• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-ចិន

ចំណែកឯក្នុងសារទូរលេខរបស់ថ្នាក់ដឹកនាំចិនផ្ញើរមកកាន់ថ្នាក់ដឹកនាំវៀតណាមមានឃ្លាៗថា៖ “ក្នុងអំឡុងពេល​ ៧០ ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងការទូតកន្លងទៅ ចំណងមិត្តភាពដែលត្រូវបានថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសទាំងពីរខិតខំប្រឹងប្រែងកសាងឡើងនិងពូនជ្រុំបានអភិវឌ្ឍយ៉ាងខ្លាំងក្លាល្អប្រសើរ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានរីកចម្រើនដោយឥតឈប់ឈរទាំងរយៈទទឹងនិងរយៈជម្រៅនាំមកនូវផលប្រយោជន៍​ពិតៗសម្រាប់ប្រជាជននៃ ប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping កាលពីព្រឹកថ្ងៃទី១៦ខែមករាកន្លងទៅ (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសាធារណៈរដ្ឋប្រជាមានីតចិន (ថ្ងៃទី១៨មករាឆ្នាំ១៩៥០-ថ្ងៃទី១៨មករាឆ្នាំ២០២០) អគ្គលេខាបក្ស ប្រធាន រដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្លាស់ប្ដូរសារទូរលេខអបអរសាទរជាមួយអគ្គលេខាបក្ស ប្រធាន រដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្រ្តីចិនលោក Li Keqiang និងប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu។

ក្នុងសារទូរលេខរបស់ថ្នាក់ដឹកនាំវៀតណាមផ្ញើរទៅកាន់ថ្នាក់ដឹកនាំចិនមានសរសេរថា៖ “ក្នុងបរិបទដែលស្ថានភាពលើពិភពលោកនិងក្នុងតំបន់ កំពុងមានការប្រែប្រួលយ៉ាងស៊ីជំរៅនោះ ការពង្រឹងនិងពង្រីកដោយឥត ឈប់ឈរនូវទំនាក់ទំនងរវាងវៀតណាមនិងចិនអោយកាន់តែរីកចម្រើនយ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាការទទួលខុសត្រូវប្រវត្តិសាស្ត្រនិងជាការទាមទារដ៏បរានុម័ត ស្របទៅតាមបំណងប្រាថ្នារបស់បក្សទាំងពីរនិង ប្រជាជននៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងទ្វេភាគីអោយសមស្របនឹងផលប្រយោជន៍ជាសារវ័ន្តនិងយូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍនៅ ក្នុងតំបន់និងលើពិភពលោក”។

ចំណែកឯក្នុងសារទូរលេខរបស់ថ្នាក់ដឹកនាំចិនផ្ញើរមកកាន់ថ្នាក់ដឹកនាំវៀតណាមមានឃ្លាៗថា៖ “ក្នុងអំឡុងពេល ៧០ ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងការទូតកន្លងទៅ ចំណងមិត្តភាពដែលត្រូវបានថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសទាំងពីរខិតខំប្រឹងប្រែងកសាងឡើងនិងពូនជ្រុំបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ល្អប្រសើរ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានរីកចម្រើនដោយឥតឈប់ឈរទាំងរយៈទទឹងនិងរយៈជម្រៅ នាំមកនូវផលប្រយោជន៍ពិតៗសម្រាប់ប្រជាជននៃ ប្រទេសទាំងពីរ។ ក្នុងបរិបទនាបច្ចុប្បន្ន ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន-វៀតណាម ហើយមានគោលបំណងខិតខំប្រឹងប្រែងរួមជាមួយវៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទិសដៅអភិវឌ្ឍដ៏ត្រឹមត្រូវនៃទំនាក់ទំនងនេះ ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាមអោយឆ្ពោះទៅរកកំពស់ថ្មី”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top