• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកវាយតម្លៃថា៖ អាស៊ានបានរក្សាតំបន់ប្រកបដោយស្ថិរភាព វិបុលភាព និងសន្តិភាព


រដ្ឋមន្រ្តី ការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ TTXVN)
 

សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសុខាភិបាល និងមនុស្សធម៌ជាបន្ទាន់ ដែលមានទឹកប្រាក់ចំនួន ៨៥ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសជាសមាជិកអាស៊ានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ។ 
 
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ​២០២០ អញ្ជើញថ្លែងសុន្ទរកថា អបអរសាទរចំពោះប្រទេសជាសមាជិកអាស៊ានទាំង ១០  និងលេខាធិការដ្ឋានអាស៊ានក្នុងឱកាសរំលឹកខួបលើកទី ៥៣ ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា  ២០២០) នោះ រដ្ឋមន្រ្តីការបរទេសអាមេ រិកលោក Mike Pompeo បានចាត់ទុកថា ក្នុងរយៈពេលច្រើន ទសវត្សកន្លងទៅ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរក្សាតំបន់ប្រកបដោយស្ថិរភាព វិបុលភាព និងសន្តិភាពជាង ព្រមទាំងអះអាងថា  អាស៊ាននិងយន្តការដែលដឹកនាំដោយសមាគមអាស៊ានគឺមានសារៈសំខាន់ក្នុងចក្ខុវិស័យរបស់អាមេរិកចំពោះតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក ក៏ដូចសម្រាប់សម្ព័ន្ធមិត្ត និងដៃគូនានារបស់អាមេរិកផងដែរ។ រដ្ឋមន្រ្តីការបរទេស លោក Pompeo បានឲ្យដឹងថា សហរដ្ឋ អាមេរិក និងបណ្ដាប្រទេសជាសមាជិកអាស៊ានបានសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
 
សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសុខភិបាល និងមនុស្សធម៌ជាបន្ទាន់ ដែលមានទឹកប្រាក់ចំនួន ៨៥ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសជាសមាជិកអាស៊ានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ។ ភាគីទាំងពីរនឹងបន្តជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយតម្លាភាពនៅក្នុងដំណើរការស្តារឡើងវិញក្រោយវិបត្តិកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top