បណ្ឌិត ត្រឿង ថាញទុង (Truong Thanh Tung) - អ្នកវិទ្យាសាស្រ្តដើម្បីសហគមន៍
“ខ្ញុំគិតប្រសិនបើខ្ញុំធ្វើជាគ្រូពេទ្យ ព្យាបាលជំងឺជូនអ្នកជំងឺ រីឯធ្វើជាអ្នកវិទ្យាសាស្រ្តស្រាវជ្រាវឱសថ ប្រសិនបើអាចផ្សំបានថ្នាំថ្មី នឹងអាចជួយដល់សហគមន៍បាន” បណ្ឌិត ត្រឿង ថាញទុង (Truong Thanh Tung) ប្រធានក្រុមស្រាវជ្រាវថ្នាំថ្មី ផ្នែកឱសថ នៃសកលវិទ្យាល័យ Phenikaa (ហាណូយ) រៀបរាប់ថា៖ ជាមួយនឹងគំនិតនោះបណ្ឌិតទុង (Tung) និង សហការីបានអនុវត្តគម្រោងការជាច្រើន ដែលមានអត្ថន័យសម្រាប់សង្គម។
មាគ៌ាស្រាវជ្រាវវិទ្យាសាស្រ្ត គម្រោងការស្រាវជ្រាវថ្នាំ ជាការប្តេជ្ញាចិត្ត ក៏ជាសកម្មភាពដំណើរការសិក្សា ធ្វើការ និង លះបង់នៃបណ្ឌិតទុង (Tung)។ កាលនៅរៀនថ្នាក់ទី១២ ទុង (Tung) ជាប់ចំណាត់ថ្នាក់លេខ២ថ្នាក់ខេត្ត និង លេខ៣ថ្នាក់ជាតិ ខាងមុខវិជ្ជាគីមី។ រយៈពេលសិក្សានៅសកលវិទ្យាល័យឱសថហាណូយ បងតែងជាកម្មាភិបាលក្រុមសម្ពន្ធយុវជនថាមពល និងជានិស្សិតឆ្នើម។ បងទទួលបានអាហារូបករណ៍នៃរដ្ឋាភិបាលកូរេខាងត្បូង សម្រាប់និស្សិតបរទេសឆ្នើម (GSFS)។
ក្រោយមកបងសិក្សាបន្តថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យ Copenhagen (ដាណឺម៉ាក)។ សិក្សាផ្នែកវេជ្ជ - ឱសថសាស្រ្តនៅទីនេះ បានជួយបងទុង (Tung) កៀកជិតវិធីសាស្រ្តស្រាវជ្រាវ ក៏ដូចជាបានធ្វើការក្រោមការណែនាំ នៃគ្រូវេជ្ជ - ឱសថសាស្រ្តល្បីឈ្មោះអន្តជាតិ។ ក្នុងពេលវេលាសិក្សានៅប្រទេសដាណឺម៉ាក បងទុង (Tung) ចាប់ផ្តើមស្រាវជ្រាវថ្នាំគាបសង្កត់ផ្លូវទំនាក់ទំនងនៃបាក់តេរី (quorum sensing) ស្វែងរកថ្នាំជំនួសថ្នាំបដិបក្ខប្រាណ។ ទុង (Tung) ក៏បានអភិវឌ្ឍដំណើរទិសដៅចម្រុះសម្បូរបែប (DOS) ថ្មីពឹងផ្អែកលើរចនាសម្ពន្ធកូនពិសេស (pDOS) ក្រោមការណែនាំនៃសាស្រ្តាចារ្យ Seung Bum Park។
បងទទួលបានសញ្ញាបត្របណ្ឌិត នៅសកលវិទ្យាល័យ Copenhagen ជាមួយនិក្ខេបបទវិធីសាស្រ្តថ្នាំថ្មី (រចនាថ្នាំយកគំនិតចេញពី LEGO) និង រកឃើញប្រតិកម្ម fluoridation ថ្មី ក្រោមការធ្វើដំណើរជាមួយនឹងសាស្រ្តចារ្យ John Nielsen និង សាស្រ្តាចារ្យ Søren B.Christensen ។ សម្រេចនិក្ខេបបទបណ្ឌិតឆ្នាំ២០១៧ ផ្តើមពីនោះ បងទុង (Tung) ចាប់ផ្តើមទៅបង្រៀននៅសកលវិទ្យាល័យ Helsinki ប្រទេសហ្វាំងឡង់។ បងទទួលបានជំនួយពីវិទ្យាស្ថានសុខភាពអាមេរិក (NIH) និងស្រាវជ្រាវនៅអាមេរិក ដោយតួនាទីជាជំនួយការសាស្រ្តាចារ្យ។ បងទុង (Tung) មានអាជ្ញាប័ណ្ណនៃការបង្កើតចំនួន២ ប្រធានអ្នកនិព័ន្ធសៀវភៅបង្រៀន ១ ក្បាល អត្ថបទ វិទ្យាសាស្រ្តចំនួន៤០ ក្នុងវិស័យបច្ចេកវិទ្យាវេជ្ជសាស្រ្ត បានចុះផ្សាយនៅលើទស្សនាវដ្តីអន្តរជាតិ។
