• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះបរិយាកាសធុរកិច្ចនៅវៀតណាម

យោងតាមលទ្ធផលនៃសន្ទស្សន៍បរិយាកាសធុរកិច្ច(BCI) ដែលត្រូវបានសមាគមន៍ធុរកិច្ចអ៊ឺរ៉ុបនៅវៀតណាម(EuroCham) ប្រកាសនាពេលថ្មីៗនេះ  បណ្តាសហគ្រាសអឺរ៉ុបបានបញ្ចប់ឆ្នាំ ២០២១ ជាមួយនឹងស្មារតីវិជ្ជមាន និងសុទិដ្ឋិនិយមជាងអំពីបរិយាកាសធុរកិច្ចនិងវិនិយោគរបស់វៀតណាម។

កែច្នៃសត្វងាវ សម្រាប់នាំចេញទៅសហភាពអឺរ៉ុប អង់គ្លេស ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង។ (រូបភាព៖ TTXVN)

សន្ទស្សន៍ BCI បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីរលកទី ៤ នៃជំងឺរាតត្បាតបានផ្ទុះឡើង ដោយទទួលបាន ៦១ពិន្ទុ កើនឡើង ៤២ពិន្ទុ បើប្រៀបធៀបនឹងត្រីមាសទី ៣ ឆ្នាំ២០២១ បន្ទាប់ពីការរក្សាគម្លាតសង្គមបានបញ្ចប់ សកម្មភាពពាណិជ្ជកម្មបានត្រឡប់ទៅរកភាពធម្មតាវិញ។ បច្ចុប្បន្ននេះ សន្ទស្សន៍បរិយាកាសធុរកិច្ចនៅតែទាបជាងកំរិតកំពូលមុនជំងឺរាតត្បាត។ ប៉ុន្តែ អាចមើលឃើញថា ទំនុកចិត្តរបស់សហគ្រាសកំពុងវិលត្រឡប់មកវិញជាបណ្តើរៗ។

ជាក់ស្តែង យោងតាមលទ្ធផលស្ទង់មតិលើសមាជិកជាង ១.២០០ នាក់របស់ EuroCham ហើយ ៥៩% ក្នុងចំណោមនេះបានព្យាករណ៍ពីស្ថិរភាពនិងកំណើនសេដ្ឋកិច្ច ក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងមានតែ ១៧% ប៉ុណ្ណោះ ដែលព្យាករណ៍ពីការធ្លាក់ចុះ។ សហគ្រាសអឺរ៉ុបជាច្រើនកាន់តែមានទំនុកចិត្ត លើយថាទស្សន៍សម្រាប់ការអភិវឌ្ឍន៍សហគ្រាសនៅក្នុងដំណាក់កាល “ធម្មតាថ្មី” នេះ។ លើសពីនេះទៅទៀត សហគ្រាសអឺរ៉ុបប្រហែល ៤៣% ដែលបានចូលរួមក្នុងការស្ទង់មតិបានឲ្យដឹងថា ពួកគេមានគម្រោងបង្កើនការវិនិយោគក្នុងត្រីមាសទីមួយឆ្នាំ ២០២២; ជាមួយគ្នានោះ សហគ្រាសមួយចំនួនគ្រោងនឹងបង្កើនចំនួនបុគ្គលិក បង្កើនការបញ្ជាទិញ និងប្រាក់ចំណូលផងដែរ។

ប្រធាន EuroCham លោក Alain Cany បានចាត់ទុកថា តួលេខទាំងនេះបានបង្ហាញពីទំនុកចិត្តរបស់សហគ្រាសអឺរ៉ុប ក្នុងបរិយាកាសពាណិជ្ជកម្មនិងវិនិយោគរបស់វៀតណាម នៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ក៏ដូចជាក្នុងទិសដៅច្បាស់លាស់របស់រដ្ឋាភិបាល ។ សហគ្រាសអឺរ៉ុបមានទំនុកចិត្តកាន់តែច្រើន នៅពេលអាចត្រលប់មកជីវិភាពធម្មតាវិញនិងធ្វើអាជីវកម្មដូចធម្មតានៅប្រទេស វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top