• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

សហគ្រិនវៀតណាមនាំមុខក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី

បក្ស ​​និង ​រដ្ឋ​បាន​កត់​ស្គាល់​ថា​ “​សហគ្រាស​ជា​សម្បត្តិជាតិ ​​​សហគ្រិន​ជា​បញ្ញវន្ត​​នៃ​ប្រទេសជាតិ​​”។ កន្លង​ជាង​៧០ឆ្នាំ​ សហគ្រិន​វៀតណាម​ បាន​រួម​ចំណែក​ដ៏​ធំធេង​ ចំពោះ​ការ​ជំរុញ​កំណើន​​នៃ​ខឿន​សេដ្ឋកិច្ច​ បំផុត​គឺ​បរិបទ​សមាហរណកម្ម​។​
 

នាថ្ងៃទី​១៣ ខែ​តុលា ឆ្នា​១៩៤៥ ពេល​មជ្ឈដ្ឋាន​សហគ្រិន​ប្រជុំ​គ្នា បង្កើត​ជា “គណៈ​កម្មការ​ឧស្សហពាណិជ្ជកម្ម​​សង្រ្គោះ​ជាតិ​” និង ចូល​រួម​រណសិ្សមាតុភូមិ​វៀតមិញ លោក​​​ប្រធាន​ហូជីមិញ​ បាន​សរសេរ​សំបុត្រ​លើកទឹក​ចិត្ត​ គាំទ្រ។ ក្នុង​សំបុត្រ​លោក​ប្រធាន បាន​​និយាយ​ច្បាស់​នូវ​តួនាទី​ សារសំខាន់​នៃ​មជ្ឈដ្ឋាន​ឧស្សាហពាណិជ្ជកម្ម​​ក្នុង​បុព្វហេតុ​ស្ថាបនា​​​ ខឿន​សេដ្ឋកិច្ច ​​ហិរញ្ញវត្ថុ​មួយ ​​ដ៏រឹង​មាំ​ ព្រមទាំង​ទំនាក់ទំនង​ស្អិត​រមួត​ រវាង​វិបុលភាពនៃ​សហគ្រាស​ និង វឌ្ឍនភាព​នៃប្រទេស​ជាតិ​​។​

 

សហគ្រិន​​ត្រូវតែ​​បន្ត​ចិញ្ចឹម​បំណង​ប្រាថ្នា​ធ្វើ​មានស្រប់​ច្បាប់​ សម្រាប់​ខ្លួន​ឯង​ និង សម្រាប់​ប្រទេស​ជាតិ​។ តាមរយៈ​នោះ​ ការ​ផលិត​ចេញ​ផលិតផល​សម្រាប់​សង្គម​ បាន​រួម​ចំណែក​លើ​កំណើន​សេដ្ឋកិច្ច​ ទន្ទឹមនោះ​ដំណោះស្រាយ​បាន​ការងារ​ អភិវឌ្ឍន៍​សង្គម​។​
 

ឧបនាយករដ្ឋមន្រ្តី ទ្រិញ ​ឌិញ​យុង​ (Tran Dinh Dung)

ប្រវត្តិ​កត់​ស្គាល់​​​ជាង​៧​ទសវត្សរ៍​​កន្លង​ មជ្ឈដ្ឋាន​ឧស្សាហពាណិជ្ជកម្ម​វៀតណាម​ បាន​ពង្រីក​ប្រពៃណី​ “ប្រយោជន៍​ជាតិ ​ប្រជាជនបាន​ផល ​” បង្ហាញ​​ ច្បាស់​នូវ​តួនាទី​នាំ​មុខ​របស់​ខ្លួន​ ដែល​មាន​ការរួម​ចំណែក​សំខាន់ មក​លើ​ខឿន​សេដ្ឋកិច្ច​ប្រទេសជាតិ​។​

ជា​ពិសេស​ បន្ទាប់ជាង​៣០​ឆ្នាំ​ផ្លាស់​ប្តូរ​ថ្មី វៀតណាម​ទទួល​បាន​សមិទ្ធផល​ធំៗ​ មាន​អត្ថន័យ​ប្រវត្តិសាស្រ្ត​លើ​គ្រប់​វិស័យ​។ ចាប់ពី​ប្រទេសមួយ​មាន​កសិកម្ម​អន់ថយ​​មួយ​​ ​ វៀតណាម​បាន​ក្លាយជា​ប្រទេសមួយ​ ដែលមាន​ប្រាក់​ចំណូល​មធ្យម​ និង​​ជា​ទីកន្លែង​មួយ​ទាក់ទាញ​​​វិនិយោគ​​ក្នុង​តំបន់​ទ្វីប​​អាស៊ី - ប៉ាស៊ី​ហ្វីក​។ ក្នុង​៩​ខែ​ដើម​​ឆ្នាំ​២០១៩ កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​​សម្រេចបាន​ ​៦,៩៨% ជា​កម្រិត​កំណើន​ខ្ពស់​បំផុត​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​។ ជា​ពិសេស​ បរិស្ថាន​អាជីវកម្ម​បន្តបាន​កែ​លម្អរ​ ព្រមទាំង​ម្ចាស់​ការ​សមាហរណកម្ម​ខ្លាំង​​ ចូល​​ខឿនសេដ្ឋកិច្ច​សកលលោក​។​

