• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខនិងលិខិតអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម


ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិ ថ្នាក់ដឹកនាំនៃប្រទេសនានា
បានផ្ញើរសារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម

 

ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២០) ថ្នាក់ដឹកនាំនៃប្រទេសនានាបានផ្ញើរសារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម។

នៅក្នុងព្រះរាជ្យសារ អបអរសាទររបស់ព្រះករុណា ព្រះបាទនរោត្តមសីហមុនីនិងសារលិខិតអបអរសាទររបស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា (CPP) បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកសាមគ្គីភាព ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជា - វៀត ណាមដោយបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ច សហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ។

នៅក្នុងសារទូរលេខអបអរសាទររបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភានៃប្រទេសឡាវបានបញ្ជាក់ ថា ទំនាក់ទំនងដ៏មហិមា ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងឡាវនិងវៀតណាមនឹងត្រូវបានគោរពនិងអភិរក្សជានិច្ច។ ថ្នាក់ដឹកនាំឡាវក៏បានជូនពរវៀតណាម ដែលទទួលបានជោគជ័យក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។

ថ្នាក់ដឹកនាំចិនក៏បានអះអាងថា ទីក្រុងប៉េកាំងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន - វៀតណាម ហើយត្រៀមខ្លួនជាស្រេច រួមជាមួយវៀតណាមដើម្បីលើកកម្ពស់ភាពជាដៃ គូសហប្រតិបត្តិការ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាមឱ្យមានស្ថេរភាពនិងមាននិរន្តរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top