vu Thanh An) - កីឡាករចាក់សាបលេខ១វៀតណាម

ច្រើន​ឆ្នាំកន្លងមក​ វូ ថាញអាន (Vu Thanh An) បាន​ស្គាល់​ជា​កីឡាករ​ចាក់សាប​លេខ១ របស់​​វៀតណាម​ និង អាស៊ី​អាគ្នេយ៍​ ពេលដែល​ទទួលបាន​​មេដាយ​អន្តរជាតិ ជាក្ដីបំណង​ប្រាថ្នា​នៃ​កីឡា​ករទាំងឡាយ​ ពេល​ឈានចូល​ប្រឡូកលើ​វិថី​កីឡាស្នា​ដៃខ្ពស់​។ បង​ដណ្តើម​បាន​មេដាយមាសមួយគ្រឿង នៅ​រង្វង់ប្រកួត​ចាក់សាប​ U23 អាស៊ី, មេដាយ​មាសចំនួន​៨នៃ​ព្រឹត្តិការណ៍ស៊ីហ្គាម​ទាំង​៥ បន្តបន្ទាប់ពីស៊ីហ្គាម​​ទី​២៨ - ៣២, មេដា​យ​សំរឹទ្ធ​អាស៊ី​ចំនួន​២គ្រឿង, Top ​​១៥​ ក្នុងព្រឹត្តិការណ៍ Olympic 2016។ល។

ជាមួយតារាង​ស្នាដៃ​លើសលុប​ ព្រមទាំងមាន​​រូបសម្ផស្ស​ និង ចរិត​រម្យទម​ វូ ថាញ​អាន​ (Vu Thanh An) បានជម្រើស​​ជា​កីឡាករ​កាន់ទង់​ ជូន​ក្រុម​កីឡាករ​វៀតណាម​ ក្នុងព្រឹត្តិការណ៍​​ Olympic Rio 2016, ASIAD 2018, SEA Games 29 - 30 - 31

វូ ថាញ​អាន (Vu Thanh An) យកឈ្នះ​លើកីឡាករ​ Srinualnad Voragun (ប្រទេសថៃ) ការពារជោគជ័យ​មេដាយ​មាស​ ក្នុងវិញ្ញាសា​ចាក់សាប​ឯកជន​ភេទប្រុស​ នៅព្រឹត្តិការណ៍ស៊ី​ហ្គាម​ទី​៣១។​
វូ ថាញ​អាន​ (Vu Thanh An) លើកខ្ពស់​ទង់ជាតិ​ ពេល​ការពារជោគជ័យ​មេដាយ​មាស នៅ​វិញ្ញាសា​ចាក់សាប​ឯកជនភេទប្រុស ​ក្នុងព្រឹត្តិការណ៍​ស៊ី​ហ្គាម​ទី​៣១។​


រៀបរាប់អំពី​​ឧបនិស្ស័យ​​ជាមួយនឹង​វិញ្ញាសា​ចាក់សាប​មួយ​នេះ ជា​វិញ្ញាសាកីឡា​ថ្មីបង្គួរ​​​នៅប្រទេសវៀតណាម​ ​ខណៈ​ពេល​ វូ ថាញ​អាន (Vu Thanh An) ​បានស្គាល់​វា បង​ឱ្យ​ដឹងថា​ វេលា​ដំបូង​ង​គិត​ថា​ហាត់គ្រាន់តែសប្បាយ​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ ក្រោយ​ពេល​មួ​យ​ឆ្នាំ​ហ្វឹកហាត់​ វូ ថាញ​អាន​ (Vu Thanh An) ឃើញថា​ខ្លួន​មានចំណង់​ចំណូល​ចិត្ត​​ចំពោះវិញ្ញាសាកីឡា​មួយនេះ។ ពេល​ប្រយុទ្ធ​ចាក់សាប​ ទទួល​ជ័យ​ជំនះ​ ឬ បរាជ័យ​​សុទ្ធតែ​មាន​​អារម្មណ៍​មួយ​ពិសេស​ប្លែក​ វូ ថាញ​អាន (Vu Thanh An) រលឹក​អំពី​អារម្មណ៍​ដំបូង​ ពេល​ហាត់​វិញ្ញាសា​កីឡាមួយនេះ​។​