 



លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក​ (Nguyen Xuan Phuc) ជំនួប​សហគ្រិន​នារី​គំរូ​នៃក្រុម​ប្រឹក្សា​សហគ្រិន​នារី​វៀតណាម​។ រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារសារព័ត៌មាន វៀតណាម


លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង​​នាយករដ្ឋមន្រ្តី នៃ​សហព័ន្ធ​រុស្ស៊ី​ ​ លោក Dmitry Anatolyevich Medvedev ទស្សនា​​ផលិតផល​​របស់​ក្រុមហ៊ុន TH True Milk នៅ​ក្រុង​ហាណូយ​ នា​ឆ្នាំ​២០១៨។​​  រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 ពាណិជ្ជសញ្ញា​ VinFast បង្ហាញ​វត្តមាន​ប្រភេទ​ឡាន​ Sedan LUX A 2.0 តាំងពិព័រណ៍​អន្តរជាតិ​បារីស​ Motor Show 2018 នៅទីក្រុង​បារីស​ (បារាំង​)។  រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 សម្ពន្ធក្រុម​ហ៊ុន Sun Group បាន​បង្កើត​នៅ​ឆ្នាំ​២០០៧ ដោយ​សហគ្រិន​វ័យ​ក្មេង​មួយ​ក្រុម នៅ​​ប្រទេស​ Ukraine។ បន្ទាប់​ពីជាង​១២​ឆ្នាំ​ ​​ដែល​សម្ពន្ធ​ក្រុមហ៊ុន Sun Group ព្យាយាម​ប្រឹង​ប្រែង​វិនិយោគ​ និង អភិវឌ្ឍន៍ ក៏បាន​កត់ត្រា​ឈ្មោះ​ខ្លួន​នៅលើ​ផែនទី​ទេសចរណ៍ទូទាំង​ប្រទេស​ ដោយ​មាន​ប្រព័ន្ធ​សួន​ឧទ្យាន​លេង​កម្សាន្ត​ទំនើប​ ស្លាក​ពាណិជ្ជសញ្ញា​ Sun Group នៅទីក្រុង​ដាណាំង​។ រូបថត៖ កាសែតរូបភាព​វៀតណាម​


ក្រុម​ហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត​ Bamboo Airways មាន​ដើមទុន​ចុះបញ្ជី​ ១.៣០០​ប៊ីលាន​ដុង​​ ចំណុះ​កម្មសិទ្ធិ​​​សម្ពន្ធ​ក្រុមហ៊ុន​ FLC. Bamboo Airways សព្វថ្ងៃ​ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ទី​៥​នៅ​វៀតណាម​ មាន​ច្បាប់​ហោះហើរ​ដឹក​ជញ្ជូន​ភ្ញៀវ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ របស់​ក្រុម​ហ៊ុន​ Vinamilk នៅ​ខេត្ត​តី​និញ​ (Tay Ninh)។ រូបថត៖ ឡេ​ ឌឹក​ហ្វាញ​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

 តាម​​លោក​ឧបនាយករដ្ឋមន្រ្តី ទ្រិញ ​ឌិញ​យុង​ (Tran Dinh Dung) សហគ្រាស​​គឺជា​កង​កម្លាំង​ស្នូល​ ក្នុងនោះ​ សហគ្រិន​ ​ “​ជាមេទ័ព​ដឹក​នាំ​ ជា​យោធិក​​” ដើម្បី​ដឹក​នាំ​ គ្រប់​គ្រង​ សហគ្រាស​បង្កើត​ចេញ​​ផលិតផល​ កំណត់​កំណើន​សេដ្ឋកិច្ច​ អភិវឌ្ឍន៍​​​សង្គម​ បង្កើត​​បន្ថែម​ការ​ងារ​ រួមចំណែក​លើកកម្ពស់​ជីវភាពរស់​នៅ​ជូន​ប្រជាជន​។​

