បណ្ឌិត ត្រឿង ថាញទុង (Truong Thanh Tung) - អ្នកវិទ្យាសាស្រ្តដើម្បីសហគមន៍

បណ្ឌិត ត្រឿង ថាញទុង (Truong Thanh Tung) - អ្នកវិទ្យាសាស្រ្តដើម្បីសហគមន៍

ខ្ញុំគិត​ប្រសិន​បើ​ខ្ញុំ​ធ្វើជា​​គ្រូពេទ្យ​ ព្យាបាល​ជំងឺ​ជូន​អ្នក​ជំងឺ​ រីឯ​ធ្វើជា​​អ្នក​វិទ្យាសាស្រ្ត​ស្រាវ​ជ្រាវ​ឱសថ​ ប្រសិនបើ​អាច​ផ្សំបាន​ថ្នាំថ្មី​ នឹង​អាច​ជួយ​ដល់​សហគមន៍​បាន” បណ្ឌិត​ ត្រឿង​ ថាញ​ទុង​ (Truong Thanh Tung) ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​ថ្នាំថ្មី​ ផ្នែក​ឱសថ​ នៃ​សកលវិទ្យាល័យ​ Phenikaa (ហាណូយ​) រៀប​រាប់​ថា៖ ជាមួយនឹងគំនិតនោះបណ្ឌិត​ទុង​ (Tung) និង សហការី​បាន​អនុវត្ត​គម្រោង​ការ​ជា​ច្រើន​ ដែល​មាន​អត្ថន័យ​សម្រាប់សង្គម។​

មាគ៌ា​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​ គម្រោងការ​ស្រាវជ្រាវ​ថ្នាំ ជា​ការ​ប្តេជ្ញាចិត្ត​ ក៏ជា​សកម្មភាព​ដំណើរការ​សិក្សា​ ធ្វើការ​ និង លះបង់នៃ​​បណ្ឌិ​តទុង (Tung)​​។ កាលនៅរៀនថ្នាក់ទី​១២ ទុង (Tung)​​​ ជាប់ចំណាត់ថ្នាក់​លេខ​២​​ថ្នាក់ខេត្ត​ និង ​លេខ​៣ថ្នាក់​ជាតិ​ ខាង​មុខវិជ្ជាគីមី​។ រយៈពេល​សិក្សានៅ​សកលវិទ្យាល័យ​ឱសថ​​ហាណូយ​​ បងតែង​ជា​​កម្មាភិបាល​​ក្រុមសម្ពន្ធ​យុវជន​ថាមពល​  និងជា​និស្សិត​ឆ្នើម​។ បង​ទទួល​បាន​អាហារូបករណ៍​នៃរដ្ឋាភិបាល​កូរេខាងត្បូង​ សម្រាប់​និស្សិត​បរទេស​ឆ្នើម​ (GSFS)។

ក្រោយមក​បង​សិក្សាបន្តថ្នាក់បណ្ឌិត ​នៅសកលវិទ្យាល័យ​ Copenhagen (ដាណឺម៉ាក​)។ សិក្សាផ្នែក​វេជ្ជ​ - ឱសថសាស្រ្ត​នៅទីនេះ បាន​ជួយ​បង​ទុង​ (Tung) កៀក​ជិត​​វិធីសាស្រ្ត​ស្រាវជ្រាវ ​​ក៏ដូចជា​បានធ្វើការ​ក្រោម​ការណែនាំ ​នៃ​គ្រូ​វេជ្ជ - ឱសថ​សាស្រ្តល្បី​​ឈ្មោះ​អន្តជាតិ​​។ ក្នុង​ពេល​វេលា​សិក្សា​នៅ​ប្រទេស​ដាណឺម៉ាក​ បងទុង (Tung) ​ចាប់​​ផ្តើម​ស្រាវ​ជ្រាវ​​ថ្នាំ​​គាប​​សង្កត់​ផ្លូវ​ទំនាក់ទំនង​នៃបាក់តេរី​ (quorum sensing) ស្វែង​រក​ថ្នាំ​​ជំនួស​ថ្នាំ​បដិបក្ខប្រាណ​។ ទុង (Tung) ​​ក៏បាន​អភិវឌ្ឍ​ដំណើរ​ទិសដៅ​ចម្រុះ​សម្បូរបែប​​ (DOS) ថ្មី​ពឹង​ផ្អែក​លើ​រចនាសម្ពន្ធ​​កូន​​ពិសេស​ (pDOS) ​ក្រោម​ការ​ណែនាំ​​នៃ​សាស្រ្តាចារ្យ​ Seung Bum Park​។