មកជាមួយនឹង​វិញ្ញាសា​ចាក់សាប​ ពេល​មានអាយុ​១៥ឆ្នាំ វូ ថាញ​អាន (Vu Thanh An)​ ក៏ដូចជា​កីឡាករ​ទាំង​ឡាយ​ មានបំណង​ចង់មាន​​ជ័យ​ជំនះ និង ស្នាដៃភ្លាមៗ​​ ហើយ​ពេលមិនទាន់​សម្រេច​បាន​ក្តីបំណង​ តែង​​តែ​លះបង់​ចោល​ជា​ពុំខាន។ វូ ថាញ​អាន​ (Vu Thanh An) ក៏មានរយៈពេល​មួយ​ បង​បាន​ចាកចោល​ក្រុម​ជម្រើស​ដោយសារ​មូល​ហេតុនេះដែរ​។ ក៏ប៉ុន្តែ​ មួយ​រយៈ​ពេល​ក្រោយ​មក​ បងបានហ្វឹកហាត់​ ​ចូល​រួម​ក្រុមជម្រើស​​សាឡើងវិញ​ម្តងទៀត។ ឃើញថា​ចំណង់​ចំណូល​​ចិត្ត​ចំពោះវិញ្ញាសា​ចាក់សាប​ នៅតែពុះកញ្ជ្រោល​នៅឡើយ​ វូ ថាញអាន​ (Vu Thanh An) ​យល់ព្រម​វិលត្រឡប់​ តែ រឹងមាំ និង ដឹងក្តី ជាង​។ វូ ថាញអាន​ (Vu Thanh An) យល់ឃើញថា​ ដើម្បី​ទទួលបាន​ជោគជ័យ​ ត្រូវការ​ហ្វឹកហាត់ក៏ដូចជា​ត្រូវការ​ពេលវេលា​ ដូចនេះ​បង​ក៏បាន​កសាង​ឡើងវិញ​នូវ​គោល​ដៅ និង គន្លងតស៊ូ​ជាថ្មី នោះគឺរៀងរាល់ថ្ងៃ​ ត្រូវតែយក​ជំនះលើ​ខ្លួន​ឯង​ មួយជំហានៗ ព្រមទាំង​យកជំនះលើ​កាំជណ្តើរ​ស៊ីហ្គាម​ រួចបន្ត​សំណេរ​សុបិន​ដទៃទៀត។ល។​

កីឡាករ​ វិញ្ញាសា​ចាក់សាប​ ដណ្តើម​បាន​មេដាយ​មាស​នៅព្រឹត្តិការណ៍ស៊ី​ហ្គាម​ទី​៣១។​

ពេលនិយាយដល់ស្នាដៃមាស​របស់​ វូ ថាញ​អាន​ (Vu Thanh An) មិនអាចណាមើល​រំលង​​គ្រូបង្វឹកជនជាតិ​ រុស្ស៊ី Sergey របស់បងនោះទេ​។ គ្រូបង្វឹករូប​នេះ បាន​ជួយ​វូ ថាញ​អាន​ (Vu Thanh An) ផ្លាស់ប្តូរ​គំនិត​ នោះគឺកុំឱ្យ​មានអារម្មណ៍​ ​​មិនទាន់ប្រយុទ្ធ​ មានអារម្មណ៍​ខ្លាចបរាជ័យ​ទៅ​ហើយ​។​

ពេល​ជួប​កីឡាករណាក៏ដោយ​ សំខាន់​គឺខ្លួន​រកឃើញ​ចំណុច​​កម្សោយនៃ​កីឡាករ​នោះ មិនចាំបាច់គិតថា​​​អ្នកនោះជា​នរណាឡើយ​។ ខ្លួន​ចាញ់​ត្រូវ​ដឹងថាហេតុអ្វី​ខ្លួន​ចាញ់ មិនមែន​មានអារម្មណ៍ ​ខ្លួន​ខ្លាចគេទើបខ្លួនចាញ់ វូ ថាញ​អាន​ (Vu Thanh An) រៀប​រាប់។ ​ផ្លាស់ប្តូរ​ការត្រិះរិះនៅ​ក្នុងគំនិត ​​បានជួយ​ វូ ថាញអាន​ (Vu Thanh An) ឆ្នាំ២០១១ (អាយុ១៩) ប្រយុទ្ធឈ្នះដៃគូ​ជា​​កីឡាករ​​ជនជាតិ​អាល្លឺម៉ង់​ ធ្លាប់​ដណ្តើម​បាន​មេដាយសំរឹទ្ធ ​នៅ​ Olympic

ទន្ទឹមនោះ គ្រូ Sergey នៅទាំងផ្លាស់ប្តូរវិធីសាស្រ្ត​ហ្វឹកហាត់​ ដំណើរនោះ​វូ ថាញអាន​ (Vu Thanh An) ត្រូវតែ​​ប្រយុទ្ធ​ជា​ប្រចាំ​ ហើយកំណែ​​នៅរាល់ការប្រកួត​នីមួយ​ៗ។ល។ វិធីនេះ បែរជា​សមស្រប់នឹង​កីឡាករ​រូប​នេះ ដែលកំពុងតែ​​ពុះកញ្ជ្រោល​ និង ពោរពេញដោយ​បំណង​​ប្រាថ្នា​ដូចបង អាន​ (An) យ៉ាង​នេះ​ជួយ​បង​ទទួលបាន​ជោគ​ជ័យ​ជាបន្តបន្ទាប់​។ គ្រួជា​អ្នក​ជួយ​ខ្ញុំ​ពី​ចំណុច​ចុងក្រោមនៅ​​អាស៊ី​អាគ្នេយ៍​ ឡើងទៅ​ដល់ចំណុច​កំពូលនៅ​​អាស៊ី​អាគ្នេយ៍​ រួច​ឈាន​ដល់​នៅក្នុងចំណោម​​ទ្វីប​អាស៊ី​ បង អាន ​(An) រៀប​រាប់ អំពី​គ្រូប​ង្វឹក​ដែល​ផ្លាស់ប្តូរ​ជីវិត​ខ្លួន​។​

