វូ ថាញអាន (Vu Thanh An) - កីឡាករចាក់សាបលេខ១វៀតណាម
ច្រើនឆ្នាំកន្លងមក វូ ថាញអាន (Vu Thanh An) បានស្គាល់ជាកីឡាករចាក់សាបលេខ១ របស់វៀតណាម និង អាស៊ីអាគ្នេយ៍ ពេលដែលទទួលបានមេដាយអន្តរជាតិ ជាក្ដីបំណងប្រាថ្នានៃកីឡាករទាំងឡាយ ពេលឈានចូលប្រឡូកលើវិថីកីឡាស្នាដៃខ្ពស់។ បងដណ្តើមបានមេដាយមាសមួយគ្រឿង នៅរង្វង់ប្រកួតចាក់សាប U23 អាស៊ី, មេដាយមាសចំនួន៨នៃព្រឹត្តិការណ៍ស៊ីហ្គាមទាំង៥ បន្តបន្ទាប់ពីស៊ីហ្គាមទី២៨ - ៣២, មេដាយសំរឹទ្ធអាស៊ីចំនួន២គ្រឿង, Top ១៥ ក្នុងព្រឹត្តិការណ៍ Olympic 2016។ល។
ជាមួយតារាងស្នាដៃលើសលុប ព្រមទាំងមានរូបសម្ផស្ស និង ចរិតរម្យទម វូ ថាញអាន (Vu Thanh An) បានជម្រើសជាកីឡាករកាន់ទង់ ជូនក្រុមកីឡាករវៀតណាម ក្នុងព្រឹត្តិការណ៍ Olympic Rio 2016, ASIAD 2018, SEA Games 29 - 30 - 31។
រៀបរាប់អំពីឧបនិស្ស័យជាមួយនឹងវិញ្ញាសាចាក់សាបមួយនេះ ជាវិញ្ញាសាកីឡាថ្មីបង្គួរនៅប្រទេសវៀតណាម ខណៈពេល វូ ថាញអាន (Vu Thanh An) បានស្គាល់វា បងឱ្យដឹងថា វេលាដំបូងងគិតថាហាត់គ្រាន់តែសប្បាយប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រោយពេលមួយឆ្នាំហ្វឹកហាត់ វូ ថាញអាន (Vu Thanh An) ឃើញថាខ្លួនមានចំណង់ចំណូលចិត្តចំពោះវិញ្ញាសាកីឡាមួយនេះ។ “ពេលប្រយុទ្ធចាក់សាប ទទួលជ័យជំនះ ឬ បរាជ័យសុទ្ធតែមានអារម្មណ៍មួយពិសេសប្លែក” វូ ថាញអាន (Vu Thanh An) រលឹកអំពីអារម្មណ៍ដំបូង ពេលហាត់វិញ្ញាសាកីឡាមួយនេះ។
មកជាមួយនឹងវិញ្ញាសាចាក់សាប ពេលមានអាយុ១៥ឆ្នាំ វូ ថាញអាន (Vu Thanh An) ក៏ដូចជាកីឡាករទាំងឡាយ មានបំណងចង់មានជ័យជំនះ និង ស្នាដៃភ្លាមៗ ហើយពេលមិនទាន់សម្រេចបានក្តីបំណង តែងតែលះបង់ចោលជាពុំខាន។ វូ ថាញអាន (Vu Thanh An) ក៏មានរយៈពេលមួយ បងបានចាកចោលក្រុមជម្រើសដោយសារមូលហេតុនេះដែរ។ ក៏ប៉ុន្តែ មួយរយៈពេលក្រោយមក បងបានហ្វឹកហាត់ ចូលរួមក្រុមជម្រើសសាឡើងវិញម្តងទៀត។ ឃើញថាចំណង់ចំណូលចិត្តចំពោះវិញ្ញាសាចាក់សាប នៅតែពុះកញ្ជ្រោលនៅឡើយ វូ ថាញអាន (Vu Thanh An) យល់ព្រមវិលត្រឡប់ តែ “រឹងមាំ” និង “ដឹងក្តី” ជាង។ វូ ថាញអាន (Vu Thanh An) យល់ឃើញថា ដើម្បីទទួលបានជោគជ័យ ត្រូវការហ្វឹកហាត់ក៏ដូចជាត្រូវការពេលវេលា ដូចនេះបងក៏បានកសាងឡើងវិញនូវគោលដៅ និង គន្លងតស៊ូជាថ្មី នោះគឺរៀងរាល់ថ្ងៃ ត្រូវតែយកជំនះលើខ្លួនឯង មួយជំហានៗ ព្រមទាំងយកជំនះលើកាំជណ្តើរស៊ីហ្គាម រួចបន្តសំណេរសុបិនដទៃទៀត។ល។
ពេលនិយាយដល់ស្នាដៃមាសរបស់ វូ ថាញអាន (Vu Thanh An) មិនអាចណាមើលរំលងគ្រូបង្វឹកជនជាតិ រុស្ស៊ី Sergey របស់បងនោះទេ។ គ្រូបង្វឹករូបនេះ បានជួយវូ ថាញអាន (Vu Thanh An) ផ្លាស់ប្តូរគំនិត នោះគឺកុំឱ្យមានអារម្មណ៍ មិនទាន់ប្រយុទ្ធ មានអារម្មណ៍ខ្លាចបរាជ័យទៅហើយ។