បង​ទទួល​បាន​​សញ្ញាបត្រ​បណ្ឌិត​ នៅ​សកលវិទ្យាល័យ​ Copenhagen ជាមួយ​​និក្ខេបបទ​វិធីសាស្រ្ត​​ថ្នាំថ្មី​ (រចនា​​ថ្នាំ​យក​គំនិត​​ចេញពី​ LEGO) និង រកឃើញ​​ប្រតិកម្ម​ fluoridation ថ្មី​ ក្រោម​ការ​ធ្វើ​ដំណើរជាមួយនឹង​សាស្រ្ត​ចារ្យ​ John Nielsen និង​ សាស្រ្តាចារ្យ​ Søren B.Christensen ។ ​​សម្រេច​និក្ខេបបទ​​បណ្ឌិត​​ឆ្នាំ២០១៧ ​ផ្តើម​​ពីនោះ បងទុង​ (Tung) ចាប់​ផ្តើម​​ទៅ​បង្រៀន​នៅ​​​សកលវិទ្យាល័យ​ Helsinki ប្រទេស​ហ្វាំងឡង់។ បង​​ទទួលបាន​ជំនួយ​​​ពី​វិទ្យាស្ថាន​សុខភាព​អាមេរិក​ (NIH) និងស្រាវ​ជ្រាវ​នៅ​អាមេរិក​ ដោយ​តួនាទី​ជា​ជំនួយ​ការ​សាស្រ្តាចារ្យ​។ បងទុង (Tung) ​មានអាជ្ញាប័ណ្ណនៃការបង្កើត​ចំនួន​២ ប្រធានអ្នកនិព័ន្ធសៀវភៅបង្រៀន ១ ក្បាល​  អត្ថបទ វិទ្យាសាស្រ្ត​ចំនួន​៤០​ ក្នុង​វិស័យ​បច្ចេកវិទ្យា​វេជ្ជសាស្រ្ត​ បាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្តី​អន្តរជាតិ​។​

ឆ្នាំ២០១៩ បងទុង (Tung) ​ត្រឡប់មកវៀតណាម​ ធ្វើ​ការនៅ​សកលវិទ្យាល័យ​ Phenikaa ជា​ទីកន្លែង​ដីល្អ សម្រាប់​ចិញ្ចឹម​ និង អភិវឌ្ឍ​គម្រោង​ការ​អំពី​ឱសថ​ អនុវត្ត​លទ្ធផល​ស្រាវជ្រាវ​ចូល​ជាក់ស្តែង​ក្នុង​វិស័យ​វេជ្ជឱសថសាស្រ្ត​នៅ​វៀតណាម​។ ចូល​រួម​បង្រៀន​ បណ្តុះបណ្តាល​និស្សិត​ផង រួម​នឹង​សហការី​អនុវត្ត​គម្រោង​ការ​ថ្នាំផង​ បងទុង​ (Tung) មានបំណងបើកទូលាយ​ អភិវឌ្ឍ​ក្រុម​ស្រាវ​ជ្រាវ​របស់ខ្លួន​ ដើម្បីក្លាយ​ជា​ក្រុមស្រាវជ្រាវ​ឈាន​មុខ​ក្នុង​វិស័យ​ថ្នាំចម្រុះ​នៅ​ប្រទេស​វៀតណាម​។ បងបាន​តភ្ជាប់នឹង​មូលនិធី​ស្រាវជ្រាវ​អន្តរជាតិ​ ស្វែងរកការ​ជំនួយ​ ណែនាំ ​នៃ​សាស្រ្តាចារ្យ​លំដាប់​ពិភពលោក​ អ្នកវិទ្យាសាស្ត្រទទួលបាន​រង្វាន់ Nobel ដើម្បី​ពង្រាយ​គម្រោង​ការ​ថ្នាំ​សម្រាប់ប្រទេសវៀតណាម​។​

នៅវេទិកាជាតិ​ឆ្នាំ​២០២៤ ក្រោមប្រធានបទ​ គោលនយោបាយ​ចំពោះ​យុវជន​ឈាន​មុខ​ ស្មគ្រចិត្ត​ និង បង្ហាញ​វត្តមាន​ក្រុម​ប្រឹក្សា​ពីគ្រោះ​គោលនយោបាយ​ ច្បាប់អំពី​យុវជន​នៃ​ក្រុមសម្ពន្ធ​​យុវជន​មជ្ឈិម​។ បណ្ឌិត​ទុង (Tung) ​ឱ្យ​ដឹងថា​ ជាមួយ​តួនាទី​ជា​លេខា​សម្ពន្ធ​យុវជន​ គ្រូបង្រៀន​នៃផ្នែកឱសថ​ នៅ​សកលវិទ្យាល័យ​ Phenikaa បង​ចូល​រួម​ក្រុម​ពីគ្រោះ​ដោយ​គោលបំណង ​បាន​ចូល​រួម​ចំណែក​កម្លាំង​វ័យ​ក្មេង​របស់ខ្លួន​ រួម​នឹង​យុវជន​វៀតណាម​ ពីគ្រោះ​សម្រាប់​រដ្ឋាភិបាល​ នូវ​គោលនយោបាយ​ ច្បាប់​។​


ទោះបី​កាលវិភាគ​ធ្វើការ​របស់​បណ្ឌិត​ទុង​ (Tung) យ៉ាងមមាញឹក​តាំងពី​ការស្រាវ​ជ្រាវ​ក្នុង​បន្ទប់​ lab រួម​នឹង​សហការី​ចូលរួម​​គម្រោង​ការ​ផ្សំថ្នាំ​ ឡើង​ថ្នាក់បង្រៀន​និស្សិត​ ឬចូល​រួម​សកម្មភាព​ក្រុមសម្ពន្ធ​​យុវជន ក៏​គាត់​នៅ​តែចំណាយ​​ពេល​វេលា​របស់​ខ្លួន​ សម្រាប់​ការងារ​ស្មគ្រចិត្ត​​សហគមន៍​។​

ជាមួយ​នឹង​ការ​ចូល​រួម​របស់ខ្លួន​ បណ្ឌិត​ទុង​ (Tung) ទទួលបាន​ពានរង្វាន់ និង កិត្តិនាមជាច្រើន។​ ម្យ៉ាង​ទៀត​​ តថូបនីយកម្ម​គម្រោងការ​ថ្នាំ​ពង្រាយ​​នៅវៀតណាម​ នាំមក​តម្លៃ​សម្រាប់​​សហគមន៍ ទើប​ជា​​មហិច្ឆតា​​របស់បង។ បង​ក៏មាន​បំណង​លះបង់​​កម្លាំង​ចំណែក​ណាមួយ​របស់ខ្លួន​ រួមជាមួយ​​វិស័យ​វេជ្ជ​​ - ឱសថសាស្រ្ត​ ជួយ​ថែទាំ​ និងជំនួយ​សុខភាព​ល្អបំផុត​ សម្រាប់ប្រជាជន​៕

អត្ថបទ៖ ប៊ិច​វឹន រូបថត៖ តឹតសើន​ ឯកសារ​

ប្រែសម្រួល៖ រីកើង


top