• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានបានចូលរួមចំណែកដល់ជោគជ័យនៃសកម្មភាពកិច្ចការបរទេសក្នុងឆ្នាំ ២០២០

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់អ្នកសារព័ត៌មាននៅតាមបណ្តាទីភ្នាក់ងារសារព័ត៌មាននានា ទៅក្នុងជោគជ័យរួមនៃកិច្ចការបរទេសសម្រាប់ឆ្នាំ ២០២០។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ ក្រសួងការបរទេស)


នាព្រឹកថ្ងៃទី ១៩ ខែមករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អ្នកយកព័ត៌មាននិងអ្នកនិពន្ធនៃទីភ្នាក់ងារសារព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២១; ប្រគល់គ្រឿងឥស្សរិយយស ដើមម្បីបុព្វហេតុការទូតវៀតណាមនិងប័ណ្ណសរសើររបស់រដ្ឋមន្រ្តីការបរទេសដល់សមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់អ្នកសារព័ត៌មាននៅតាមបណ្តាទីភ្នាក់ងារសារព័ត៌មាននានា ទៅក្នុងជោគជ័យរួមនៃកិច្ចការបរទេសសម្រាប់ឆ្នាំ ២០២០​។​ ទាំងអស់នេះ គឺជាការរួមចំណែកយ៉ាងធំធេង ជួយផ្សព្វផ្សាយសកម្មភាពកិច្ចការបរទេសរបស់បក្សនិងរដ្ឋដល់ប្រជាជននិងពិភព លោក ក៏ដូចជា លើកកម្ពស់រូបភាពនិងឋានៈរបស់វៀតណាម ជាពិសេសនៅពេលដែលវៀតណាមអនុវត្តតួនា ទីពីរ៖ ជាប្រធានអាស៊ាន ឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ផង។

លោក Pham Binh Minh អញ្ជើញមានប្រសាសន៍ថា៖ “ដោយសារតែមានការជូនព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន បានជាសកម្មភាពកិច្ចការបរទេសរបស់វៀតណាម មិនត្រឹមតែត្រូវបានផ្សព្វផ្សាយនៅក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងចេញទៅពិភពលោកទាំងមូលទៀតផង។ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះភាពស្វាហាប់និងភាពក្លាហានរបស់សារព័ត៌មាន។ ក្នុងឱកាសនេះ ក្នុងនាមរដ្ឋាភិបាលនិងក្រសួងការបរទេស ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះការរួមចំណែកដ៏ធំធេងរបស់ទីភ្នាក់ងារសារព័ត៌មាន ចំពោះកិច្ចការបរទេសដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅឆ្នាំ ២០២០ នេះ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top