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ កងកម្លាំង​សហគ្រិន​វៀតណាម​​ បាន​ម្ចាស់​ការ​លើកកម្ពស់​ប្រសិទ្ធភាព​​សកម្មភាព​ បើក​ទូលាយ​ពាណិជ្ជកម្មអន្តរជាតិ​ ទាក​យក​អតិបរិមា​​កាលានុវត្តភាព​​​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មទ្វេភាគី​ ពហុភាគី​​ជំនាន់ថ្មី​ដូចជា​៖ កិច្ច​ព្រមព្រៀង​ដៃ​គូគ្រប់​វិស័យ​ ​ជឿន​លឿន​អន្តរ​ប៉ាស៊ីហ្វី​ក (CPTPP) កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ កិច្ច​ព្រមព្រៀង​គាំពារ​វិនិយោគ​វៀតណាម​ និង សហព័ន្ធ​អ៊ឺរ៉ុប​​ (EVFTA IPAFTA)​ ជាដើម។

ជារូបភាព​គំរូ​​ក្នុង​វិស័យ​​កសិកម្ម​ - វិស័យ​ស្នូល​នៃ​ខឿនសេដ្ឋកិច្ច​ លោក​ ដាម​ ក្វាង​ថាំង​ (Dam Quang Thang) ​អគ្គនាយក​​ក្រុម​ហ៊ុន​​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ Agricare វៀតណាម​ និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណៈ​កម្ម​ការ​ធុរកិច្ច​ថ្មីនៃប្រទេស​ជាតិ​ឱ្យ​ដឹង​ថា៖​ ប្រសិនបើ​វាយ​តម្លៃ​អំពី​បញ្ញា​ ជនជាតិ​វៀតណាម​ពួកែ​ណាស់​ មាន​មនុស្ស​ជាច្រើនកំពុង​​​រក្សា​តំណែង​ស្នូល ​នៅ​សម្ពន្ធក្រុមហ៊ុន​ជាតិ​លើ​សកលលោក​ ហើយ​បាន​វាយ​តម្លៃខ្ពស់។​

ជា​អង្គភាព​ធ្លាប់​មាន​កាលានុវត្តភាព​ ជំនួប​នឹង​វិនិយោគិន​បរទេស​ចូល​មក​វៀតណាម​ ក្រុម​ហ៊ុន​ច្បាប់​ទទួល​ខុសត្រូវ​មាន​កម្រិត​​ Lawpro មាន​ទិដ្ឋភាព​​ជាក់ស្តែង​ និង ការ​ពិសោធន៍​លើ​​ទំនាក់ទំនង​ដៃគូ​ ចំពោះ​សហគ្រាស​ FDI​ទាំងឡាយ​។ លោកស្រី ដ័ន​ ធូ​ង៉ា​ (Doan Thu Nga) ​នាយក​ក្រុម​ហ៊ុន​ និងជា​សមាជិក​ស្ថាបនិក​​ Lawpro ឱ្យ​ដឹងថា៖ “នាំ​មុខ​ផ្លាស់ប្តូរ​ - សមាហរណកម្ម​ចីរភាព​” ជា​សព្ទសញ្ញា​សកម្មភាព​ជាក់ស្តែង​​ ពោរពេញ​ដោយ​​អត្ថន័យ​ចំពោះ​សហគមន៍​សហគ្រាស​វៀតណាម​៕​

 

សព្វថ្ងៃ​ ទូទាំងប្រទេស​មាន​សហគ្រាស​សកម្មភាព​ជាង​៧១៥.០០០​ក្រុមហ៊ុន អាជីវកម្ម​លក្ខណៈ​គ្រួសារ​ចំនួន​៥​លាន​​ ចំនួន​បរិមាណ​សហគ្រិន​ប្រហែល​៥​ - ៧​​លាន​នាក់​ រួម​ចំណែក​​​៦០% ​លើ​ GDP ​ប្រភព​ចំណូល​ថវិការដ្ឋ​៧០% ព្រមទាំង​​ទាក់ទាញ​ពលករ​រាប់​លាន​នាក់​​។ ចាប់​ពី​ឆ្នាំ​២០១៦​មក​ដល់​សព្វថ្ងៃ​ ទម្ងន់​រួម​ចំណែក​នៃ​​សរុប​ផលិតផល​ក្នុង​ប្រទេស​ លើ​​​ខឿន​សេដ្ឋកិច្ច​​ក្រៅ​រដ្ឋ​ កើន​ឡើង​បន្តបន្ទាប់​ ស្រូប​យក ​៤៣,៣%​ នាឆ្នាំ​២០១៨​។​

 អត្ថបទ​៖ កាសែតរូបភាព​វៀតណាម​សរុប​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​
 

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top