ផ្ទះឆ្លាត Lumi វៀតណាម - ផលិតផលច្នៃប្រឌិតពីប្រាជ្ញាវៀតណាម

ផ្ទះឆ្លាត Lumi វៀតណាម - ផលិតផលច្នៃប្រឌិតពីប្រាជ្ញាវៀតណាម

ក្នុងរយៈពេល ១០ ឆ្នាំនៃការអភិវឌ្ឍន៍ និងកសាងម៉ាកយីហោផ្ទះឆ្លាត Lumi វៀតណាមបានអះអាងថា វាជាសហគ្រាសធំឈានមុខគេ នៅប្រទេសវៀតណាម ក្នុងការផលិតឧបករណ៍ផ្ទះឆ្លាត និងនាំចេញឧបករណ៍ផ្ទះឆ្លាតជាបណ្តើរៗ នៅទូទាំងពិភពលោក។

ផលិតផល "ផលិតនៅក្នុងវៀតណាម"

ក្នុងឆ្នាំ ២០១១ និស្សិតបីនាក់គឺ លោក ង្វៀនតួនអាញ (Nguyen Tuan Anh) លោក ង្វៀនឌឹកតាយ (Nguyen Duc Tai) និង លោក ដាមឌឹកក្វាង (Dam Duc Quang) ដែលជាសមាជិកនៃក្រុម Robocon BK-TNT ដែលសិក្សានៅផ្នែកស្វ័យប្រវត្តកម្ម K៥០ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយបានរួមគ្នាបង្កើតគំនិតច្នៃប្រឌិតថ្មីសម្រាប់ផ្ទះឆ្លាតវៃ។ ដើម្បី​​ការ​បញ្ចូល​បញ្ញា​សិប្បនិមិត្ត​ទៅ​ក្នុង​ការ​អនុវត្ត​ក្នុង​ជីវិត និង​បំណង​ចង់​ធ្វើ​ឱ្យ​ផ្ទះ​ឆ្លាត​វៃ​ក្លាយទៅជា​ស្តង់ដារដ៏សាររវន្ត​​នៃ​ការ​រស់​នៅ​នា​ពេល​អនាគត។ ក្រុមហ៊ុន Lumi វៀតណាម បានបង្កើតឡើងដែលដូចជាការបញ្ជាក់ពីសេចក្តីប្រាថ្នារបស់បញ្ញវន្តវៀតណាម ក្នុងដំណើរច្នៃប្រឌិតផ្ទះឆ្លាតជាផ្ទះបច្ចេកវិទ្យាដែលមានតែក្នុងក្តីស្រមៃរបស់ប្រជាជនវៀតណាមប៉ុណ្ណោះ។ 

លោក ង្វៀនឌឹកតាយ (Nguyen Duc Tai) នាយកប្រតិបត្តិក្រុមហ៊ុន Lumi វៀតណាម បានចែករំលែកថា ក្នុងឆ្នាំ ២០១១ នៅលើពិភពលោកមានប្រទេសមួយចំនួនមានផ្ទះឆ្លាតវៃ ប៉ុន្តែនៅប្រទេសវៀតណាម ប្រជាជនមិនដែលធ្លាប់បានឮពីនិយមន័យនេះ ឬបានឮពីវាហើយ ប៉ុន្តែគេក៏មិនដែលប្រើដែរ។ នៅពេលនោះ ស្មាតហ្វូន iPhone ៣ បានចាប់ផ្តើមប្រើប្រាស់ហើយ ដែលនាំមកចំណេះដឹងថ្មីដល់អ្នកប្រើប្រាស់បានស្គាល់ពីបច្ចេកវិទ្យាប៉ះតាមរយៈការប៉ះនិងអូសអេក្រង់។ ដូច្នេះហើយ ក្រុមវិស្វករនៃក្រុមហ៊ុន Lumi មានគំនិតបង្កើតអ្វីមួយដែលអាចអនុវត្តបច្ចេកវិទ្យានេះ។ កុងតាក់ Sensor គឺជាផលិតផលដំបូងរបស់ក្រុមហ៊ុន Lumi វៀតណាម ហើយក៏ជាព្រលឹងនៃដំណោះស្រាយផ្ទះឆ្លាតវៃដំបូងគេដែលដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាមផងដែរ។

លោក ង្វៀន ឌឹកតាយ (Nguyen Duc Tai) បាន​ចែករំលែកថា​៖ «យើង​បានដាក់ចេញផែនកាដែលត្រូវទាក់ទង​អតិថិជន​ចំនួន ៤ នាក់ ជា​រៀងរាល់ថ្ងៃ​ ដើម្បី​​ណែនាំ​ផលិតផលថ្មី​។ ផ្ទះឆ្លាតវៃ Lumi នៅតែជានិយមន័យ​ថ្មី​ពេក​ក្នុង​ប្រទេស​វៀតណាម​ នៅពេល​នោះ ដោយហេតុនេះ យើងបាន​លក់ផលិតផល​ដោយ​ក្ដី​ស្រឡាញ់ និង​ជំនឿ​ថា ​ផលិតផល​បច្ចេកវិទ្យរបស់​យើងនឹងនាំមកនូវគ្រឹះស្ថាន និងដំណោះស្រាយដ៏ល្អបំផុតសម្រាប់ម្ចាស់គេហដ្ឋាន។ បន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការសាងសង់ទីផ្សារ រហូតដល់ឆ្នាំ ២០១៥ ក្រុមហ៊ុន Lumi វៀតណាមបានពង្រីកប្រព័ន្ធលក់ អ្នកចែកចាយ និងចាប់ផ្តើមការបញ្ជាក់ម៉ាកយីហោនៅឯការតាំងពិព័រណ៍ Vietbuild ក៏ដូចជាការផ្សាយពាណិជ្ជកម្មផលិតផល នៅគេហទំព័រពាណិជ្ជកម្មអន្តរជាតិដូចជា Alibaba Amazon...