ទោះបីស្ថិតនៅ​​កំពូល​ខ្ពស់យ៉ាងណា ប៉ុន្តែ ​វូ ថាញ​អាន​ (Vu Thanh An) ក៏នៅតែ​ឧស្សាហ៍​ហ្វឹកហាត់ជារៀងរាល់ថ្ងៃ​។

តាម ​វូ ថាញ​អាន (Vu Thanh An) កីឡា​ដែលជាក់ស្តែង​​គឺ​វិញ្ញាសា​ចាក់សាប​ មិន​ត្រឹមតែ​​នាំមក​រស្មី​ពន្លឺ​​នៃជ័យ​ជំនះ តែ​សំខាន់​ជួយ​កីឡាករ​វិវត្តន៍​ពេញវ័យ​ និង សុក្រិត​ខ្លួន​។ កក្តា​ដំបូង​ ដើម្បី​បង្កើត​បាន ​វូ ថាញ​អាន (Vu Thanh An) ​​​​​​​​​​​​​​​​​​​​​មួយ ​ដែលពោរពេញ​ដោយ​​សមត្ថភាព​នាបច្ចុប្បន្ន​ នោះគឺ​ភាព​អត់ធ្មត់​ មិនបោះបង់ចោល​។ នៅក្នុង​កីឡា កីឡាករ​​ម្នាក់ៗ​តែង​តែ​ត្រូវ​ប្រឈមនឹង​បញ្ហា បំបែក​​ព្រំដែន​នៃខ្លួន​ មិន​ថយ​ក្រោយ​ជា​ដាច់ខាត់​ ឬ​ប្រមាទ​ខ្លួន​ ហើយ​ត្រូវតែមាន​វិន័យ​ល្អ។​

វូ ថាញ​អាន (Vu Thanh An) រៀបរាប់​ថា កីឡាករម្នាក់ៗ សុទ្ធតែមាន​របៀប​ប្រយុទ្ធ​រៀង​ៗ​ខ្លួន ទាំង​បាន​រៀន​នឹង​គ្រូតែមួយ​។​ ដូចនេះ វិញ្ញាសាកីឡានេះ ទាមទារ​កីឡាករ​មិន​ត្រូវ​​ហ៊ុំ​ព័ទ្ធ​​ចាប់បង្ខំ​ ឬពុំមានការ​បត់បែនចំពោះ​​ស្នៀតប្រយុទ្ធ​ តែត្រូវមើល​កាលៈ​ទេសៈ​បត់បែនលើ​មូលដ្ឋាន​រួម​នៃ​វិញ្ញាសា​។ ដោយ​ការ​បត់បែន​តាម​កាលៈ​ទេសៈ​នេះ បាន​ជួយ ​វូ​ ថាញ​អាន​ (Vu Thanh An) មាន​របៀបមួយវាយ​​ប្រឈម របៀបមួយ​ដើម្បី​ដណ្តើម​យ​ក​ជ័យ​ជំនះ ពេល​ជួប​នឹង​ដៃគូ​ផ្សេងៗ នៅក្នុងការ​ប្រកួត​​។​

វូ ថាញ​អាន (Vu Thanh An) នៅម៉ោង​ហ្វឹកហាត់។

មាន​ខ្មាន់​ដៅ​​ជនជាតិ​ជប៉ុនល្បី​ឈ្មោះម្នាក់​​ពោលថា៖ សមាធិ និង ក្បាច់ដៅ​ពិតមែន​តែមួយ​ សុទ្ធតែ​នាំ​មនុស្ស​លោក​ ទៅកាន់​មាគ៌ា​ចម្ចាត់​អនត្តា។ ហេតុនេះ ហាត់ដៅ​តាម​ទស្សនាទាន​​របស់ វូ ថាញ​អាន (Vu Thanh An) គឺជា​ការ​ហាត់ពត់ចិត្ត​ជារៀងរាល់ថ្ងៃ ហើយ​នេះក៏ជារបៀប​​​លត់ដំ​បញ្ញា​ផង​ដែរ​។​

នេះ​ក៏ជា​មូលហេតុមួយ​​ក្នុងចំណោម​មូលហេតុ​​ដែល ​វូ ថាញ​អាន​ (Vu Thanh An) បើក​ក្លឹប​ប្រកួត​ដៅ​ Vietnam Fencing Club - ​ក្លឹប​ប្រកួត​ដៅ​ដំបូង​នៅវៀតណាម​ នា​ចុងឆ្នាំ​២០២៣ ដោយ​គោល​បំណង​បំពេញវិជ្ជា​វិញ្ញាសា​កីឡា​អភិជន មាន​គុណប្រយោជន៍​ជា​ច្រើន​សម្រាប់ការ​​ហ្វឹកហាត់​ និង សុក្រិត​ខ្លួន​ ជូន​សហគមន៍​៕​

រូបថត៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង


Top