“ពេលជួបកីឡាករណាក៏ដោយ សំខាន់គឺខ្លួនរកឃើញចំណុចកម្សោយនៃកីឡាករនោះ មិនចាំបាច់គិតថាអ្នកនោះជានរណាឡើយ។ ខ្លួនចាញ់ត្រូវដឹងថាហេតុអ្វីខ្លួនចាញ់ មិនមែនមានអារម្មណ៍ ខ្លួនខ្លាចគេទើបខ្លួនចាញ់” វូ ថាញអាន (Vu Thanh An) រៀបរាប់។ ផ្លាស់ប្តូរការត្រិះរិះនៅក្នុងគំនិត បានជួយ វូ ថាញអាន (Vu Thanh An) ឆ្នាំ២០១១ (អាយុ១៩) ប្រយុទ្ធឈ្នះដៃគូជាកីឡាករជនជាតិអាល្លឺម៉ង់ ធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធ នៅ Olympic។
ទន្ទឹមនោះ គ្រូ Sergey នៅទាំងផ្លាស់ប្តូរវិធីសាស្រ្តហ្វឹកហាត់ ដំណើរនោះវូ ថាញអាន (Vu Thanh An) ត្រូវតែប្រយុទ្ធជាប្រចាំ ហើយកំណែនៅរាល់ការប្រកួតនីមួយៗ។ល។ វិធីនេះ បែរជាសមស្រប់នឹងកីឡាកររូបនេះ ដែលកំពុងតែពុះកញ្ជ្រោល និង ពោរពេញដោយបំណងប្រាថ្នាដូចបង អាន (An) យ៉ាងនេះជួយបងទទួលបានជោគជ័យជាបន្តបន្ទាប់។ “គ្រួជាអ្នកជួយខ្ញុំពីចំណុចចុងក្រោមនៅអាស៊ីអាគ្នេយ៍ ឡើងទៅដល់ចំណុចកំពូលនៅអាស៊ីអាគ្នេយ៍ រួចឈានដល់នៅក្នុងចំណោមទ្វីបអាស៊ី” បង អាន (An) រៀបរាប់ អំពីគ្រូបង្វឹកដែលផ្លាស់ប្តូរជីវិតខ្លួន។
តាម វូ ថាញអាន (Vu Thanh An) កីឡាដែលជាក់ស្តែងគឺវិញ្ញាសាចាក់សាប មិនត្រឹមតែនាំមករស្មីពន្លឺនៃជ័យជំនះ តែសំខាន់ជួយកីឡាករវិវត្តន៍ពេញវ័យ និង សុក្រិតខ្លួន។ កក្តាដំបូង ដើម្បីបង្កើតបាន វូ ថាញអាន (Vu Thanh An) មួយ ដែលពោរពេញដោយសមត្ថភាពនាបច្ចុប្បន្ន នោះគឺភាពអត់ធ្មត់ មិនបោះបង់ចោល។ នៅក្នុងកីឡា កីឡាករម្នាក់ៗតែងតែត្រូវប្រឈមនឹងបញ្ហា បំបែកព្រំដែននៃខ្លួន មិនថយក្រោយជាដាច់ខាត់ ឬប្រមាទខ្លួន ហើយត្រូវតែមានវិន័យល្អ។
វូ ថាញអាន (Vu Thanh An) រៀបរាប់ថា កីឡាករម្នាក់ៗ សុទ្ធតែមានរបៀបប្រយុទ្ធរៀងៗខ្លួន ទាំងបានរៀននឹងគ្រូតែមួយ។ ដូចនេះ វិញ្ញាសាកីឡានេះ ទាមទារកីឡាករមិនត្រូវហ៊ុំព័ទ្ធចាប់បង្ខំ ឬពុំមានការបត់បែនចំពោះស្នៀតប្រយុទ្ធ តែត្រូវមើលកាលៈទេសៈបត់បែនលើមូលដ្ឋានរួមនៃវិញ្ញាសា។ ដោយការបត់បែនតាមកាលៈទេសៈនេះ បានជួយ វូ ថាញអាន (Vu Thanh An) មានរបៀបមួយវាយប្រឈម របៀបមួយដើម្បីដណ្តើមយកជ័យជំនះ ពេលជួបនឹងដៃគូផ្សេងៗ នៅក្នុងការប្រកួត។
មានខ្មាន់ដៅជនជាតិជប៉ុនល្បីឈ្មោះម្នាក់ពោលថា៖ “សមាធិ និង ក្បាច់ដៅពិតមែនតែមួយ សុទ្ធតែនាំមនុស្សលោក ទៅកាន់មាគ៌ាចម្ចាត់អនត្តា”។ ហេតុនេះ ហាត់ដៅតាមទស្សនាទានរបស់ វូ ថាញអាន (Vu Thanh An) គឺជាការហាត់ពត់ចិត្តជារៀងរាល់ថ្ងៃ ហើយនេះក៏ជារបៀបលត់ដំបញ្ញាផងដែរ។
នេះក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុដែល វូ ថាញអាន (Vu Thanh An) បើកក្លឹបប្រកួតដៅ Vietnam Fencing Club - ក្លឹបប្រកួតដៅដំបូងនៅវៀតណាម នាចុងឆ្នាំ២០២៣ ដោយគោលបំណងបំពេញវិជ្ជាវិញ្ញាសាកីឡាអភិជន មានគុណប្រយោជន៍ជាច្រើនសម្រាប់ការហ្វឹកហាត់ និង សុក្រិតខ្លួន ជូនសហគមន៍៕
រូបថត៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង