សាស្រ្តាចារ្យ បណ្ឌិត វូ ធីធូហា (Vu Thi Thu Ha) - “គ្រូអាគម” សារធាតុជំរុញ

សាស្រ្តាចារ្យ បណ្ឌិត វូ ធីធូហា (Vu Thi Thu Ha) - “គ្រូអាគម” សារធាតុជំរុញ

ឈុត​គ្រឿង​បន្ថែម​ពហុមុខ​ងារ​ជំនាន់ថ្មី ECOAL​ និង FNT6VN បង្កើតដោយ​សាស្ត្រាចារ្យ​ បណ្ឌិត វូ ធី​ធូហា​ (Vu Thi Thu Ha) - អនុប្រធាននៃ​វិទ្យាស្ថាន​គីមីសាស្រ្ត​ឧស្សាហកម្ម​វៀតណាម​ នាយក​​​បន្ទប់​ពិសោធន៍​សំខាន់​របស់​ជាតិ ​អំពី​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​ (Keylab PRT) និង ច្នៃប្រតិដ្ឋ សន្យាថានឹង​បង្កើត​នូវជំហាន​លោត​ផ្លោះ​ថ្មី​មួយ​ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ប្រើប្រាស់​ប្រេង​ឥន្ទនៈ​ទម្រង់រាវ​ រឹង​ និង​ខ្យល់​ របស់​វៀតណាម​ ដោយ​សមត្ថភាព​សំចៃ​ប្រេង​ កាត់បន្ថយ​ផ្សែង​ ដែល​មិនទាន់មាន​ផលិតផល​គ្រឿង​បន្ថែមណាពី​មុនធ្វើ​​បាន​។​

សាស្រា្តចារ្យ​ បណ្ឌិត វូ​ ធីធូ​ហា (Vu Thi Thu Ha)- អនុប្រធាននៃវិទ្យាស្ថាន​គីមីសាស្រ្ត​ឧស្សាហកម្ម​វៀតណាម​ នាយក​​បន្ទប់​ពិសោធន៍​សំខាន់​របស់​ជាតិ ​អំពី​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម​

រឿងរ៉ាវ​អំពី​ សារធាតុ​ជំរុញ​​

រឿង​រ៉ាវ​រោងចក្រ​ស៊ីម៉ង់​តឹន​ថាំង (Tan Thang) ដោយ​សារ​ការ​ប្រើប្រាស់​គ្រឿ​ងបន្ថែម​ ECOAL សំចៃបាន​ប្រាក់ចំណាយ​​ប្រេង​ឥន្ទនៈ​ជិត​១៧០លានដុង​ក្នុងមួយ​ឆ្នាំ កំពុង​ក្លាយ​ជា​ចំណុច​កណ្តាល​ចំណាប់អារម្មណ៍​ នៃវិស័យ​ស៊ីម៉ង់​វៀតណាម​។​ ក្រុម​ប្រតិភូ​បច្ចេកទេស​ជា​ច្រើន នៃ​រោង​ចក្រ​ស៊ីម៉ង់​ទូទាំងប្រទេស ​បាន​ចូលម​ក​ទស្សនា​ និង សិក្សា​បទពិសោធន៍នៃ​​ការ​ប្រើប្រាស់​សារធាតុ​​គ្រឿង​បន្ថែម​ នៅលើ​ខ្សែសង្វាក់​ផលិតកម្ម​ នៃរោងចក្រ​។​

លទ្ធផល​អនុវត្ត​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្តមួយ​ ចូល​សហគ្រាស​ ជា​ប្រការ​គួរយក​ចិត្តទុកដាក់បំផុត​ ក៏ប៉ុន្តែ​ប្រការដែល​សាស្រ្តាចារ្យ ​ហា (Ha) ​យក​ចិត្តទុកដាក់​ណាស់ណាដែរ​ នោះគឺ​ដំណើរ​ដែល​បង្កើតបាន​លទ្ធផល​នោះ។ ពីព្រោះ​ក្នុង​ដំណើរ​នេះ មាន ​សារធាតុ​ជំរុញ​ មាន​តួនាទី​ជា​អ្នកសម្រេច​ បញ្ចេញ​ផ្លែផ្កា នៃការ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្តមួយ​នៅលើ​ទីផ្សារ​។​

តាម​សាស្រ្តាចារ្យ​ ហា (Ha) សារធាតុ​ជំរុញដំបូង​នោះគឺ ការ​សហការ​រវាង​លោកស្រី និង​ ក្រុម​ការងារ​ នៃគម្រោង​ការ​ស្រាវជ្រាវ​គ្រឿង​បន្ថែម​ ECOAL ជាមួយ​នឹង​ក្រុមហ៊ុន​ភាគហ៊ុន​ស៊ីម៉ង់​ តឹន​ថាំង​ (Tan Thang) - សហគ្រាសមួយ​ដោយ​មាន​​ក្រុម​ថ្នាក់ដឹកនាំ​ដែលមាន​ស្មារតី​ឈាន​មុខ​ ចូល​ចិត្ត​ផ្លាស់ប្តូរ​ថ្មី​ ហាន​ប្រថុយ​នឹង​គ្រោះថ្នាក់​។ ជាមួយ​នឹង​ សារធាតុ​ជំរុញ​ នេះ សាស្រ្តាចារ្យ​ ហា (Ha) រួម​នឹង​ក្រុមការងារ​ មាន​ឱកាស​នាំយក​ផលិតផល​ស្រាវជ្រាវ​មកពី​បន្ទប់​ពិសោធន៍​ ចូល​រួម​ផ្ទាល់​ក្នុង​ដំណើរការ​ផលិតកម្ម​នៃ​សហគ្រាសឯកជន​មួយ​។​


សាស្ត្រាចារ្យ​ វូ ធីធូ​ហា​ (Vu Thi Thu Ha)  ជា​ម្ចាស់​នៃ​ធនាគារ​បច្ចេកវិទ្យាមួយ​ ដោយ​​មាន​អាជ្ញាប័ណ្ណនៃការបង្កើត​ចំនួន​​៤០ ផ្តល់ដោយ​វៀតណាម​ និង​ អាមេរិក​។ លោកស្រី​ ក៏ជា​អ្នកវិទ្យាសាស្ត្រាចារ្យនារីម្នាក់ ក្នុងចំណោម​អ្នកវិទ្យាសាស្រ្ត​នារី​វ័យក្មេង​បំផុត ទទួល​បាន​​ពានរង្វាន់​  Kovalevskaia ឆ្នាំ​២០១១។​

សាស្រ្តាចារ្យ​ ហា​ (Ha)រៀប​រាប់ថា​ អ្នកវិទ្យាសាស្រ្តស្គាល់​តែ​មុខងារ​ យន្តការ​សកម្មភាព​នៃផលិតផល​ស្រាវ​ជ្រាវ​ រីឯ​អ្នក​ដំណើរការោង​ចក្រ​ ទើប​ដឹង​ធ្វើ​ដូចម្តេច​ នាំមក​ប្រសិទ្ធភាព​ល្អបំផុត​។ ហេតុនេះ លោកស្រី ​និង ​ក្រុង​ការងារ​ មាន​សំណាង​ បាន​ជួប​ សារធាតុ​ជំរុញ​ លើកទី​២ នោះគឺបាន​ជួប​នឹង​វិស្វករ​ដំណើរការ​រោង​ចក្រ​ ដែលបាន​លោកស្រី​វាយ​តម្លៃខ្ពស់​៖ គាត់​ ពិត​ជាអ្នក​ដំណើរការ​បច្ចេកវិទ្យា​អស្ចារ្យ​ ចំណេះដឹង​ខ្ពស់ និង មាន​ភាព​រសើប​នឹង​វិជ្ជាជីវៈ​ពិសេស​។​

នឹក​​ឡើង​កាល​ធ្វើ​ដំណើរ​ទៅ​ពិសោធន៍សាក​ល្បង​ ​នៅ​រោងចក្រ​ស៊ី​ម៉ង់​ តឹន​ថាំង (Tan Thang) ​សាស្រ្តាចារ្យ ហា (Ha)រៀប​រាប់​ថា ទោះបី​លទ្ធផល​ទទួល​បាន​សុទ្ធ​តែ​អវិជ្ជមាន​​ ក្រោយ​ពេល​៣ថ្ងៃ​អនុវត្ត​ ក៏​ប៉ុន្តែ​វិស្វករ​ដំណើរការ ​យល់ឃើញ​នៅ​មាន​ ​និន្នាការ​ល្អ​ក្នុង​លទ្ធផល​អាក្រក់។ ហេតុនេះ​​ គួរ​តែ​​បញ្ឈប់ត្រឹមនេះ តែ​ពួកគាត់​សម្រេចចិត្ត​សាកល្បង​បន្តទៀត​។ រហូតដល់ថ្ងៃទី​៤ ទី​៥ ​លទ្ធផល​កើត​ឡើង​ដោយ​ចៃដន្យ ​ក្រៅ​ពី​គោល​បំណង​ចង់បាន​។ បន្ទាប់មក វិស្វករ​​បន្ត​កែសម្រួល​ រហូតដល់​សម្រេចបាន​លទ្ធផល​ដូចបច្ចុប្បន្ន។​


អ្នក​វិទ្យាសាស្ត្រ​ប្រឡោក​តាំងពី​បន្ទប់​ពិសោធន៍​រហូតដល់​ទីផ្សារ​។​

រហូត​ដល់ពេលនេះ បន្ទប់ពិសោធន៍​សំខាន់​របស់​ជាតិ​ អំពី​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​ចំណុះ​ក្រសួង​ឧស្សាហកម្ម​ ជា​បន្ទប់មួយ​ក្នុង​ចំណោម​បន្ទប់​សំខាន់​ទាំង​១៧ នៅទូទាំង​ប្រទេស​។ Keylab PRT មាន​កម្រិតវិជ្ជា​​ជឿន​លឿន​ក្នុង​តំបន់ ​និង​ អន្តរជាតិ​ មាន​បំពាក់​ឧបករណ៍​តំណាល​គ្នា​ និង ទំនើប​ បង្កើត​បាន​ជា​ផលិតផល​មាន​បរិមាណ​វិទ្យាសាស្រ្ត​ខ្ពស់​ កៀក​ជិត​កម្រិត​វិជ្ជា​នៅ​ប្រទេសនានា​ក្នុង​តំបន់​ និង អន្តរជាតិ​។ សមទ្ធិផល​នេះ មាន​ការ​ចូល​រួម​មិនតិចពី​ឯកជន​សាស្រ្តាចារ្យ​ ហា (Ha)។​

តាម​សាស្រ្តាចារ្យ​ ហា​ (Ha) អាជ្ញាប័ណ្ណនៃការបង្កើតនៅ​ទីផ្សារ​វៀតណាម​ មិនទាន់​អាច​​រក​បាន​ប្រាក់ចំណូលនៅឡើយ​​។ យល់ច្បាស់​លក្ខណៈ​នេះ ដូចនេះ​មាន​ផលិតផល​មួយ​ចំនួន​ ដែល​សាស្រ្តាចារ្យ ​ហា (Ha)រួម​នឹង​ក្រុងការងារ​នៅ​ Keylab ដឹង​ច្បាស់​ នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ធំ​ធេង​សម្រាប់សង្គម​ នឹង​ជ្រើសយក​​របៀបធ្វើ​ផលិតផល​​សុក្រិត​ មាន​គ្រប់​គតិយុត្ត​ សម្រាប់​ចរន្តលើ​ទីផ្សារ​។​


ក្រុម​ការ​ងារ​នៅ​​ Keylab តែងបាន​ឃើញ​​សាស្រ្តាចារ្យ ​ហា (Ha) ចុះហត្ថលេខា​កម្ចី​ប្រាក់ (ឯកជន) ឬ​បញ្ចាំទ្រព្យ​ ដើម្បី​បាន​ប្រាក់​​ធ្វើ​ផលិតផល​វិទ្យាសាស្រ្ត​មួយ​ ដែល​ Keylab ជា​អ្នក​ស្រាវ​ជ្រាវ​។ នេះ​ជា​ អត្តសញ្ញាណ នៃ​សាស្រ្តាចារ្យ ​ហា (Ha) - អ្នក​វិទ្យាសាស្រ្តាម្នាក់ មាន​ទំនួល​ខុសត្រូវ​ មាន​ចំណង់ចំណូល​ចិត្ត​ ​លះបង់ដោយ​ស្ងៀមស្ងាត់​ ហាន​ប្រថុយ​នឹង​គ្រោះថ្នាក់ និង ជ្រើស​របៀប​ធ្វើ​ដំណើរ​ជាមួយ​ផលិតផល​ស្រាវ​ជ្រាវ ​របស់​ខ្លួន​ដល់ទីបញ្ចប់​។

តាម​សាស្រ្តាចារ្យ​ ហា (Ha) វិស័យ​ជំរុញ ​ជា​បេះដូង​នៃដំណើរ​ឧស្សាហកម្ម​។ ជាមួយ​ផលិតផលដែល​មាន​​លក្ខណៈ​តាម​​ទាន់​និន្នាការ​ពិភពលោក​ និង​​ ​ស្រាវជ្រាវ​ថ្មី Keylab ទើប​បញ្ឈប់​ការ​ស្រាវជ្រាវ​​នៅ​ត្រឹមមូលដ្ឋាន​។ រីឯផលិតផល​មានតួនាទី​សំខាន់​នឹង​ការ​អភិវឌ្ឍ​របស់វៀតនាម ​​មាន​លក្ខណៈ​ពិសេស​ នវានុវត្តន៍​ សាស្រ្តាចារ្យ​ ហា (Ha) អះអាង​ នឹង​ដើរ​ដល់ទីបញ្ចប់​ដោយ​របៀបនេះ ឬរបៀបនោះ ដើម្បី​បង្កើតបាន​ផលិតផល​នាំចេញទីផ្សារ​៕​

ទស្សនាទាន​របស់​សាស្ត្រាចារ្យ​ លោកស្រី ហា (Ha) អំពីភេទនារី​ធ្វើវិទ្យាសាស្ត្រដ៏​ក៏ពិសេស​។ ក្នុងការ​ងារ​ លោកស្រី​មិនដែល​គិត​ដល់ខ្លួន​ឯង​ជា​ស្រី ​ឬប្រុសឡើយ​ មានត្រឹមតែ​ការយកចិត្ត​ទុកដាក់​​​ដល់ការ​ងារនោះ ថាខ្លួនបាន​​ធ្វើ​ល្អ ​លង់​អារម្មណ៍​ជាមួយ​នឹង​វា​ឬទេ។ លើកលែង​តែ​កម្លាំង​ខ្សោយ​ដែល​នារីម្នាក់ មិនអាច​លើកដាក់​​វត្ថុ​ធ្ងន់​បាន​ ត្រូវ​ពឹង​ដល់​បុរស​ធ្វើ​ឱ្យ​ ពេល​នោះ​ទើប​នឹង​ឃើញ​ថាខ្លួន​ឯង​ជាស្រី​​សាស្ត្រាចារ្យ​ ហា (Ha) រៀប​រាប់​។​

អត្ថបទ៖ ថាវ​វី រូបថត៖ ខាញ​ឡុង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top