ឆ្នាំ២០១៩ បងទុង (Tung) ត្រឡប់មកវៀតណាម ធ្វើការនៅសកលវិទ្យាល័យ Phenikaa ជាទីកន្លែងដីល្អ សម្រាប់ចិញ្ចឹម និង អភិវឌ្ឍគម្រោងការអំពីឱសថ អនុវត្តលទ្ធផលស្រាវជ្រាវចូលជាក់ស្តែងក្នុងវិស័យវេជ្ជឱសថសាស្រ្តនៅវៀតណាម។ ចូលរួមបង្រៀន បណ្តុះបណ្តាលនិស្សិតផង រួមនឹងសហការីអនុវត្តគម្រោងការថ្នាំផង បងទុង (Tung) មានបំណងបើកទូលាយ អភិវឌ្ឍក្រុមស្រាវជ្រាវរបស់ខ្លួន ដើម្បីក្លាយជាក្រុមស្រាវជ្រាវឈានមុខក្នុងវិស័យថ្នាំចម្រុះនៅប្រទេសវៀតណាម។ បងបានតភ្ជាប់នឹងមូលនិធីស្រាវជ្រាវអន្តរជាតិ ស្វែងរកការជំនួយ ណែនាំ នៃសាស្រ្តាចារ្យលំដាប់ពិភពលោក អ្នកវិទ្យាសាស្ត្រទទួលបានរង្វាន់ Nobel ដើម្បីពង្រាយគម្រោងការថ្នាំសម្រាប់ប្រទេសវៀតណាម។
នៅវេទិកាជាតិឆ្នាំ២០២៤ ក្រោមប្រធានបទ “គោលនយោបាយចំពោះយុវជនឈានមុខ ស្មគ្រចិត្ត” និង បង្ហាញវត្តមានក្រុមប្រឹក្សាពីគ្រោះគោលនយោបាយ ច្បាប់អំពីយុវជននៃក្រុមសម្ពន្ធយុវជនមជ្ឈិម។ បណ្ឌិតទុង (Tung) ឱ្យដឹងថា ជាមួយតួនាទីជាលេខាសម្ពន្ធយុវជន គ្រូបង្រៀននៃផ្នែកឱសថ នៅសកលវិទ្យាល័យ Phenikaa បងចូលរួមក្រុមពីគ្រោះដោយគោលបំណង បានចូលរួមចំណែកកម្លាំងវ័យក្មេងរបស់ខ្លួន រួមនឹងយុវជនវៀតណាម ពីគ្រោះសម្រាប់រដ្ឋាភិបាល នូវគោលនយោបាយ ច្បាប់។
ទោះបីកាលវិភាគធ្វើការរបស់បណ្ឌិតទុង (Tung) យ៉ាងមមាញឹកតាំងពីការស្រាវជ្រាវក្នុងបន្ទប់ lab រួមនឹងសហការីចូលរួមគម្រោងការផ្សំថ្នាំ ឡើងថ្នាក់បង្រៀននិស្សិត ឬចូលរួមសកម្មភាពក្រុមសម្ពន្ធយុវជន ក៏គាត់នៅតែចំណាយពេលវេលារបស់ខ្លួន សម្រាប់ការងារស្មគ្រចិត្តសហគមន៍។
ជាមួយនឹងការចូលរួមរបស់ខ្លួន បណ្ឌិតទុង (Tung) ទទួលបានពានរង្វាន់ និង កិត្តិនាមជាច្រើន។ ម្យ៉ាងទៀត តថូបនីយកម្មគម្រោងការថ្នាំពង្រាយនៅវៀតណាម នាំមកតម្លៃសម្រាប់សហគមន៍ ទើបជាមហិច្ឆតារបស់បង។ បងក៏មានបំណងលះបង់កម្លាំងចំណែកណាមួយរបស់ខ្លួន រួមជាមួយវិស័យវេជ្ជ - ឱសថសាស្រ្ត ជួយថែទាំ និងជំនួយសុខភាពល្អបំផុត សម្រាប់ប្រជាជន៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ តឹតសើន ឯកសារ
ប្រែសម្រួល៖ រីកើង