• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកប្រគល់ជូនវៀតណាមនូវម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០០ គ្រឿង


ទិដ្ឋភាពនៃពីធី (រូបថត៖ VOV.VN)
 

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងហាណូយ តាមរយៈទីភ្នាក់ងារអភិវឌ្ឍ ន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) នោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រគល់ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០០ គ្រឿងជូនវៀតណាម ដើម្បីជួយឧបត្ថម្ភវៀតណាម ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink បានឲ្យដឹងថា ពិភពលោកមានចំណាប់អារម្មណ៍ចំពោះយុទ្ធសាស្ត្រ និងដំណោះស្រាយយ៉ាងសកម្មរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ការដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចិត្តប្រគល់ជូនវៀតណាមនូវម៉ាស៊ីនជំនួយដកដង្ហើមដែលទើបផលិតថ្មីៗចំនួន ១០០ គ្រឿងដល់ប្រទេសវៀតណាមត្រូវបានអនុវត្តន៍តាម សំណើរបស់ប្រធានាធិបតីលោក Donald Trump ស្ដីពីការជួយឧបត្ថម្ភវៀតណាមនូវឧបករណ៍ចាំបាច់ដើម្បី ពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top