ក្រុមហ៊ុន Lumi បាននាំមុខគេនូវនិន្នាការបច្ចេកវិជ្ជាថ្មីរបស់ពិភពលោក ដោយបញ្ជាក់ពីទីតាំងរបស់ខ្លួនជាមួយនឹងបណ្តាផលិតផលដែលមានសមត្ថភាពប្រើប្រាស់ក្នុងប្រព័ន្ធអេកូឡូស៊ីអន្តរជាតិឈានមុខគេដូចជា Apple, Google, Amazon ជាដើម។ ដោយហេតុនេះ អ្នកប្រើអាចគ្រប់គ្រងឧបករណ៍ឆ្លាតនៅក្នុងផ្ទះតាមរយៈជំនួយការនិម្មិត Siri ធ្វើសមកាលកម្មការគ្រប់គ្រងជាមួយ ផលិតផល Apple តាមរយៈ iPhone, iPad, Apple Watch ។ ក្រុមហ៊ុន Lumi ផលិតផលិតផលចំនួន ៦៥ ដូចជា៖ កុងតាក់ Sensor ឧបករណ៍បញ្ជាកណ្តាល សោទ្វារឆ្លាតវៃ អំពូល LED ឆ្លាតវៃ វាំងននឆ្លាតវៃ ឧបករណ៍បញ្ជាឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េដ ម៉ូឌុល រន្ធ... ហើយនេះគឺជាប្រព័ន្ធ SmartLighting ។ របកគំហើញរបស់ Lumi គឺបានបង្កើតបន្ទះអេឡិចត្រូនិចស្តង់ដារអន្តរជាតិ ដែលអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចំនួន ១០៤ ជុំវិញពិភពលោក។

នៅឆ្នាំ ២០២២ ក្រុមហ៊ុន Lumi បានប្រកាសពីផលិតផលថ្មីដែលត្រូវបានបង្កើតឡើងពីគ្រឹះស្ថានដែលមានស្រាប់ ដោយនាំមកនូវជម្រើសចម្រុះកាន់តែច្រើនដល់អ្នកប្រើប្រាស់ដូចជា Camera Ai, Smart Lighting, WallPad, Smartlook ជំនាន់​ទី ២,.... ជារៀងរាល់ឆ្នាំក្រុមហ៊ុនចំណាយ ១១ - ១៤% នៃប្រាក់ចំណូល ដើម្បីវិនិយោគក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ផលិតផល។ នេះក៏ជាកិច្ចការសម្រាប់វិស្វករក្នុងការអនុវត្តគម្រោងថ្មី ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ និងកែលម្អផលិតផលឱ្យកាន់តែមានគុណភាព។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Lumi កំពុងវិនិយោគលើរោងចក្រថ្មីមួយដែលរំពឹងថានឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុននេះសម្របសម្រួលជាមួយសាកលវិទ្យាល័យ FuNix ដើម្បីធ្វើឱ្យកម្មវិធីបណ្តុះបណ្តាល Smarthome ក្លាយទៅជាមុខវិជ្ជាដែលបង្រៀននៅសកលនេះ ។ ម៉្យាងទៀត ក្រុមហ៊ុននេះបានសហការជាមួយមហាវវិទ្យាល័យឧស្សហកម្ម ថៃង្វៀន (Thai Nguyen) សម្ពោធបន្ទប់​ស្រាវជ្រាវ និងអភិវឌ្ឍន៍ Smarthome- IoT ដែលរួមចំណែកបណ្តុះបណ្តាលវិស្វករ Smarthome នាពេលអនាគតសម្រាប់ប្រទេស។

លោក Leslie នាយកក្រុមហ៊ុន Innotel Solutions ដែលជាក្រុមហ៊ុនចែកចាយផលិតផល​ផ្ទះ​ឆ្លាតនៃ Lumi វៀតណាម នៅប្រទេសសិង្ហបុរី បាននិយាយថា ផ្ទះឆ្លាត Lumi របស់វៀតណាមផ្តល់ឱ្យខ្ញុំនូវមធ្យោបាយងាយស្រួលមួយ ដើម្បីនាំចូលផលិតផលទៅកាន់ទីផ្សារ នៅពេលដែលអ្នកជាម្ចាស់គ្រឹះស្ថានបច្ចេកវិទ្យាយ៉ាងរឹងមាំ និងដំណើរការផលិត​ជិតជុំ​គ្នាពីការស្រាវជ្រាវ ការបង្កើត ការផលិតទាំងអស់គឺផ្អែក​ទៅ​លើប្រាជ្ញាវៀតណាម ដៃវៀតណាម

Top